**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

អ្នកជំនាញការអង្គការសហប្រជាជាតិ បានពន្លេចនូវភាពជោគជ័យ និងការអនុវត្តល្អៗរបស់កម្ពុជា

ភ្នំពេញ៖ «អ្នកជំនាញការអង្គការសហប្រជាជាតិ បានពន្លេចនូវភាពជោគជ័យ និងការអនុវត្តល្អៗរបស់កម្ពុជា»។ នេះជាការអះអាងរបស់ក្រុមប្រឹក្សាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ (ACU) ក្រោយអង្គការសហប្រជាជាតិ វាយតម្លៃសម្រាប់ការអនុវត្តក្នុងមួយខែ។

ក្រុមប្រឹក្សាជាតិប្រយុទ្ធប្រឆាំងអំពើពុករលួយ (ACU) បានបង្ហាញឱ្យដឹងដូច្នេះតាមរយៈសេចក្តីជូនដំណឹង ស្តីពីកិច្ចប្រជុំលើកទី៤៤ អាណត្តិទី៣ រៀបចំឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងនេះ ACU បានលើកឡើងថា អ្នកជំនាញការរបស់អង្គការសហប្រជាជាតិ បានមើលឃើញនូវភាពជោគជ័យរបស់កម្ពុជា ក្នុងការអនុវត្តកិច្ចការនានាពាក់ព័ន្ធនឹងការប្រឆាំងអំពើពុករលួយ។

ACU អះអាងដោយយោងតាមការមើលឃើញរបស់អង្គការសហប្រជាជាតិថា «អ្នកជំនាញការអង្គការសហប្រជាជាតិបានពន្លេចនូវភាពជោគជ័យ និងការអនុវត្តល្អៗរបស់កម្ពុជា ដូចជា៖ ការផ្ដល់សារសំខាន់ នៃគោលនយោបាយប្រឆាំងអំពើពុករលួយ ដោយបានទទួលស្គាល់ថា ជាគោលដៅនយោបាយស្នូលរបស់រាជរដ្ឋាភិបាល»។

អង្គការសហប្រជាជាតិ​ មើលឃើញភាពជោគជ័យរបស់កម្ពុជាបន្ថែមទៀតទៅលើ៖«កិច្ចសហការ (អ.ប.ព.) ជាមួយវិស័យឯកជន ក្នុងការប្រឆាំងអំពើពុករលួយ តាមរយៈការ ចុះ MoU និងគំនិតផ្តួចផ្តើមផ្សេងៗជាច្រើន, ការចូលរួមយ៉ាងសកម្មរបស់អង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (CAFIU) ក្នុងបណ្តាញ EGMONT ដែលសម្របសម្រួលការផ្លាស់ប្ដូរព័ត៌មានក្នុងបរិបទនៃការស៊ើបអង្កេតបទល្មើសពុករលួយឆ្លងដែន និងការទាមទារមកវិញនូវផលនៃបទល្មើស (Asset Recovery)»។ យ៉ាងណា ក្រៅពីការវាយតម្លៃ ACU បានឱ្យដឹងថា អ្នកជំនាញការរបស់អង្គការសហប្រជាជាតិ ក៏បានពិនិត្យ និងផ្តល់អនុសាសន៍មួយចំនួនដល់កម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង