**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

បទវិភាគ៖សហគ្រាសឯកជនរបស់ចិននឹងបន្តបំពេញបន្ថែមស្ថិរភាពក្នុងខែ្សសង្វាក់សកលលោក និងនាំមកនូវកាលានុវត្តថ្មី

“ប្រទេសចិនបានបញ្ចេញសញ្ញាយ៉ាងខ្លាំងក្លា ដើម្បីលើកកម្ពស់ជំនឿចិត្តរបស់សហគ្រាសឯកជន ” “រដ្ឋាភិបាលចិនលើកទឹកចិត្តឱ្យសហគ្រាសឯកជនដើរតួនាទីកាន់តែធំលើវិស័យការច្នៃប្រឌិតថ្មីបច្ចេកវិទ្យា ” “បានរក្សាសុទិដ្ឋិនិយមចំពោះនិន្នាការកំណើនថ្មីរបស់ចិន” ។ល។ ប្រព័ន្ធសារព័ត៌មាននិងអ្នកសង្កេតការណ៍បរទេសបានវាយតម្លៃព្រមៗគ្នាចំពោះពិធីសំណេះសំណាលជាន់ខ្ពស់ជាមួយសហគ្រាសឯកជនរបស់ប្រទេសចិនដែលបើកធ្វើនៅថ្ងៃទី១៧ ខែកុម្ភៈ ។
លើកនេះ លោកXi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយសហគ្រាសឯកជននិងថ្លែងសុន្ទរកថាគន្លឹះជាថ្មីម្តងទៀតបន្ទាប់ពីរំលងអស់រយៈពេលជាង៦ឆ្នាំ ។ ពិធីសំណេះសំណាលលើកនេះ មិនត្រឹមតែសង្កត់ធ្ងន់ថាគោលការណ៍ណែនាំនិងគោលការណ៍នយោបាយជាមូលដ្ឋានរបស់ចិនអំពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជនមិនអាចកែប្រែ ហើយក៏មិនដែលកែប្រែទេ ថែមទាំងបានតម្រង់ទិសដៅឱ្យសេដ្ឋកិច្ចឯកជនអភិវឌ្ឍប្រកបដោយបរិសុទ្ធនិងគុណភាពខ្ពស់ផងដែរ ។
ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចធំទីពីរនៅលើពិភពលោក អត្រារួមចំណែករបស់សេដ្ឋកិច្ចចិនទៅលើសេដ្ឋកិច្ចពិភពលោកបានរក្សានៅកម្រិតប្រហែល៣០ភាគរយក្នុងរយៈពេលយូរ ។ ក្នុងនោះ សេដ្ឋកិច្ចឯកជនបានដើរតួនាទីដ៏សំខាន់ ។ អ្នកផងទាំងពួងតែងតែប្រើលេខ “៥៦៧៨៩”ពិពណ៌នាពីសារសំខាន់របស់សេដ្ឋកិច្ចឯកជនចិន ពោលគឺ បានរួមចំណែកពន្ធគយលើសពី៥០ភាគរយ ផលិតផលក្នុងស្រុកសរុបលើសពី៦០ភាគរយ សមិទ្ធផលខាងការច្នៃប្រឌិតថ្មីបច្ចេកវិទ្យាលើសពី៧០ភាគរយ ផ្តល់ឱកាសការងារនៅតាមទីក្រុងនិងឃុំស្រុកលើសពី៨០ភាគរយ និងមានសហគ្រាសចំនួនលើសពី៩០ភាគរយ ។ អនុបាតមានកម្រិតខ្ពស់ប៉ុណ្ណឹង បានបង្ហាញឱ្យឃើញថា ការអភិវឌ្ឍដ៏ល្អបរិសុទ្ធនិងប្រកបដោយគុណភាពខ្ពស់របស់សេដ្ឋកិច្ចឯកជនចិន មានសារសំខាន់ណា
ព្រមពេលជាមួយគ្នានេះ មជ្ឈដ្ឋានខាងក្រៅក៏បានចាប់អារម្មណ៍ថា ពិធីសំណេះសំណាលជាមួយសហគ្រាសឯកជនលើកនេះក៏មានខ្លឹមសារអំពីវិទ្យាសាស្ត្រនិងបច្ចេកទេសយ៉ាងច្រើន កម្រិតច្នៃប្រឌិតថ្មីរបស់សហគ្រាសដែលបានចូលរួមពិធីសំណេះសំណាល់ឈាននៅលំដាប់នាំមុខលើពិភពលោក ។ ស្ថាប័នសិក្សាស្រាវជ្រាវខ្លះបានលើកឡើងថា