**ភ្ញៀវទេសចរជិត៤ម៉ឺននាក់ មកទស្សនាទិដ្ឋភាពថ្ងៃរះកំពូលប្រាសាទអង្គរវត្តនៅព្រឹកនេះ**មន្ទីរបញ្ចកោណ៖ លោក Pete Hegseth នឹងបំពេញទស្សនកិច្ច ជាលើកដំបូងមកកាន់តំបន់អាស៉ី ក្នុងនាមជារដ្ឋមន្រ្តីការពារជាតិអាមេរិក នៅសប្តាហ៍ក្រោយ**ព្រះពុទ្ធបដិមាមួយអង្គធំ រួមទាំងរូបចម្លាក់តាមសតវត្សរ៍ ប្រមាណ២០០ នឹងត្រូវរៀបចំដាក់តាំងបង្ហាញនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ**អាល្លឺម៉ង់អនុម័តជំនួយយោធាថ្មី គិតជាទឹកប្រាក់ចំនួន ៣ពាន់លានអឺរ៉ូ សម្រាប់អ៊ុយក្រែន**ជំនួយផ្ទាល់លោក Putin បាននិយាយថា ការចរចាសាជាថ្មីរវាងមន្ត្រីរុស្ស៊ី និងអាមេរិកនឹងធ្វើឡើង នៅរដ្ឋធានីរីយ៉ាដ របស់ប្រទេសអារ៉ាប៊ីសាអូឌីត**លោក Donald Trump បដិសេធរបាយការណ៍ របស់កាសែត New York Times ដែលផ្សាយថា មហាសេដ្ឋី Elon Musk នឹងត្រូវប្រាប់ដោយមន្ទីរប៉ង់តាហ្គោន អំពីផែនការរបស់យោធាសហរដ្ឋអាមេរិក សម្រាប់សង្គ្រាមណាមួយ ដែលអាចផ្ទុះឡើងជាមួយប្រទេសចិន**ប្រមុខការទូតកំពូលជប៉ុន ចិន និងកូរ៉េខាងត្បូង ជួបប្រជុំគ្នានៅរាជធានីតូក្យូ ព្យាយាមស្វែងរកមូលដ្ឋានរួមគ្នាលើបញ្ហាសន្តិសុខ និងសេដ្ឋកិច្ចក្នុងតំបន់**រដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញអបអរសាទរទិវាទឹក និងឧតុនិយមពិភពលោក ឆ្នាំ២០២៥ ក្រោមប្រធានបទ «ការការពារផ្ទាំងទឹកកក» និង «ការបិទបញ្ចប់គម្លាតទទួលបានការប្រកាសព័ត៌មានឱ្យដឹងជាមុនរួមគ្នា»**អាកាសយានដ្ឋាន London Heathrow ចាប់ផ្តើមជើងហោះហើរមួយចំនួនឡើងវិញ បន្ទាប់ពីអគ្គីភ័យបានរំខានដល់ប្រតិបត្តិការ**ប្រទេសចិនបង្ហាញគោលការណ៍ណែនាំស្តីពីការបន្តអនុលោមតាមគោលនយោបាយពាណិជ្ជកម្មជាមួយច្បាប់របស់ WTO**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាលក់ទិញដី មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**ឯកឧត្តម វង សូត ជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាស្រុក ឃុំ និងភូមិទូទាំងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ**សមរាត្រីអង្គរ គឺជាព្រឹត្តិការណ៍ដែលព្រះអាទិត្យរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត បង្កេីតបានផ្ទាំងទស្សនីយភាពដ៏ស្រស់ស្អាត និងអស្ចារ្យរបស់ដូនតាខ្មែរ**ក្រសួងរៀបចំដែនដី ប្រកាសព័ត៌មានពីកិច្ចប្រជុំពិភាក្សាការងារដោះស្រាយបញ្ចប់វិវាទដីធ្លី ក្នុងភូមិសាស្ត្រ ខេត្តក្រចេះ**ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បញ្ជាក់ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥**ឯកឧត្តម ហួត ហាក់៖ រួមគ្នាលើកកម្ពស់ការផ្សព្វផ្សាយទេសចរណ៍ ដើម្បីជំរុញកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិ ប្រកបដោយនិរន្តរភាព ភាពធន់ និងបរិយាបន្ន**ឧត្តមសេនីយត្រី ម៉េង ស្រ៊ុន ចុះត្រួតពិនិត្យមើលនូវសមិទ្ធិផលនៃការសាងសង់អគារ និងត្រៀមរៀបចំបុកគ្រឹះ អគារសេនាធិការថ្មីរបស់មូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ**ធនាគារ ARDB និងធនាគារ ADBC នឹងបង្កើតផែនការសកម្មភាព រួមគ្នាក្នុងការចូលរួមចំណែកផ្តល់សេវាកម្មធនាគារក្នុងការអភិវឌ្ឍវិស័យកសិកម្ម និងវិស័យជនបទ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ណែនាំឱ្យអាជីវករ​ និងប្រជាកសិករ រក្សាវប្បធម៌សន្ទនា ជៀសវាងការផុសឡាយក្នុងបណ្តាញសង្គម នាំឱ្យបាត់បង់តម្លៃ​ និងមានផលប៉ះពាល់ដល់សង្គម​

