ក្រសួងយុត្តិធម៌ ប្រកាសដាក់លក់ម៉ូតូឡាយឡុងជាង ៤ពាន់គ្រឿងឯណោះ ដែលរឹបអូសបានកន្លងមក

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ ប្រកាសដាក់លក់ម៉ូតូឡាយឡុងដល់ទៅ៤៥៤៤គ្រឿងឯណោះ ដែលរឹបអូសបានកន្លងមក។ ៤៥៤៤គ្រឿងនេះ មានតម្លៃសរុប១៣៦៣២០ដុល្លារ ហើយបើគិតក្នុង១គ្រឿង គឺមានតម្លៃតែខ្ទង់៣០ដុល្លារប៉ុណ្ណោះ ឬស្មើនឹង១២ម៉ឺនលុយខ្មែរ។ ប៉ុន្តែតម្លៃពិតប្រាកដនោះ គឺនឹងត្រូវសម្រេចដោយមន្រ្តីក្រសួងយុត្តិធម៌ ពេលអ្នកទៅទិញផ្ទាល់ ហើយអ្នកក៏អាចតថ្លៃបានដែរ។ ម្យ៉ាងទៀត ការដាក់លក់នេះ ក៏នឹងមានការដេញថ្លៃគ្នាដែរ ដូច្នេះ អ្នកណាឱ្យថ្លៃជាង អ្នកនោះនឹងទទួលបានម៉ូតូដែលខ្លួនចង់បាន។
ក្រសួងពុំបានបញ្ជាក់ថា ម៉ូតូទាំងអស់នោះ ជាម៉ូតូម៉ាកអ្វីខ្លះនោះទេ៕

