**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ សហគមន៍តំបន់ការពារធម្មជាតិ ជួយទប់ស្កាត់ការបាត់បង់ព្រៃឈើ ការិចរឹលព្រៃឈើ រួមទាំងការដាំស្តារព្រៃឈើ ដើម្បីបង្កើនគម្របបៃតង និងជីវភាពរស់នៅតាមមូលដ្ឋាន

ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានចាត់ទុកថា ការគ្រប់គ្រងធនធានធម្មជាតិ និងអភិរក្សជីវៈចម្រុះសម្រេចបានលទ្ធផល កាន់តែប្រសើរថែមទៀត តាមរយៈសហគមន៍តំបន់ការពារធម្មជាតិ ដែលជាយន្តការមួយប្រកបដោយប្រសិទ្ធភាព និងចូលរួមចំណែកយ៉ាងសំខាន់ ដោយបានជួយទប់ស្កាត់ការបាត់បង់ព្រៃឈើ ការិចរឹលព្រៃឈើ និងការអភិរក្សធនធានធម្មជាតិ រួមទាំងការដាំស្តារព្រៃឈើ ដើម្បីបង្កើនគម្របបៃតង ជួយដល់ការអភិវឌ្ឍដោយចីរភាពនៅកម្ពុជា។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថាន បានជួយសហគមន៍សហគមន៍តំបន់ការពារធម្មជាតិ ឱ្យមានឱកាសចូលរួមចំណែកលើកកម្ពស់សិទ្ធិ ក្នុងការគ្រប់គ្រងព្រៃឈើ ផ្តល់អភិបាលកិច្ចនិងក្របខណ្ឌច្បាប់ពេញលេញ ដល់ប្រជាជនមូលដ្ឋាន ក្នុងការទាញយកប្រយោជន៍ផ្នែកសេដ្ឋកិច្ច ប្រកបដោយសមធម៌ ព្រមទាំងការចិញ្ជឹមជីវិត ធានាសន្តិសុខស្បៀង និងបង្កើនចំណូលផ្សេងក្រៅពីការដាក់សម្ពាធលើព្រៃឈើ។

កន្លងមកក្រសួងបរិស្ថានបានសម្របសម្រួលបង្កើតនិងកំពុងធ្វើការជំរុញយុទ្ធនាការ«ពន្លកបៃតង» ជាមួយសហគមន៍ការពារធម្មជាតិ សរុបចំនួន១៩៣ សហគមន៍។ នៅក្នុង ក្រសួងបរិស្ថានកំពុងអភិវឌ្ឍន៍ «របៀងគោលដៅលំហែបៃតង ដោយធ្វើការតភ្ជាប់គោលដៅកម្សាន្តរបស់អ្នកទេសចរណ៍ នៅតាមសហគមន៍តំបន់ការពារធម្មជាតិចំនួន៥ នៅលើខ្នងភ្នំគូលែន ដែលផ្តោតលើមានការរៀបចំ សម្បទាទេសចរណ៍ ដូចជាការសាសង់ កន្លែងបោះតង់ស្នាក់នៅ តាមរចនាបទខ្មែរ ការរៀបចំផ្លូវ គោលដៅដើរកម្សាន្ត ភ្ជាប់ពីសហគមន៍មួយទៅសហគមន៍មួយទៀត ដោយថ្មើរជើង ឬអាចជិះកង់កម្សាន្ត ហើយសហគមន៍នីមួយៗ អាចផ្តល់សេវាកម្មទេសចរណ៍ (ការដឹកជញ្ជូន ម្ហូបអាហារ មគ្គុទេសក៏សហគមន៍) ។ល។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីពេលថ្មីៗកន្លងទៅ បានសាសង់កន្លែងសម្រាកលំហែបៃតងចំនួន១០ កន្លែង និងជួយសាសង់នៅកន្លែងផ្សេងទៀតជាបន្តបន្ទាប់ ជូនសហគមន័តំបន់ការពារធម្មជាតិព្រៃធំអន្លង់ធំ ដែលជាសហគមន៍មួយស្ថិតក្នុងរបៀងលំហែបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» សំដៅលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការអភិរក្សប្រព័ន្ធជីវៈចម្រុះ និងវប្បធម៌ ប្រពៃណី ដែលជាឧត្តមប្រយោជន៍ដល់ប្រជាជនកម្ពុជា។

សូមបញ្ចាក់ថា អ្នកសារព័ត៌មានជាង២០អង្គភាព បានចូលរួមសិក្សាស្វែងយល់ពីសក្តានុពលធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិ ក្នុងខេត្តកំពង់ធំ ព្រះវិហារ និងសៀមរាប ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមការគាំទ្រពីក្រសួងបរិស្ថាន តាមរយៈគម្រោង “ការបញ្ជ្រាបការគ្រប់គ្រងធនធានធម្មជាតិទៅក្នុងតំបន់ទេសភាព នៃព្រៃធម្មជាតិ និងផលិតភាពធម្មជាតិ នៅតំបន់ភាគខាងជើងនៃប្រទេសកម្ពុជា (INRM Project)” និងមានការសម្របសម្រួលពីអង្គការសុខិកាល។ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ សិក្សាស្វែងយល់ព័ត៌មានជាមូលដ្ឋានសម្រាប់ការរៀបចំផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍របៀងគោលដៅលំហែបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» សំដៅលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ការអភិរក្សប្រព័ន្ធជីវៈចម្រុះ និងវប្បធម៌ប្រពៃណីនៅក្នុងតំបន់ការពារធម្មជាតិ ៕

អត្ថបទដែលជាប់ទាក់ទង