តើត្រូវធ្វើបែបណា បើគ្រូពេទ្យផ្ដល់ការព្យាបាលមិនត្រឹមត្រូវ ពេលទៅទទួលសេវានៅមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.?

ភ្នំពេញ៖ តើត្រូវធ្វើបែបណា ប្រសិនបើគ្រូពេទ្យផ្ដល់ការព្យាបាលមិនត្រឹមត្រូវ ឬមើលឃើញមានភាពមិនប្រក្រតីណាមួយ នៅពេលទៅទទួលសេវានៅមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.?
ប្រសិនបើគ្រូពេទ្យផ្ដល់ការព្យាបាលមិនត្រឹមត្រូវ ឬមើលឃើញមានភាពមិនប្រក្រតីណាមួយ នៅពេលទៅទទួលសេវានៅមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស. លោកអ្នក ត្រូវរាយការណ៍ភ្លាមៗមក ប.ស.ស. តាមរយៈបណ្តឹងអនាមិក ដោយគ្រាន់តែស្កែន QR Code ដែលមាននៅក្នុង Poster ខាងលើ និងត្រូវរាយការណ៍ដូចខាងក្រោម ÷
-ឈ្មោះ មូលដ្ឋានសុខាភិបាល ឬបុគ្គលិកណាមួយក្នុងមូលដ្ឋាសុខាភិបាល។
-បរិយាយអំពីសកម្មភាពមិនប្រក្រតី ឬ ការប្រព្រឹត្តខុសវិជ្ជាជីវៈ នៃបុគ្គលនោះ ។
-សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខ ១២៩៧ ឬ ១២៨៦ ឬតាមរយៈប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គមរបស់យើង ៕

