ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បំភ្លឺជុំវិញការផ្សាយថា «មានជនស្លៀកពាក់ស៊ីវិល ប្រើប្រាស់រថយន្តពាក់ស្លាកលេខនគរបាល កាងបទល្មើសព្រៃឈើ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង»

ភ្នំពេញ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូន សាធារណជន អ្នកសារព័ត៌មានបានជ្រាបថាបន្ទាប់ពីបានទទួលព័ត៌មានពីគេហទំព័រ MSJ TV ដែលផ្សព្វផ្សាយ ថាមានជនស្លៀកពាក់ស៊ីវិល ប្រើប្រាស់រថយន្តពាក់ស្លាកលេខនគរបាលជាតិ កាងបទល្មើសព្រៃឈើ នៅក្នុងភូមិ សាស្រ្តខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបង បានដាក់បទបញ្ជាឱ្យធ្វើការស្រាវជ្រាវជាបន្ទាន់ចំពោះបញ្ហានេះ។
រហូតដល់ម៉ោងនេះ សមត្ថកិច្ចកំណត់បាននូវអត្តសញ្ញាណនៃរថយន្តដែលគេហទំព័រខាងលើបានផ្សព្វផ្សាយហើយ លោកស្នងការ បានចាត់វិធានការភ្លាមដល់ផែនការងារធនធានមនុស្សនិងផ្នែកពាក់ព័ន្ធ កោះហៅ អ្នកប្រើប្រាស់រថយន្តខាងលើ មកធ្វើការសាកសួរស្រាវជ្រាវ ។
ក្នុងករណីរកឃើញថា មន្រ្តីនគរបាលរូប ណាពាក់ព័ន្ធក្នុងអំពើល្មើស នោះលោកស្នងការនឹងចាត់វិធានការស្របទៅតាមបទវិន័យរបស់កងកម្លាំងនគរ បាលជាតិ ។

