**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត**កម្ពុជាប្តេជ្ញាចិត្តក្នុងការធ្វើការជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន និងសហរដ្ឋអាម៉េរិក ក្នុងការលេីកកម្ពស់ភាពជាដៃគូដើម្បីផលប្រយោជន៍រួម**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យដើម្បីកំណត់ប្រភេទសេវាអត្តសញ្ញាណកម្មដែលមិនតម្រូវឱ្យបង់កម្រៃសេវា និងតម្រូវឱ្យបង់កម្រៃសេវា**កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ចុះ​ប្រតិបត្តិការ​បង្ក្រាប​និង​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ ស្រី​បាន​ចំនួន​១៧នាក់​**បណ្តាប្រទេសអារ៉ាប់ និងតំបន់ឈូងសមុទ្រ ថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហារជាថ្មីរបស់អុីរ៉ង់ ទៅលើប្រទេសកូវ៉ែត និងបារ៉ែន**កូរ៉េខាងត្បូង និងអាមេរិក រៀបចំកិច្ចពិភាក្សាជាលើកដំបូងក្នុងសប្តាហ៍នេះ ដើម្បីជជែកអំពីកិច្ចសហប្រតិបត្តិការនុយក្លេអ៊ែរ**ឯកឧត្តម ហេង សួរ និងលោកជំទាវ អញ្ជើញចុះជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករនិយោជិតនៅរោងចក្រ ស៊ិនគី អឹភែរឹល ក្នុងខេត្តកំពង់ឆ្នាំង**កម្ពុជាថ្លែងអំណរគុណម៉ាឡេស៊ីចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របសម្រួលស្វែងរកដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ**អាល្លឺម៉ង់គាំទ្រកម្ពុជាលើវិធីសាស្ត្រដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ខណៈសភាទាំងពីរប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការឈានទៅរកការចុះ MoU**ឯកឧត្តម គង់ ភោគ ជួបពិភាក្សាទ្វេភាគីជាមួយ ឧត្តមមន្ត្រីសហរដ្ឋអាម៉េរិក**UN ព្រមានថា ការថយចុះ នៃមូលនិធិមនុស្សធម៌ អាចធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់ខ្លាំងថែមទៀត សម្រាប់ជនភៀសខ្លួនរ៉ូហ៉ីងយ៉ាប្រមាណ១,២លាននាក់**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំប្រតិភូចុះពិនិត្យនិងវាយតម្លៃការផ្តល់សេវារដ្ឋបាលរបស់អង្គភាពច្រកចេញចូលតែមួយខេត្តកណ្ដាល**‎​កម្ពុជា-កូរ៉េ ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការ និងការបណ្តុះបណ្តាលមន្ត្រីអនុវត្តច្បាប់ លើការងារប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា**នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ៤នាក់ ពាក់ព័ន្ធករណីចាប់ជំរិតទារប្រាក់ និងឃាតកម្មគិតទុកជាមុន

រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជាជំរុញឱ្យប្រព័ន្ធផ្សាយរដ្ឋចិនចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា និងចូលរួមប្រយុទ្ធផប្រឆាំងព័ត៌មានក្លែងក្លាយ

