សេចក្តីស្រឡាញ់ដែលបណ្តុះចេញពីបេះដូងចំពោះមន្រ្តីនគរបាលគឺជាសេចក្តីស្រឡា ញ់ ដែលមានសន្តិ ភាពនិងគ្មានថ្ងៃបំភ្លេច បានឡេីយ

ភ្នំពេញ៖ ស្របតាមយោបល់ណែនាំជាប់ជាប្រចាំរបស់លោកឧត្តមសេនី យ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នង ការដ្ឋាននគរបាលខេត្តបាត់ ដំបង មន្រ្តីនគរបាលនៅតាមមូលដ្ឋានដែលមានសាលារៀន មានសិ ស្សានុសិស្សតូចៗ ចេញ ចូលក្នុង សាលាហេីយស្ថិតនៅតាមដងផ្លូវដែលមានចរាចរខ្វាត់ខ្វែង មន្រ្តីនគរបាលបានចេញទៅជួយស ម្រួលសណ្តាប់ធ្នាប់ ចរាចរនៅទី នោះដេីម្បីឱ្យសិស្សានុសិស្សតូចៗ លោកបានធ្វេីដំណេីរ ឆ្លងកាត់ផ្លូវ ប្រកបដោយសុខ សុវត្ថិភាព។
ទង្វេីល្អរបស់អ៊ំ ពូ មីងដែលជាមន្រ្តីនរបាលនៅទីនោះបានផ្តល់នូវសេចក្តីស្រឡាញ់ពេញបេះដូង របស់អូនៗ សិស្សានុសិស្ស លោកនាយក លោកគ្រូ អ្នកគ្រូនិងមាតា បិតា អាណាព្យាបាល របស់អូនៗសិស្សា នុសិស្ស ទាំងនោះគ្រប់ៗគ្នា។
ការបណ្តុះនូវសេចក្តីស្រឡាញ់ដែលផុសចេញពីបេះដូងរបស់អូនៗនៅតាមសាលារៀនចំពោះ អ៊ំពូមីងជាមន្រ្តីនគរបាលគឺជាសេចក្តីស្រឡាញ់ដែល មានសន្តិភាពនិងគ្មានថ្ងៃបំ ភ្លេចបានឡេីយ។ សូមបន្តបង្កេីត នូវអំពេីល្អនិងសេចក្តីស្រឡាញ់គ្រប់ពេលនិងជារៀងរហូតពីមន្រ្តីនគរបាលចំពោះប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន៕

