**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ពលរដ្ឋរងគ្រោះ ២គ្រួសារ នៅក្នុងឃុំវាលម្លូរ ស្រុកពញាក្រែក បានទទួលការជួយសង្រ្គោះពីសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ

ភ្នំពេញ៖ ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ នៅថ្ងៃសៅរ៍ទី២២ ខែកុម្ភៈ ឆ្នាំ២០២៥បានដឹកនាំឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន លេខាធិការ សមាជិក សមាជិកា គណ:កម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិសាខា អនុសាខា និងក្រុមកាកបាទក្រហមកម្ពុជាឃុំវាលម្លូរ ព្រមទាំងសហការី ចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ទៅជូនដល់គ្រួសាររងគ្រោះចំនួន២គ្រួសារ ដែលមានអាសយដ្ឋានដូចតទៅ ÷

លោកអនុសេនីយ៍ទោ ឆេង ភារុណ អត្តលេខ ៧៥២៤៧ នាយរងផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក ដែលបានជូនគ្រោះថ្នាក់រអិលជើងធ្លាក់ពីលើឡានពេលជួយពន្លត់អគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ ដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែក។

លោកស្រី ភឿន ភាក់ អាយុ៤៧ឆ្នាំ រស់នៅភូមិក្រញូង ឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានរងគ្រោះថ្នាក់ដោយសារទុសេរខ្សែភ្លើងបណ្ដាលឱ្យឆេះផ្ទះស្ទើរតែទាំងស្រុង។
នាឱកាសនោះដែរ ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការសាខា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើពីការសួរសុខទុក្ខ និងក្ដីនឹករឭកពីសំណាក់ឯកឧត្តម អ៊ាង សុផល្លែត ប្រធានកិត្តិយសសាខា និងជាពិសេសពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជាមួយក្រុមគ្រួសារជនងាយរងគ្រោះបំផុតនៅក្នុងភូមិ ឃុំ ស្រុក ខាងលើ អំពីសេចក្ដីនឹករឭករបស់សម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទិសទីដែលជាជនរងគ្រោះ និងងាយរងគ្រោះគ្រប់ៗគ្នាស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នាមិនទុកនរណាម្នាក់ចោល”។

ជាក់ស្ដែង ឯកឧត្តមមានការសោកស្ដាយជាខ្លាំងចំពោះករណីរងគ្រោះខាងលើ និងបានផ្តែផ្តាំដល់បងប្អូនទាំងៃ់គ្នាគួរបន្ថែមការងប្រយ័ត្នឱ្យបានតែខ្លាំងជាងមុន ព្រោះថាការរងគ្រោះអាចកើតមានគ្រប់ពេល តែសំណាងដែរដោយវាមិនមានការប៉ះពាល់ដល់អាយុជីវិតរបស់បងប្អូន។ មិនតែប៉ុណ្ណោះ ឯកឧត្តមប្រធានក៏បានជូនពរដល់គ្រួសាររងគ្រោះទាំងអស់គ្នាសូមមានសុខភាពល្អឆាប់ជាសះស្បើយពីរោគាពាធ និងអំពាវនាវឱ្យបងប្អូនខិតខំថែរក្សាសុខភាពឱ្យបានល្អដើម្បីកុំឱ្យមានជំងឺឈឺថ្កាត់ដោយប្រកាន់ភ្ជាប់នូវអនាម័យ រស់នៅស្អាត ហូបស្អាត ផឹកស្អាត និងគោរពអនុវត្តតាមវិធានការនានារបស់ក្រសួងសុខាភិបាល ជាពិសេសសូមឱ្យបងប្អូនបន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការការពារខ្លួនពីជំងឺឆ្លង ឬមិនឆ្លងនានាទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយខិតខំបន្តការរកស៊ីបន្តទៀតដើម្បីភាពប្រសើរនាពេលបន្ទាប់។

អំណោយផ្តល់ជូនគ្រួសារនីមួយៗរួមមាន ÷ – ចំពោះអ្នកជំងឺសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកទទួលបាន ទឹកដោះគោដៅ១ឡូត៍ ផ្លែឈើ១កន្ត្រក និងថវិកាចំនួន២០០,០០០រៀល ។ – គ្រួសារភ្លើងឆេះផ្ទះទទួលបាន អង្ករចំនួន៥០គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកស៊ីអុីវយួរ ត្រីខ១០កំប៉ុង ប្រេងឆា១ដប បាឡុង១ឈុត និងថវិកាចំនួន ៥០០,០០០រៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង