**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

បទល្មើសនេសាទនៅតំបន់ខាងលិចកោះតាបរ ក្នុងលម្ហបឹងទន្លេសាប កើតឡើងយ៉ាងអាណាធិបតេយ្យ ត្រូវបានកម្លាំងអន្តរាគមន៍ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការបង្ក្រាប

ភ្នំពេញ៖ ទោះបីកងកម្លាំងចម្រុះ រួមសហការជាមួយស្ថាប័នជំនាញមានការពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរដែនដីចូលរួមទប់ស្កាត់ និងបង្ក្រាប យ៉ាងសកម្មនិងមមាញឹកយ៉ាងណាក្តី តែក្រុមប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់នៅតែលបលួចធ្វើសកម្មភាពដោយគ្មានការកោតក្រែងឡើយ ។

ជាក់ស្ដែងនៅក្នុងលម្ហរបឹងទន្លេសាប តំបន់ខាងលិចកោះតាបរ ក្នុងឃុំផាត់សណ្ដាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានក្រុមជនល្មើសលបលួចដាក់របាំងសាច់អួនពន្លិចទឹក នៅពេលយប់ ដើម្បីបន្លំភ្នែកសមត្ថកិច្ចកុំឲ្យមើលឃើញ ។ ហើយនៅក្នុងតំបន់នេះ របាំងសាច់អួនខុសច្បាប់ក្នុងមួយរបាំងមានប្រវែងចាប់ពី ៣០០ម៉ែត្រទៅ៥០០ ម៉ែត្រ ។

ដោយអនុវត្តតាមបទបញ្ជារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងការណែនាំរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ។ នៅថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដាក់បទបញ្ជាឲ្យកម្លាំងអន្តរាគមន៍ ដឹកនាំដោយលោកវរសេនីយ៍ទោ សេង សំអុល នាយសេនាធិការរង មេបញ្ជាការកងកម្លាំងអន្តរាគមន៍នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងភារកិច្ចបង្ក្រាបបទល្មើសនេសាទ សហការជាមួយកងកម្លាំងចម្រុះ ដើម្បីចេញធ្វើសកម្មភាពបង្ក្រាបនិងបំផ្លាញឧបករណ៍បទល្មើសនេសាទខុសច្បាប់នេះ ឱ្យអស់មិនឱ្យមានការកើតឡើងជាថ្មីទៀត បានឡើយ។

លោកវរសេនីយ៍ទោ សេង សំអុល បានរាយការណ៍បញ្ជាក់ថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ កងកម្លាំងអន្តរាគមន៍ បានសហការជាមួយកម្លាំងចម្រុះ ដែលមានគ្រប់សមាសភាពពាក់ព័ន្ធ ធ្វើសកម្មភាពបង្ក្រាប និងបំផ្លាញឧបករណ៍នេសាទខុសច្បាប់បានចំនួន៦ របាំង ដែលមានប្រវែងជិត២,០០០ម៉ែត្រ។ បំផ្លាញឡុកសាច់អួនចំនួន ១៣ឡុក លបលូសាច់អួនចំនួន ៨ មាត់ និងបង្គោលរបាំងសាច់អួន ដែលបានដាក់ពន្លិចទឹកចំនួនជាង ១,០០០ដើម ព្រមទាំងលែងត្រីស្រស់ចម្រុះជាង ១០ គីឡូក្រាម ចូលក្នុងទន្លេសាបវិញ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានចិន្ត្រៃយ៍ គណៈកម្មការការពារទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ និងជាអនុប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានប្តេជ្ញាចិត្តអនុវត្តឱ្យបានម៉ឺងម៉ាត់ដាច់ខាតតាមបទបញ្ជារបស់ប្រមុខដឹកនាំ រាជរដ្ឋាភិបាល និងពីសំណាក់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់កងយោធពលខេមរភូមិន្ទ ព្រមទាំងបញ្ជារបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ឲ្យមានប្រសិទ្ធភាពនិងទទួលបានជោគជ័យ។

អត្ថបទដែលជាប់ទាក់ទង