ភ្នំពេញ៖ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម​រដ្ឋមន្រ្តី​ ឌិត​ ទីណា​ អមដំណេីរដោយ​ ឯកឧត្តម​ ទឹម​ បូរក្ស​ អនុរដ្ឋលេខាធិការ​ ឯកឧត្តម ហុឺ​ បាវី​ ប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះមូលដ្ឋានស្រុកព្រះស្តេច​ ឯកឧត្តម​ អន​ ភារៈ​ អភិបាលរង នៃគណៈអភិបាលខេត្ត លោកប្រធានមន្ទីរ​កសិកម្ម​ខេត្ត​ អភិបាលស្រុក​ និងមន្រ្តីជំនាញ​ នាថ្ងៃទី១៩ ខែកុម្ភៈ​ ឆ្នាំ២០២៥​ បានអញ្ជើញជួបសំណេះសំណាល​ និងដោះស្រាយបញ្ហាប្រឈម​ជាមួយបងប្អូនអាជីវករដែលមានបញ្ហាទិញ-លក់ស្រូវ នៅសាលាស្រុកព្រះស្តេច​ ខេត្តព្រៃវែង។

ជាកិច្ចចាប់ផ្តេីម​ ឯកឧត្តមរដ្ឋលេខាធិការ​ បានលេីកឡេីងថាការធ្វេីពាណិជ្ជកម្មឆ្លងប្រទេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់​ មានកិច្ចចរចាត្រឹមត្រូវ​ និងគោរពតាមនីតិវិធីផ្លូវច្បាប់ច្បាស់លាស់​ ធ្វេីយ៉ាងណាឱ្យមានសុខសុវត្ថិភាព​ និងមានការទទួលខុសត្រូវខ្ពស់ទាំងអាជីវករ​ ប្រជាកសិករ​ ដោយមិនឱ្យខាតបង់ផលប្រយោជន៍​ និងប៉ះពាល់ការរស់នៅប្រចាំថ្ងៃឡេីយ​។

ពាក់ព័ន្ធនឹងការងារនេះ​ ឯកឧត្តមរដ្ឋលេខាធិការ​ បានផ្តល់អនុសាសន៍ណែនាំឱ្យបណ្តាអាជីវករ​ និងប្រជាកសិករទាំងអស់​ត្រូវរក្សាប្រពៃណីនៃវប្បធម៌សន្ទនា​ និងពិភាក្សាស្វែងរកយល់ដំណោះស្រាយជាមួយអាជ្ញាធរខេត្ត-ស្រុក​ ជៀសវាងការផុសឡាយក្នុងបណ្តាញសង្គម​ ដែលនាំឱ្យបាត់បង់តម្លៃ​ និងមានផលប៉ះពាល់ដល់សង្គម​ ដែលមិនមែនជាដំណោះស្រាយដ៏ល្អនោះទេ។

ទន្ទឹមនឹងនេះ​ ឯកឧត្តមរដ្ឋលេខាធិការ​ បានលើកទឹកចិត្តក្នុងការចងក្រងសហគមន៍កសិកម្មទំនើប ដែលមានសារៈសំខាន់ជាច្រេីនក្នុងការកាត់បន្ថយថ្លៃដេីមផលិត​ មានផែនការផលិតកម្មច្បាស់លាស់ ផលិតតាមតម្រូវការទីផ្សារ​ មានកិច្ចសន្យាផលិតកម្ម ទទួលបានកម្ចីការប្រាក់ទាប មានការគាំទ្របច្ចេកទេសពីក្រសួងកសិកម្ម និងមានទីផ្សារពិតប្រាកដ។

ជាទីបញ្ចប់​ ឯកឧត្តមរដ្ឋលេខាធិការ​ បានសង្កត់ធ្ងន់ថា​ក្នុងនាមរាជរដ្ឋាភិបាល​ ដែលមានក្រសួងកសិកម្ម​ ជាសេនាធិការតែងតែឈរលេីគោលជំហរគិតគូរសុខទុក្ខរបស់បងប្អូនប្រជាកសិករ​ ជួយដោះស្រាយបញ្ហាប្រឈម​ និងតម្កល់ផលប្រយោជន៍ជាតិជាធំ៕

អត្ថបទដែលជាប់ទាក់ទង