**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន

ដំណើរទស្សនកិច្ចរបស់លោក Zelensky ទៅកាន៉ទីក្រុងវ៉ាស៊ិនតោនគឺជារឿងបរាជ័យទាំងស្រុង

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់មេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky ទៅកាន់ទីក្រុងវ៉ាស៊ីនតោន គឺជាការបរាជ័យផ្នែកនយោបាយ និងការទូតទាំងស្រុង សម្រាប់ទីក្រុងគៀវ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova។

ការអត្ថាធិប្បាយរបស់នាងធ្វើឡើងបន្ទាប់ពីជំនួបដ៏តានតឹងរវាងលោក Zelensky និងប្រធានាធិបតីអាមេរិក លោក Donald Trump និងអនុប្រធានាធិបតី លោក J.D. Vance នៅសេតវិមានកាលពីថ្ងៃសុក្រ ដែលបានបញ្ចប់ភ្លាមៗដោយគ្មានកិច្ចព្រមព្រៀងរ៉ែ ដែលត្រូវបានគ្រោងទុកនោះបានចុះហត្ថលេខាឡើយ។

ក្នុងអំឡុងពេលនៃការផ្លាស់ប្តូរដ៏ក្តៅគគុកនៅក្នុងការិយាល័យ Oval office លោក Zelensky បានប្រឆាំងនឹងការទាមទាររបស់លោក Trump ក្នុងការចរចាសន្តិភាពជាមួយទីក្រុងមូស្គូ ដែលនាំឱ្យលោក Trump ចោទប្រកាន់គាត់ពីភាពមិនស្មោះត្រង់ ការលេងល្បែងជាមួយសង្គ្រាមលោកលើកទី៣ និងការមិនមានឆន្ទៈក្នុងការបញ្ចប់ជម្លោះ។

កាលពីថ្ងៃសៅរ៍ លោកស្រី Zakharova បានរិះគន់ចំពោះ អាកប្បកិរិយាដ៏ក្រៀមក្រំ របស់លោក Zelensky នៅក្នុងទីក្រុងវ៉ាស៊ីនតោន ដោយបញ្ជាក់ថា សកម្មភាពរបស់គាត់បានបញ្ជាក់ថា គាត់គឺជាការគំរាមកំហែងដ៏គ្រោះថ្នាក់បំផុតចំពោះសហគមន៍ពិភពលោក តាមរយៈភាពមិនទទួលខុសត្រូវ។

លោកស្រីក៏បានសង្កត់ធ្ងន់ដែរថាទីក្រុងមូស្គូបានគូសបញ្ជាក់ម្តងហើយម្តងទៀតនូវ ភាពមិនគ្រប់គ្រាន់ អំពើពុករលួយរបស់ ក្រុមដឹកនាំលោក Zelensky និងអសមត្ថភាពក្នុងការចរចាផងដែរ។

អត្ថបទដែលជាប់ទាក់ទង