**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

ឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា ផ្ដល់អនុសាសន៍គន្លឹះមួយចំនួន ដើម្បីឱ្យការរៀបចំផែនការសម្រាប់ឆ្នាំ២០២៥ លើវិស័យអភិវឌ្ឍន៍ជនបទ កាន់តែមុតស្រួច និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព

ភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ៩រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ សមាជិករាជរដ្ឋាភិបាល តំណាងព្រឹទ្ធសភា រដ្ឋសភា ក្រសួង ស្ថាប័ន អង្គទូត ដៃគូអភិវឌ្ឍន៍ ភ្លៀវកិត្តិយសជាតិ អន្ដរជាតិ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ ក្រសួងអភិវឌ្ឍន៍ជនបទ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សរុបចំនួន ៧៩៥នាក់ នៅទីស្ដីការក្រសួងក្រសួងអភិវឌ្ឍន៍ជនបទ។

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមរដ្ឋមន្ដ្រី ឆាយ ប្ញទ្ធិសែន បានអានសុន្ទរកថាស្វាគមន៍ ជូនគណៈអធិបតី និងសមាជិក សមាជិកា នៃអង្គសន្និបាតទាំងមូល ដោយបានគូសបញ្ជាក់ថា ដំណើរការនៃការអភិវឌ្ឍនប្រទេស ជាពិសេសអង្គពិធីដ៏អធិកអធម និងមានអត្ថន័យនាថ្ងៃនេះ ប្រព្រឹត្តឡើងបានដោយសារគុណបំណាច់នៃសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ដែលកើតចេញពីពលីកម្មយ៉ាងធំធេងដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាការបន្តវេនជាប្រវត្តិសាស្រ្តពី សម្តេចតេជោ បិតាស្ថាបនិកសន្តិភាព និងជាអតីតនាយករដ្ឋាមន្ត្រីកម្ពុជា ស្ថាបនិកមគ្គទេសក៏នៃឯកនយោបាយឈ្ន-ឈ្នះ បាននិងកំពុងបន្តដឹកនាំថែរក្សាសុខសន្តិភាពស្ថិរភាពនយោបាយ និងជំរុញការអភិវឌ្ឍឱ្យកាន់តែរីកចម្រើនជូនជាតិ និងប្រជាជន។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ដ្រី បានធ្វើរបាយការណ៍បូកសរុបលទ្ធផលសន្និបាត ដែលបានដំណើរការរយៈពេលកន្លង ១ថ្ងៃកន្លះមក ដោយបានបង្ហាញនូវសមិទ្ធផលដែលក្រសួងសម្រេចបាន ក្នុងឆ្នាំ២០២៤ តាមកម្មវិធីអាទិភាពទាំង៤ របស់ក្រសួង រួមមាន៖ ទី១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ, ទី២. ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ, ទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤.ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។

ឯកឧត្ដមរដ្ឋមន្រ្ដី ក៏បានលើកឡើងអំពីយុទ្ធសាស្ដ្រ និងទិសដៅបន្តរបស់ក្រសួង សម្រាប់ឆ្នាំ២០២៥ ចំនួន ៥ គឺ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់, ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ, ការជំរុញអភិវឌ្ឍសហគមន៍ជនបទ និងចលនាភូមិគំរូ, ការលើកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ, និងការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ ដែលមានចក្ខុវិស័យ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព បរិយាបន្ន នវានុវត្តន៍ ឌីជីថល និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ក្នុងគោលដៅចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានចក្ខុវិស័យកសាងកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅ ឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

បន្ទាប់មក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ ចិន្តាសោភា បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនានាដែលក្រសួងអភិវឌ្ឍន៍ជនបទសម្រេចបានក្នុងរយៈពេល ១ឆ្នាំ កន្លងមក និងបានឯកភាពជាមួយទិសដៅសម្រាប់អនុវត្តបន្ត ដើម្បីឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យរបស់ក្រសួង ដែលជាមូលដ្ឋានចូលរួមចំណែកសម្រេចនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានបាវចនា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងបានកំណត់យកអាទិភាពគន្លឹះចំនួន ៥ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ក៏បានលើកឡើងអំពី ការរីកចម្រើនយ៉ាងរហ័សនៅតំបន់ជនបទកម្ពុជានាពេលពេលបច្ចុប្បន្ន លើគ្រប់វិស័យ ជាពិសេស មានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង ប្រទាក់ក្រឡាប្រកបដោយគុណភាព, មានទឹកស្អាតប្រើប្រាស់, មានអនាម័យល្អប្រសើរ, មានមុខរបរ, មានសកម្មភាពសេដ្ឋកិច្ចនានា ដើម្បីបង្កើនប្រាក់ចំណូល និងលើកកម្ពស់ជីវភាព ដែលលទ្ធផលទាំងនេះជាចំណែកដ៏សំខាន់នៃការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។

លើសពីនេះទៀត ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍គន្លឹះមួយចំនួន ដើម្បីឱ្យការរៀបចំផែនការសម្រាប់ឆ្នាំ២០២៥ លើវិស័យអភិវឌ្ឍន៍ជនបទ កាន់តែមុតស្រួច និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ស្របតាមចក្ខុវិស័យដែលបានកំណត់ ៕

អត្ថបទដែលជាប់ទាក់ទង