**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

លោក ត្រាំ ទទួលយកការអញ្ជើញពី ព្រះមហាក្សត្រអង់គ្លេស ដើម្បីធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស

វ៉ាស៉ីនតោន៖ កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ លោក ដូណាល់ ត្រាំ បានទទួលយកការអញ្ជើញពី ព្រះមហាក្សត្រអង់គ្លេស ស្តេច Charles ដើម្បីធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស ដែលប្រការនេះធ្វើឱ្យលោកប្រធានាធិបតីអាមេរិក ក្លាយជាមេដឹកនាំដំបូងគេបំផុត ក្នុងសម័យទំនើបនេះ ដែលត្រូវបានមហាក្សត្រ ឬមហាក្សត្រីអង់គ្លេស អញ្ជើញឱ្យបំពេញទស្សនកិច្ចលក្ខណៈផ្លូវរដ្ឋ ដល់ទី២លើក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

លោក ត្រាំ បានទទួលយកលិខិតអញ្ជើញខាងលើ ពីនាយករដ្ឋមន្រ្តីអង់គ្លេស លោក Keir Starmer នៅសេតវិមាន មុនពេលមេដឹកនាំទាំងពីរ ត្រូវបើកកិច្ចពិភាក្សាផ្លូវការ ដើម្បីជជែកអំពីបញ្ហាសង្រ្គាមអ៊ុយក្រែន និងសន្តិសុខសកល ព្រមទាំងបញ្ហាទ្វេភាគី។ លោក ត្រាំ បានបើកមើលលិខិតនោះភ្លាមៗ នៅចំពោះមុខក្រុមអ្នកកាសែត ហើយលោក Starmer ក៏បានសួរថា តើលោកគិតយ៉ាងណា។ លោកប្រធានាធិបតីអាមេរិក ក៏បានឆ្លើយថា រូបលោកទទួលយក ការអញ្ជើញនេះ។ យ៉ាងណាមិញ កាលបរិច្ឆេទច្បាស់លាស់នៃដំណើរទស្សនកិច្ច នៅមិនទាន់ត្រូវបានប្រកាស នៅឡើយទេ។

គួរបញ្ជាក់ថា បើតាមលោកនាយករដ្ឋមន្រ្តីអង់គ្លេស ការអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋជាលើកទី២បែបនេះ គឺជារឿងពិសេសខ្លាំងណាស់ ដែលមិនធ្លាប់មានពីមុនមកឡើយ។ កាលពីខែមិថុនា ឆ្នាំ២០១៩ អតីតមហាក្សត្រីអង់គ្លេស Elizabeth ធ្លាប់បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៣ថ្ងៃ របស់លោក ត្រាំ អំឡុងអាណត្តិទី១របស់លោក ជាប្រធានាធិបតីអាមេរិក។

ដំណើរទស្សនកិច្ចនោះ បានធ្វើឱ្យលោក ត្រាំ ស្ថិតក្នុងចំណោមប្រធានាធិបតីអាមេរិកមួយចំនួនតូចប៉ុណ្ណោះ ដ្បិតមានតែ លោក Barack Obama និង លោក George W. Bush ទេ ដែលត្រូវបានអញ្ជើញឱ្យទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅចក្រភពអង់គ្លេស អំឡុងរជ្ជកាលរយៈពេល៧០ឆ្នាំ របស់មហាក្សត្រី Elizabeth។ វាក៏ជាលើកចុងក្រោយផងដែរ ដែលមហាក្សត្រី Elizabeth បានទទួលស្វាគមន៍ទស្សនកិច្ចផ្លូវរដ្ឋ របស់មេដឹកនាំបរទេស មុនពេលទ្រង់សោយទិវង្គត កាលពីខែកញ្ញា ឆ្នាំ២០២២៕

អត្ថបទដែលជាប់ទាក់ទង