សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្ត្រីឡាវ

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម និងឯកឧត្តម Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ ក្នុងគោលដៅលើកកម្ពស់កិច្ចប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងបី កម្ពុជា វៀតណាម និងឡាវ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ៕