ភ្នំពេញ៖ ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានកម្ពុជាជំរុញឱ្យប្រព័ន្ធផ្សាយរដ្ឋចិនចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា និងចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឱ្យកាន់តែសកម្មថែមទៀតដើម្បីទាក់ទាញភ្ញៀវទេសចរចិនឱ្យមកកម្ពុជាកាន់តែច្រើនដូចមុនវិបត្តិកូវីដ-១៩។
ក្នុងឱកាសអនុញ្ញាតឱ្យថ្នាក់ដឹកនាំវិទ្យុមិត្តភាពកម្ពុជាចិនដឹកនាំដោយលោកFeng Hui អ្នកគ្រប់គ្រង វិទ្យុមិត្តភាពកម្ពុជាចិនប្រចាំនៅរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥នៅទីស្តីការក្រសួង ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា ប្រទេសចិនគឺជាទីផ្សារទេសចរដ៏សំខាន់ក្នុងចំណោមទីផ្សារទេសចរអន្តរជាតិនានា។ ដូច្នេះឯកឧត្តមលោកទឹកចិត្តដល់ប្រព័ន្ធផ្សាយរដ្ឋចិនមានដូចជាវិទ្យុមិត្តភាពកម្ពុជាចិនបង្កើនការផ្សព្វផ្សាយពីតំបន់ទេសចរណ៍ កត្តាសុខសន្តិភាព ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាទៅកាន់ប្រជាជនចិនបានដឹង និងមកលេងកម្ពុជាកាន់តែច្រើនថែមទៀតព្រោះថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ភ្ញៀវទេសចរចិនហាក់មិនទាន់បានមកច្រើនដូចមុនពេលកូវីដ-១៩ថែមទៀតនៅឡើយទេ។
ឯកឧត្តមបញ្ជាក់ថា ឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិនបានកំណត់ជាឆ្នាំផ្លាស់ប្ដូរភ្ញៀវទេសចរ នៃប្រទេសទាំងពីរ។ ដូច្នេះហើយប្រព័ន្ធផ្សព្វផ្សាយពិតជាបានដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៃប្រទេសកម្ពុជា និងចិន។
ជាមួយគ្នានេះ ឯកឧត្តមក៏បានជំរុញឱ្យប្រព័ន្ធផ្សាយរបស់ចិនចូលរួមប្រយុទ្ធប្រឆាំងក្លែងក្លាយឱ្យកាន់តែសកម្មដើម្បីផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរ និងវិនិយោគឱ្យមកកម្ពុជាកាន់តែច្រើន។
លោកFeng Hui អ្នកគ្រប់គ្រង វិទ្យុមិត្តភាពកម្ពុជាចិនប្រចាំនៅរាជធានីភ្នំពេញប្តេជ្ញាគោរពតាមការណែនាំរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយសន្យាបង្កើនការផ្សព្វផ្សាយឱ្យកាន់តែសកម្មថែមទៀតពីចំណុចល្អៗដែលកម្ពុជាមាន ទាំងវប្បធម៌ និងទេសចរណ៍។ បច្ចុប្បន្ននេះវិទ្យុមិត្តភាពកម្ពុជា-ចិនចូលរួមយ៉ាងសកម្មក្នុងការលើកម្ពស់ចំណងមិត្តភាពនៃប្រទេសយើងទាំងពីរ តាមរយៈការផ្សព្វផ្សាយព័ត៌មានដ៏សម្បូរបែបដល់ប្រជាជនកម្ពុជា និងចិន។
ក្នុងឱកាសនោះលោកក៏បានគោរពជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថា គោលបំណងនៃការសុំចូលជួបសម្ដែងការគួរសមនេះ គឺដើម្បីសុំអនុសាសន៍ណែនាំពីឯកឧត្តម ថ្មីៗបន្ថែមទៀតពីឯកឧត្តមរដ្ឋមន្ត្រី ។ មួយវិញទៀត ក៏ដើម្បីរិតចំណងមិត្តភាពរវាងថ្នាក់ដឹកនាំក្រសួងព័ត៌មានកម្ពុជា និងក្រុមការងារវិទ្យុមិត្តភាពកម្ពុជាចិនឱ្យកាន់តែល្អប្រសើរថែមទៀតផងដែរ។ ដោយសារតែឆ្នាំ២០២៥នេះ កញ្ញា Yao Shiya ប្រធានគ្រប់គ្រងវិទ្យុមិត្តភាពកម្ពុជាចិនប្រចាំនៅរាជធានីភ្នំពេញត្រូវដល់អាណត្តិត្រូវត្រឡប់ទៅប្រទេសចិន ហើយត្រូវជំនួសដោយរួបលោក វិញ។
វិទ្យុមិត្តភាពកម្ពុជាចិនចាប់ផ្តើមផ្សាយសំឡេងជាផ្លូវការនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០០៨ គឺជាផ្នែកមួយនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) ហើយក៏ជាសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(CMG) និងអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា នៅក្រោមការអនុញ្ញាតពីក្រសួងព័ត៌មានកម្ពុជា។ វិទ្យុមិត្តភាពកម្ពុជាចិន ស្ថិតនៅក្រោមចំណុះអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ភាសាអង់គ្លេសហៅថា China Media Group(CMG) គឺជាប្រព័ន្ធផ្សព្វផ្សាយដ៏មានទ្រង់ទ្រាយធំបំផុតមួយក្នុងពិភពលោក ដែលរួមទាំង CCTV និង CGTNជាដើម បានទាក់ទាញប្រិយមិត្តតាមដានជាប្រចាំ ជាជនជាតិចិនជាង១.៤ពាន់លាននាក់ និងប្រិយមិត្តអន្តរជាតិតាមដានជាប្រចាំរាប់ពាន់លាននាក់៕

អត្ថបទដែលជាប់ទាក់ទង