**ជំនាញក្រើនរំលឹកដល់សារធារណជន សូមមានការប្រុងប្រយ័ត្នចំពោះការផ្សព្វផ្សាយល្បែងផ្សងសំណាង និងល្បែងភ្នាល់អនឡាញខុសច្បាប់គ្រប់ប្រភេទ**អាល្លឺម៉ង់ ប្តេជ្ញាបន្តការគាំទ្រដល់កិច្ចគាំពារបរិស្ថាន និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន**ស្នងការរាជធានីភ្នំពេញ ស្នើអ្នកសារព័ត៌មានចូលរួមផ្សព្វផ្សាយអប់រំដល់សាធារណៈជនអំពីវិធានការ បង្កាគ្រោះថ្នាក់ចរាចរណ៍ និងគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន**លោក ពូទីន ប្រឈមមុខនឹងទស្សនៈផ្ទុយគ្នាពីរ ជុំវិញអនាគតរបស់រុស្ស៊ី នៅក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិប្រចាំឆ្នាំ ស្របពេលសង្គ្រាមនៅអ៊ុយក្រែន នៅតែបន្តយ៉ាងក្តៅគគុក**វត្តមានសត្វព្រៃជិត៥០ប្រភេទនៅក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង ក្នុងនោះមានថនិកសត្វចំនួន ៧ ប្រភេទស្ថិតក្នុងក្រុមទទួលរងការគំរាមកំហែងនៃការផុតពូជ**ស្នង​ការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ ដាក់​ចេញ​ផែន​ការ​ ដល់​កង​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​ ត្រូវ​ពង្រឹង​ការ​បង្ការ​បង្រ្កាប​បទ​ល្មើស​គ្រប់​ប្រភេទ​ ជាពិសេស​បទ​ល្មើស​ឆបោក​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ (Online Scams)**វិចារណកថា៖ ថ្លៃដើមនៃការធ្វើប្រព្រឹត្តិកម្មទឹកកខ្វក់ ធៀបនឹង ថ្លៃដើមនៃការព្យាបាលជំងឺ**សម្តេចធិបតី អបអរសាទរ ខួបលើកទី៣០ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ក្រោមប្រធានបទ៖ «សំណល់សូន្យ»**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់

លោក ដូណាល់ ត្រាំ នឹងដកហូតអាជ្ញាបណ្ណដែលផ្តល់ដោយលោក ចូ បៃឌិន ទៅឱ្យក្រុមហ៊ុនប្រេង Chevron ដើម្បីប្រតិបត្តិការនៅក្នុងប្រទេសវេណេស៊ុយអេឡាត្រឡប់មកវិញ

វ៉ាស៊ីនតោន៖ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក នឹងដកហូតអាជ្ញាបណ្ណដែលផ្តល់ដោយអតីតប្រធានាធិបតី ចូ បៃឌិន ជាងពីរឆ្នាំមុន ទៅឱ្យក្រុមហ៊ុនប្រេង Chevron ដើម្បីប្រតិបត្តិការនៅក្នុងប្រទេសវេណេស៊ុយអេឡាត្រឡប់មកវិញ។ ត្រាំ បានចោទប្រកាន់ប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡា ម៉ាឌូរ៉ូ (Nicolas Maduro) ថាមិនបានធ្វើឱ្យមានការរីកចម្រើនលើកំណែទម្រង់ការបោះឆ្នោត និងការវិលត្រឡប់របស់ជនចំណាកស្រុក។

