ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាបន្តលើសេចក្ដីព្រាងកិច្ចព្រមព្រៀង ស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាបន្តលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម នៅទីស្ដីការក្រសួងមហាផ្ទៃ។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី អគ្គស្នងការរង អគ្គនាយករង លោកប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
កិច្ចប្រជុំខាងលើមានគោលបំណងបន្តពិនិត្យ ពិភាក្សា និងកែសម្រួលទៅលើសេចក្ដីព្រាងកិច្ចព្រមព្រៀង ស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម ដើម្បីឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងកាន់តែល្អប្រសើរបន្ថែមទៀត៕

