**និយ័តករធានារ៉ាប់រងកម្ពុជា ជំរុញការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យធានារ៉ាប់រង ឱ្យស្របតាមការរីកចម្រើននៃវិស័យនេះ ជាពិសេស កាត់បន្ថយការប្រើប្រាស់បុគ្គលិកបរទេស**ក្រុមគ្រួសារវីរៈកងទ័ពជួរមុខចំនួន ១១១គ្រួសារ រស់នៅក្នុងឃុំចំនួន៣ នៃស្រុកពញាឮ ខេត្តកណ្តាល ទទួលបានអំណោយរបស់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម

អភិបាលខេត្តព្រះសីហនុ៖ សូមព្រះសង្ឃគ្រប់វត្តចូលរួមអប់រំផ្សព្វផ្សាយចិត្តសាស្ត្រដល់ប្រជាពលរដ្ឋ ជាពិសេសយុវវ័យឱ្យចេះស្គាល់ គោរពព្រះពុទ្ធសាសនា និងអប់រំបញ្ហាគ្រឿងញៀន ក្មេងទំនើង

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញប្រគេនបច្ច័យបុណ្យកឋិនទានជូនវត្តទាំង៣៩ ក្នុងខេត្តព្រះសីហនុ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ អញ្ជើញមានពុទ្ធដិការជូនចំពោះព្រះសង្ឃគ្រប់ព្រះអង្គដែលមកពីវត្តទាំង ៣៩ក្នុងខេត្តព្រះសីហនុ ក្នុងនាមរដ្ឋបាលខេត្ត និងប្រជាពលរដ្ឋ បានរៀបចំវេរប្រគេនបច្ច័យជូនទៅដល់វត្តទាំង៣៩ ក្នុងខេត្តព្រះសីហនុ ក្នុងមួយវត្តចំនួន ១០លានរៀល ដើម្បីយកទៅធ្វើការសាងសង់សមិទ្ធផលក្នុងវត្តនានា និងមានបច្ច័យបួនសម្រាប់ការធ្វើដំណើររបស់ព្រះសង្ឃមួយវត្តចំនួន ១០ម៉ឺនរៀលផងដែរ និងជូនដល់លោកអាចារ្យដែលមកជាមួយព្រះសង្ឃផងដែរ។

ឯកឧត្តម អភិបាលខេត្ត បានស្នើសុំឱ្យព្រះសង្ឃនៅតាមវត្តអារាមនីមួយៗ ចូលរួមសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្នុងវិស័យទេសចរណ៍ ទោះវត្តទាំងអស់នៅទូទាំងខេត្ត បានរៀបចំបានល្អស្ទើរតែទាំងអស់ក៏ពិតមែន ជាពិសេសវត្តដែលនៅក្បែៗខេត្តរបស់យើង ដើម្បីទទួលភ្ញៀវទេសចរណ៍បរទេសដែលធ្វើដំណើរតាមនាវាទេសចរណ៍ចូលសំចតធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាពិសេសទស្សនកិច្ចនៅខេត្តព្រះសីហនុ ដូច្នេះវត្តដែលនៅក្នុងក្រុងចូលរួមលើកកម្ពស់វិស័យទេសចរណ៍ សុំលោកគ្រូព្រះចៅអធិការវត្តជួយពិនិត្យមើលបញ្ហាអនាម័យ បរិស្ថាន និងសោភ័ណភាពនៅក្នុងវត្តក្នុងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ ពិសេសភ្ញៀវទេសចរណ៍អន្តរជាតិ ដែលធ្វើដំណើរចូលមកទស្សនាខេត្តព្រះសីហនុ តាមនាវាទេសចរណ៍បរទេស ដោយរៀបចំទីវត្តអារាមរបស់យើងឱ្យមានសោភ័ណភាព ក្នុងការលើកកម្ពស់វិស័យព្រះពុទ្ធសាសនា ទន្ទឹមនោះវត្តនីមួយៗត្រូវមានសកម្មភាពក្នុងការចូលរួមចំណែកជាមួយវិស័យទេសចរណ៍ វិស័យព្រះពុទ្ធសាសនា ក្នុងការបណ្តុះបណ្តាលព្រះសង្ឃឱ្យមានចំណេះដឹងកាន់តែមានការកើនឡើងបន្ថែមទៀត តាមបរិបទនៃការរីកចម្រើននៃសេដ្ឋកិច្ចសង្គម។

ឯកឧត្តម អភិបាលខេត្ត បន្ដថា សូមឱ្យព្រះសង្ឃគ្រប់វត្តចូលរួមអប់រំផ្សព្វផ្សាយចិត្តសាស្ត្រដល់ប្រជាពលរដ្ឋ ជាពិសេសយុវវ័យឱ្យពួកគាត់ចេះស្គាល់ គោរពព្រះពុទ្ធសាសនា ទំនៀមទំលាប់ប្រពៃណីជាតិខ្មែរ ពិសេសថែមទៀតនោះ គឺអប់រំបញ្ហាគ្រឿងញៀន ក្មេងទំនើងជាដើម ដើម្បីឱ្យពួកគាត់មានការយល់ដឹងអំពីវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ទន្ទឹមនោះសូមព្រះចៅអធិការចូលរួមដាំដុះដើមឈើបន្ថែមទៀតឱ្យទីវត្តអារាមរបស់យើង មានពណ៌បៃតង ព្រោះវត្តអារាមនាំមកនូវការតម្តល់គម្ពីបាលី និងឯកសារផ្សេងៗក្នុងការបណ្តុះបណ្តាលនូវចំណេះដឹងដល់ប្រជាពលរដ្ឋគ្រប់រូប។

ឯកឧត្តម បានបន្តទៀតថា ការជួបជុំជាមួយព្រះគ្រូនាពេលនេះ គឺជាការប្រគេនបច្ច័យ ជូនវត្តទាំង៣៩ ក្នុងខេត្តព្រះសីហនុ ហើយបច្ច័យទាំងនេះ គឺបានមកពីបុណ្យកឋិនទាន ទោះបីការប្រគេនបច្ច័យនាពេលនេះមានការយឺតយ៉ាវ ក៏ប៉ុន្តែវាល្អជាងមិនបានប្រគេន ដើម្បីឱ្យព្រះសង្ឃគ្រប់វត្តយកទៅកសាងសមិទ្ធផលនានាក្នុងវត្តអារាមឱ្យមានសោភ័ណភាព បរិស្ថាន អនាម័យកាន់តែល្អប្រសើរសម្រាប់ពុទ្ធបរិស័ទគ្រប់រូប៕

អត្ថបទដែលជាប់ទាក់ទង