**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

សមយុទ្ធយោធារួម «ពស់វែកមាស» នឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅប្រទេសថៃ ដោយមានយោធាអាម៉េរិកចំនួន៣២០០នាក់ចូលរួម

បាងកក៖ សមយុទ្ធយោធារួម «ពស់វែកមាស ឬ Cobra Gold» ឆ្នាំ២០២៥ នឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៥ នៅប្រទេសថៃ ដោយមានយោធាអាម៉េរិកចំនួន៣២០០នាក់ចូលរួម។ សមយុទ្ធពស់វែកមាស ជាសមយុទ្ធយោធាអន្តរជាតិដ៏ធំបំផុតនៅក្នុងតំបន់។

ពិធីបើកនឹងរៀបចំនៅជំរំ Suranaree ស្រុកមឿង Muang នៃខេត្តនគររាជសីមា នាម៉ោង៩ព្រឹក ថ្ងៃទី២៥កុម្ភៈ។ សមយុទ្ធពស់វែកមាស គឺជាសមយុទ្ធរួមគ្នាដ៏ធំបំផុតនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងជាឧទាហរណ៍ជាក់ស្តែងនៃសម្ព័ន្ធភាព និងទំនាក់ទំនងយុទ្ធសាស្ត្រដ៏រឹងមាំរវាងប្រទេសថៃ និងបងធំអាម៉េរិក ក៏ដូចជាឧទាហរណ៍នៃទំនាក់ទំនងសហប្រតិបត្តិការដ៏រឹងមាំជាមួយប្រទេសសម្ព័ន្ធមិត្ត និងដៃគូផ្សេងទៀតដែលចូលរួម។ នេះ បើ តាម សេចក្តី ថ្លែងការណ៍ របស់ ស្ថានទូត សហរដ្ឋ អាម៉េរិក។

ប្រជាជាតិដែលចូលរួមក្នុងសមយុទ្ធ បានហាត់សមរួមគ្នាលើការជួយសង្គ្រោះ ការសង្គ្រោះក្នុងគ្រោះមហន្តរាយ និងការឆ្លើយតបផ្សេងទៀតចំពោះបញ្ហាប្រឈម និងវិបត្តិជាក់ស្តែងជាច្រើននៅក្នុងតំបន់។

សមយុទ្ធនៅឆ្នាំនេះ នឹងមានព្រឹត្តិការណ៍សំខាន់ៗចំនួនបី ដូចជា លំហាត់បញ្ជា និងគ្រប់គ្រង, គម្រោងជំនួយពលរដ្ឋមនុស្សធម៌, និងលំហាត់ហ្វឹកហ្វឺនលើទីលាន ដែលរួមមាន៖ ព្រឹត្តិការណ៍ហ្វឹកហ្វឺនជាច្រើន ដើម្បីបង្កើនអន្តរប្រតិបត្តិការ និងពង្រឹងទំនាក់ទំនងក្នុងតំបន់។

ប្រទេសប្រហែល៣០ នឹងចូលរួមដោយផ្ទាល់ ឬជាអ្នកសង្កេតការណ៍។ យោធាអាម៉េរិកប្រហែល៣២០០នាក់នឹងចូលរួម។ សេចក្តីថ្លែងការណ៍របស់ស្ថានទូតអាម៉េរិក បានរាយរាប់ថា៖«សមយុទ្ធពស់វែកមាស គឺជានិមិត្តសញ្ញាយូរអង្វែងនៃសម្ព័ន្ធមិត្តការពារជាតិអាម៉េរិក-ថៃ។

សមយុទ្ធនេះបង្ហាញពីការប្តេជ្ញាចិត្តដ៏ខ្ជាប់ខ្ជួនរបស់យើងឆ្ពោះទៅរកការពង្រឹងសមត្ថភាពសំខាន់ៗ និងការត្រៀមខ្លួនជាស្រេចដែលត្រូវការដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខពេញលេញនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិករួមគ្នា»។ ឆ្នាំ នេះ នឹង ក្លាយ ជា ព្រឹត្តិការណ៍សមយុទ្ធពស់វែកមាស លើក ទី ៤៤ ហើយ វា ត្រូវ បាន រៀបចំ ដោយ កងទ័ពភូមិន្ទថៃ។

សមយុទ្ធសន្តិសុខរួមនឹងពង្រឹងសមត្ថភាពនៃប្រទេសចូលរួមក្នុងការរៀបចំផែនការ និងប្រតិបត្តិការរួមគ្នា កសាងទំនាក់ទំនងរវាងប្រទេសដែលចូលរួម និងបង្កើនអន្តរប្រតិបត្តិការលើសកម្មភាពជាច្រើន និងការឆ្លើយតបទៅនឹងគ្រោះមហន្តរាយធម្មជាតិទ្រង់ទ្រាយធំ និងការគំរាមកំហែងសន្តិសុខតាមអ៊ីនធឺណិត។

គួរជម្រាបថា សមយុទ្ធពស់វែកមាស បានចាប់ផ្តើមនៅឆ្នាំ១៩៨២ គឺជាសមយុទ្ធយោធាពហុភាគីដែលដំណើរការយូរជាងគេបំផុតរបស់ពិភពលោក និងធំបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ បម្រើជាវេទិកាដ៏សំខាន់សម្រាប់រដ្ឋធានីវ៉ាស៊ីនតោន ក្នុងការពង្រឹងសម្ព័ន្ធភាពនៅក្នុងតំបន់អាស៊ីនៅពេលមានការប្រកួតប្រជែងកាន់តែខ្លាំងជាមួយប្រទេសចិន។ សមយុទ្ធពស់វែកមាស ជារឿយៗត្រូវបានចាត់ទុកជាសូចនាករនៃភាពរឹងមាំនៃទំនាក់ទំនងអាម៉េរិក-ថៃ៕

អត្ថបទដែលជាប់ទាក់ទង