នៅក្នុងការសារលើកម្មវិធី Truth Social ត្រាំបានបរិយាយថា លោកបានបដិសេធមិនបន្តកិច្ចព្រមព្រៀងប្រតិបត្តិការប្រេងចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ត្រាំ មិនបានបញ្ចេញឈ្មោះ ក្រុមហ៊ុន Chevron នៅក្នុងមតិរបស់គាត់ទេ ប៉ុន្តែរដ្ឋធានីវ៉ាស៊ីនតោន បានផ្តល់អាជ្ញាបណ្ណឱ្យក្រុមហ៊ុន Chevron ដើម្បីប្រតិបត្តិការក្នុងវិស័យប្រេងរបស់ប្រទេសវេណេស៊ុយអេឡា នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។ វាគឺជាអាជ្ញាបណ្ណតែមួយគត់ ដែលរដ្ឋបាលបានចេញសម្រាប់វេណេស៊ុយអេឡានៅថ្ងៃនោះ។

អនុប្រធានាធិបតីវេណេស៊ុយអេឡា លោកស្រី ដេលស៊ី រ៉ូឌ្រីហ្គេស (Delcy Rodriguez) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖«រដ្ឋាភិបាលសហរដ្ឋអាម៉េរិកបានធ្វើការសម្រេចចិត្តដ៏អាក្រក់ ដោយការប្រកាសដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមហ៊ុន Chevron របស់សហរដ្ឋអាម៉េរិក»។

លោកស្រីបន្តថា ប្រភេទនៃការសម្រេចចិត្តទាំងនេះ បានជំរុញឱ្យមានការធ្វើចំណាកស្រុកចេញពីវេណេស៊ុយអេឡា។ ក្រោយមក រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីអូ និយាយថា លោកនឹងផ្តល់ការណែនាំអំពីគោលនយោបាយការបរទេស ដើម្បីបញ្ចប់អាជ្ញាបណ្ណប្រេង និងឧស្ម័នសម័យលោក បៃឌិន ទាំងអស់។ វាមិនច្បាស់ភ្លាមៗទេថា តើក្រុមហ៊ុនណាផ្សេងទៀតដែលនឹងប៉ះពាល់នោះទេ?

ក្រុមហ៊ុន Chevron បានទទួលដំណឹងពីចំណាត់របស់លោក ត្រាំ ហើយកំពុងពិចារណាពីផលប៉ះពាល់។ ក្រុមហ៊ុនដែលនាំចេញប្រេងឆៅប្រហែល២សែន៤ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ពីប្រតិបត្តិការនៅប្រទេសវេណេស៊ុយអេឡា លើសពីមួយភាគបួននៃទិន្នផលប្រេងរបស់ប្រទេសទាំងមូល។

ការបញ្ចប់អាជ្ញាបណ្ណ មានន័យថា ក្រុមហ៊ុន Chevron នឹងមិនអាចនាំចេញប្រេងឆៅពីប្រទេសវេណេស៊ុយអេឡាបានទៀតទេ។ ហើយប្រសិនបើក្រុមហ៊ុនប្រេងរដ្ឋវេណេស៊ុយអេឡា PDVSA នាំចេញប្រេង ដែលបាននាំចេញពីមុនដោយក្រុមហ៊ុន Chevron នោះ រោងចក្រចម្រាញ់ប្រេងរបស់សហរដ្ឋអាម៉េរិក នឹងមិនអាចទិញវាបានទេ ដោយសារការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិក។

ចាប់តាំងពីចូលកាន់តំណែងក្នុងខែមករាមក លោក ត្រាំ បាននិយាយម្ដងហើយម្ដងទៀតថា សហរដ្ឋអាម៉េរិកមិនត្រូវការប្រេងវេណេស៊ុយអេឡាទេ ហើយបានបើកចំហលទ្ធភាពនៃការដកហូតអាជ្ញាបណ្ណប្រតិបត្តិការរបស់ Chevron។ ក្នុងអំឡុងពេលអាណត្តិដំបូង ត្រាំ បានបន្តគោលនយោបាយដាក់ទណ្ឌកម្មជាអតិបរមាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ ជាពិសេសផ្តោតលើអាជីវកម្មថាមពលវេណេស៊ុយអេឡា៕

អត្ថបទដែលជាប់ទាក់ទង