**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រៀម ផ្តល់ការសម្របសម្រួល កិច្ចអន្តរាគមន៍ ឈានទៅសម្រេចគោលដៅដែលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ដាក់ចេញ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានមានប្រសាសន៍បែបនេះនៅក្នុងឱកាសដែលលោកទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចូលរួមជាវាគ្មិននៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសប្រចាំខែកុម្ភៈ«ការឆ្លើយតបនឹងមេរោគអេដស៍ក្នុងវិស័យប្រយុទ្ធប្រឆាំងគ្រឿងញៀន» នាថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ២០២៥ នេះ ដោយមានការចូលរួមពីគ្រប់សមាសភាពក្រុមប្រឹក្សាបច្ចេកទេសទាំងថ្នាក់ជាតិនិងក្រោមជាតិព្រមទាំងអង្គការដៃគូ ដែលជាកិច្ចប្រជុំលក្ខណៈកូនកាត់ផ្ទាល់និងពីចម្ងាយ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក លឹម តុងហួត បានបន្តថា បន្ទាប់មានការឆ្លងរាលដាលជំងឺអេដស៍ចូលដល់កម្ពុជា ហើយរកឃើញថា អ្នកប្រើគ្រឿងញៀន ដោយចាក់អាចនាំឱ្យមានការឆ្លងរាលដាលជំងឺអេដស៍ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានទទួលយកការស្នើសុំពីដៃគូ ពិសេស UNODC, WHO និង UNAIDS ដើម្បីអនុវត្តកម្មវិធីកាត់បន្ថយគ្រោះថ្នាក់ ដែលក្នុងនោះមានកម្មវិធីម្ជុលសីរាំងស្អាត និងកម្មវិធីព្យាបាលជំនួស ដោយមេតាដូន។ ក្រោយទទួលបានលទ្ធផលការសិក្សាពីក្រសួងសុខាភិបាលអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានឯកភាពនិងដាក់ឱ្យអនុវត្តកម្មវិធីទាំងនេះក្នុងគោលបំណងបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺអេដស៍ បន្តរហូតមកដល់សព្វថ្ងៃបើតាមលទ្ធផលការប៉ាន់ប្រមាណក្នុងឆ្នាំ២០១៧បង្ហាញថាមានអាត្រាឆ្លង ១៥,២% ក្នុងចំណោមចាក់គ្រឿងញៀន និង ៥,៧% ក្នុងចំណោមអ្នកមិនចាក់ ចំណែកការប៉ាន់ប្រមាណក្នុងឆ្នាំ២០២៤ (មិនទាន់ជាផ្លូវការ) ១០% ក្នុងចំណោមអ្នកចាក់ និង ៦% ក្នុងចំណោមអ្នកមិនចាក់។ហើយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនត្រៀមខ្លួនរួចជាស្រេចដើម្បីបន្តគាំទ្រនិងជួយសម្របសម្រួលដល់ការអនុវត្តកម្មវិធីកាត់បន្ថយគ្រោះថ្នាក់ ការបង្ការការឆ្លងរោគអេដស៍ក្នុងចំណោមទាំងអ្នកចាក់និងអ្នកមិនចាក់ព្រមទាំងត្រៀមផ្តល់ការសម្របសម្រួល និងកិច្ចអន្តរាគមន៍ដើម្បីឈានទៅសម្រេចគោលដៅ ដែលអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍បានដាក់ចេញ និងលើកឡើងពីអត្ថប្រយោជន៍ App NoDrug និងបានសំណូមពរឲ្យមានការចូលរួមប្រើប្រាស់ទាំងអស់គ្នា។

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេស បានបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភាក្រោមកិច្ចដឹកប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តចាត់ទុកការប្រយុទ្ធទប់ស្កាត់ការរាលដាលមេរោគអេដស៍ និងជំងឺអេដស៍ជាការងារអាទិភាពដែលបានបញ្ចូលក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត បានបន្តថា ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន តាមរយៈការដាក់ចេញនូវគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣-២០២៨ ដើម្បីការបញ្ចប់អេដស៍ជាការគំរាមកំហែងដល់សុខភាពសាធារណៈ ដោយបានកំណត់កម្មវត្ថុចំនួនបីគឺ៖ ទី១. ការឆ្លងថ្មីនៃមេរោគអេដស៍តិចជាង១នាក់ ក្នុងមួយថ្ងៃ ឬក្នុងរង្វង់ជាង២០០នាក់ក្នុងមួយឆ្នាំ, ទី២. កាត់បន្ថយការស្លាប់ដោយសារអេដស៍តិចជាង២០០នាក់ក្នុងមួយឆ្នាំ, និងទី៣. លុបបំបាត់ការរើសអើង និងការមាក់ងាយអ្នកផ្ទុកមេរោគអេដស៍ ហើយសូមរំលឹកឡើងវិញពីការចូលរួមឆ្លើយតបនឹងមេរោគអេដស៍ពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ចាប់តាំងពីការរកឃើញមេរោគអេដស៍ជាលើកដំបូងនៅប្រទេសកម្ពុជានាឆ្នាំ១៩៩១ ទាំងលើផ្នែកបង្ការ ការព្យាបាល និងគាំទ្រ រហូតមកដល់ឆ្នាំ២០២៣នេះ កម្ពុជាសម្រេចបាន ៨៩-៩៨-៩៨ ក្រោមចក្ខុវិស័យដឹកនាំប្រកបដោយគតិបណ្ឌិតនិងយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្រយ៉ាងមានប្រសិទ្ធភាព រួមជាមួយការអំពាវនាវជាចលនាជាតិតែមួយក្នុងការឆ្លើយតបនឹងមេរោគអេដស៍ ៕

អត្ថបទដែលជាប់ទាក់ទង