**សភាតំណាងរាស្ត្រអាមេរិក អនុម័តសេចក្ដីព្រាងច្បាប់មួយដើម្បីផ្ដល់ជំនួយឱ្យអ៊ុយក្រែន និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៉ី**អាម៉េរិកបញ្ជាក់ជាថ្មីថា ខ្លួននៅតែបន្តបើកចំហទ្វារចរចាដោយគ្មានលក្ខខណ្ឌជាមួយកូរ៉េខាងជើង លើការរំសាយអាវុធនុយក្លេអ៊ែរ**លោក ស៊ី ជីនពីង នឹងបំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង នៅសប្ដាហ៍ក្រោយ**លោក ហ្សេលេនស្គី ចេញផ្សាយលិខិតចំហមួយទៅកាន់លោក ពូទីន ស្នើជួបចរចាគ្នាដើម្បីស្វែងរកកិច្ចព្រមព្រៀងបិទបញ្ចប់សង្រ្គាមអូសបន្លាយពេលជាង ៤ឆ្នាំនេះ**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ

ប្រធានាធិបតីបេឡារុស្ស ថារុស្ស៊ី ប្រកាសប្រឆាំងជាដាច់ខាត ទៅនឹងកងកម្លាំងរក្សាសន្តិភាពណាមួយ ពីរដ្ឋអឺរ៉ុបក្នុងប្រទេសអ៊ុយក្រែន

មីនស៍៖ ប្រធានាធិបតីបេឡារុស្សលោក Alexander Lukashenko បានឲ្យដឹងនៅក្នុងបទសម្ភាសន៍ជាមួយអ្នកសរសេរប្លុកជនជាតិអាមេរិក Mario Nawfal នៅទីក្រុងមីនស៍ ឲ្យដឹងថា ប្រទេសរុស្ស៊ី បានប្រកាសប្រឆាំងជាដាច់ខាតទៅនឹងកងកម្លាំងរក្សាសន្តិភាពណាមួយ ពីរដ្ឋអឺរ៉ុបក្នុងប្រទេសអ៊ុយក្រែន។

មេដឹកនាំបេឡារុស្សរូបនេះ បានឲ្យដឹងថា រុស្ស៊ីនឹងមិនយល់ព្រមចំពោះកងកម្លាំងរក្សាសន្តិភាពរបស់សហភាពអឺរ៉ុបនៅអ៊ុយក្រែនឡើយ។  លោក Lukashenko បានលើកឡើងថា “យ៉ាងហោចណាស់នេះ គឺជាជំហររបស់រុស្ស៊ីនាពេលបច្ចុប្បន្ននេះ ជាពិសេសចាប់តាំងពីការដឹកនាំរបស់សហភាពអឺរ៉ុប ជាពិសេសអាល្លឺម៉ង់ និងបារាំងកំពុងប្រកាន់ជំហរយ៉ាងគឃ្លើននៅពេលនេះ”។

លោក Lukashenko ក៏បានឲ្យដឹងផងដែរថាក្នុងអំឡុងពេលទំនាក់ទំនងចុងក្រោយរបស់គាត់ជាមួយសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន មេដឹកនាំរុស្ស៊ី បានបញ្ជាក់ពីការត្រៀមខ្លួនរបស់លោក សម្រាប់ការចរចា ដើម្បីដោះស្រាយស្ថានភាពនៅអ៊ុយក្រែនរួមទាំងជាមួយភាគីអ៊ុយក្រែនផងដែរ។

ប្រធានាធិបតីបេឡារុស្សរូបនេះ បានសង្កត់ធ្ងន់ថា គ្មាននរណាម្នាក់នឹងដោះស្រាយបញ្ហាអ៊ុយក្រែនដោយគ្មានអ៊ុយក្រែននោះទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Lukashenko បានលើកឡើងថា “កិច្ចព្រមព្រៀងនេះប្រហែលជាគួរឱ្យព្រួយបារម្ភ សម្រាប់ប្រទេសរុស្ស៊ី ហើយភាគច្រើនទំនងជាគួរឱ្យព្រួយបារម្ភ” ។  លោកបានបន្ថែមថា នេះអាចជាការគួរឱ្យព្រួយបារម្ភ ប្រសិនបើរុស្ស៊ី មានអារម្មណ៍ថា កិច្ចព្រមព្រៀងទាំងនេះនឹងហួសពីទំនាក់ទំនងសេដ្ឋកិច្ច៕

អត្ថបទដែលជាប់ទាក់ទង