រដ្ឋបាលក្រុងបាវិត ប្រកាសបដិសេធ និងច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិត របស់ម្ចាស់ គណនីហ្វេសប៊ុកឈ្មោះ Soem Sophea និងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ឆាំ វិចិត្រ

ភ្នំពេញ៖ រដ្ឋបាលក្រុងបាវិត ប្រកាសបដិសេធ និងច្រានចោលទាំងស្រុងនូវព័ត៌មានប្រឌិត របស់ម្ចាស់ គណនីហ្វេសប៊ុកឈ្មោះ Soem Sophea និងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ឆាំ វិចិត្រ ដែលបានបង្ហោះវីដេអូ និងសរសេរខ្លឹមសារអត្ថបទមិនពិត បង្កប់នូវបំណងទុច្ចរិត ញុះញ៉ង់ បង្កភាពចលាចលនៅក្នុងសង្គម ដែលនាំឱ្យ សាធារណជនមានការព្រួយបារម្ភ និងយល់ច្រឡំ នៅក្នុងមូលដ្ឋានក្រុងបាវិត ខេត្តស្វាយរៀង។