បើប្រៀបធៀននឹងពិធីសំណេះសំណាលកាលពីឆ្នាំ២០១៨អាចឃើញថា សហគ្រាសដែលចូលរួមពិធីសំណេះសំណាលលើកនេះភាគីច្រើនមកពីវិស័យដូចជាថាមពលថ្មី រថយន្ត វត្ថុពាក់កណ្ដាលចម្លង មនុស្សយន្ត ការប្រើប្រាស់អេឡិចត្រូនិក បណ្តាញអ៊ីនធឺណែត និងបញ្ញាសប្បនិម្មិតជាដើម អនុបាតរបស់មុខរបរវិទ្យាសាស្ត្រនិងបច្ចេកទេសត្រូវបានលើកកម្ពស់ថែមមួយកម្រិតទៀត ដូច្នេះឋានៈខ្សែសង្វាក់របស់មុខរបរវិទ្យាសាស្ត្រនិងបច្ចេកទេសក៏បានលើកកម្ពស់ថែមមួយកម្រិតទៀតផង ។
អាចប៉ាន់ប្រមាណថា សហគ្រាសឯកជនចិនមានសង្ឃឹមក្លាយជាកម្លាំងដ៏សំខាន់សម្រាប់បង្កើតជាថ្មីម្តងទៀតនូវនិម្មាបនកម្មច្នៃប្រឌិតថ្មីរបស់ឧស្សាហកម្មសកល ។ មានអ្នកវិភាគបានលើកឡើងថា ភាពជោគជ័យរបស់កម្មវិធី DeepSeek ប្រហែលនឹងក្លាយជាកត្តាជំរុញសម្រាប់ឱ្យប្រទេសចិនជំរុញការច្នៃប្រឌិតថ្មីបច្ចេកវិទ្យារបស់សហគ្រាសឯកជនបន្ថែមមួយកម្រិតទៀត ។ នាពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនGoldman Sachs ធនាគារ Deutsche និងធនាគារ HSBC ជាដើមបាននាំគ្នាថ្លែងថា មានសុទិដ្ឋិនិយមចំពោះអនាគតអភិឌ្ឍន៍របស់ឧស្សាហកម្មវិទ្យាសាស្ត្រនិងបច្ចេកទេសរបស់ប្រទេសចិន ហើយក៏មានជំនឿចិត្តចំពោះទីផ្សារចិនផងដែរ ។
មកនិយាយពីពាណិជ្ជកម្មជាមួយបរទេសវិញម្ដង នៅឆ្នាំ២០២៤ អនុបាតទំហំនាំចេញនាំចូលរបស់សហគ្រាសឯកជនក្នុងទំហំនាំចេញនាំចូលសរុបរបស់ប្រទេសចិនបានកើនឡើងពី៤៣,៣ភាគរយកាលពីឆ្នាំ២០១៩ ឡើងដល់៥៥,៥ភាគរយ បានរក្សាឋានៈអង្គភាពធ្វើពាណិជ្ជកម្មជាមួយបរទេសធំជាងគេរបស់ប្រទេសចិនក្នុងរយៈពេល៦ឆ្នាំជាប់ៗគ្នា ។ ក្នុងនាមជាអង្គភាពសេដ្ឋកិច្ចដ៏សំខាន់ក្នុងពាណិជ្ជកម្មជាមួយបរទេសរបស់ចិន ការអភិវឌ្ឍនៃសហគ្រាសឯកជននឹងរួមចំណែកថែមមួយកម្រិតទៀតក្នុងការលំនឹងខ្សែសង្វាក់ផ្គង់ផ្គង់សកល ។
នៅចុងឆ្នាំ២០២៤ សេចក្តីព្រាងច្បាប់ស្តីពីការជំរុញសេដ្ឋកិច្ចឯកជន ដែលជាច្បាប់មូលដ្ឋានរបស់ប្រទេសចិនមុនគេបង្អស់អំពីការអភិវឌ្ឍសេដ្ឋកិច្ចឯកជន បានដាក់ជូនសន្និសីទគណៈកម្មាធិការសភាតំណាងប្រជាជនចិនពិនិត្យពិភាក្សា ។ ជឿជាក់ថា យោងតាមបរិយាកាសប្រកបអាជីវកម្មត្រូវបានកែលំអជាបន្តបន្ទាប់ “អនាគតអភិវឌ្ឍន៍របស់សេដ្ឋកិច្ចឯកជននឹងមានភាពកាន់តែទូលំទូលាយនិងពន្លឺភ្លឺស្វាង ចំពេលសម្រាប់ឱ្យសហគ្រាសឯកជន និងសហគ្រិនឯកជនបង្ហាញជំនាញនិងស្នាដៃរបស់ខ្លួន។” “ជំនឿចិត្តរបស់ចិន”បែបនេះនឹងនាំមកនូវភាពរីកលូតលាស់នៃនិទាឃរដូវទៅកាន់ពិភពលោក ៕

អត្ថបទដែលជាប់ទាក់ទង