**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព

ប៉េកាំង អាចព្យាយាមប្រើប្រាស់វត្តមាន លោក Elon Musk ដើម្បីយកឈ្នះគោលនយោបាយរបស់អាមេរិក

វ៉ាស៉ីនតោន៖ សមាជិកគណៈកម្មាធិការទទួលបន្ទុកកិច្ចការទប់ស្កាត់ចិន នៃសភាតំណាងរាស្រ្តអាមេរិក មកពីគណបក្សសាធារណរដ្ឋ និងគណបក្សប្រជាធិបតេយ្យ បានព្រមានកាលពីថ្ងៃអង្គារសប្តាហ៍នេះ ថាទីក្រុងប៉េកាំង អាចព្យាយាមប្រើប្រាស់វត្តមាន លោក Elon Musk ដើម្បីយកឈ្នះគោលនយោបាយរបស់សហរដ្ឋអាមេរិក ហើយទីក្រុងវ៉ាស៉ីនតោន ត្រូវតែប្រឆាំងរាល់កិច្ចខិតខំប្រឹងប្រែងបែបនោះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ ២០២៥។

ប្រធានគណៈកម្មាធិការមកពីបក្សសាធារណៈរដ្ឋ លោក John Moolenaar និងសមាជិកជាន់ខ្ពស់មកពីបក្សប្រជាធិបតេយ្យ លោក Raja Krishnamoorthi បាននិយាយថា ពួកគេជឿថា បក្សកុម្មុយនិស្តចិន ចង់ខ្ចីដៃអ្នករកស៉ីធំៗនៅអាមេរិក រួមទាំងមហាសេដ្ឋី Elon Musk ដែលជាបុគ្គលមានផលប្រយោជន៍ពាណិជ្ជកម្មនៅក្នុងប្រទេសចិន មកជំរុញគោលដៅរបស់ខ្លួន នៅពេលមានកិច្ចចរចាណាមួយ ជាមួយទីក្រុងវ៉ាស៉ីនតោន។

លោក Moolenaar បានប្រាប់ព្រឹត្តិការណ៍មួយដែលរៀបចំដោយស្ថាប័ន Brookings Institution thinktank ដូច្នេះថា «និយាយដល់លោក Elon Musk ខ្ញុំជឿថាបក្សកុម្មុយនិស្តចិន នឹងព្យាយាម ហើយប្រើប្រាស់ឱកាសណាមួយ»។ រីឯ លោក Krishnamoorthi និយាយថា ទីក្រុងប៉េកាំងនឹងមើលឃើញថា លោក Musk អាចជួយពួកគេឱ្យគេចផុត ពីការចរចាកម្រិតណាមួយ។ ខ្ញុំសង្ឃឹមថា លោកប្រធានាធិបតី នឹងស្តាប់យោបល់ពីមនុស្សគ្រប់គ្នា ដោយប្រុងប្រយ័ត្ន»។

គួរបញ្ជាក់ថា មហាសេដ្ឋីលំដាប់ពិភពលោក Elon Musk បានក្លាយទីប្រឹក្សារបស់ លោក ត្រាំ នៅអាណត្តិទីពីរនេះ ហើយវាអាចជាចំណុចទាក់ទាញមួយសម្រាប់ទីក្រុងប៉េកាំង គ្រាដែលមហាសេដ្ឋីរូបនេះ មានទំនាក់ទំនងជាមួយមន្ត្រីជាន់ខ្ពស់ចិន អស់រយៈពេលច្រើនឆ្នាំមកហើយ រួមទាំងលោកប្រធានាធិបតី ស៉ី ជីនពីង ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង