**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឯកឧត្តម​​ ថោ ជេដ្ឋា​ ជំរុញ​ដល់ក្រុមការងារគណបក្សទាំងអស់​ចូលរួម​ការពារជា​ដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឱ្យកម្លាំងអមិត្តណា មកបង្កកលិយុគបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាបានឡើយ​


ភ្នំពេញ៖ នៅ​រសៀលថ្ងៃសៅរ៍​ ៣រោច​ ខែ​មាឃ​ ឆ្នាំ​រោង​​ ឆស័ក​ ពុទ្ធសករាជ ២៥៦៨​ ត្រូវនឹងថ្ងៃទី​១៥​ ខែ​កុម្ភៈ ឆ្នាំ​២០២៥នេះ​ ឯកឧត្តម​​ ថោ ជេដ្ឋា​ សមាជិកគណៈកម្មាធិការកណ្តាល និង​ជាប្រធានគណៈកម្មាធិការ​គណបក្សប្រជាជនកម្ពុជា​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ បានអញ្ជើញជាអធិបតី​បើកកិច្ចប្រជុំគណៈកម្មាធិការគណបក្សក្រសួងធនធានទឹក និង​ឧតុនិយម នៅវិមាន៧មករា។

សូមជម្រាបថា​ កិច្ចប្រជុំដ៏មានសារសំខាន់​នាពេលនេះ​មានការអញ្ជើញចូលរួម​ពីសំណាក់​​ឯកឧត្តម​ លោកជំទាវ លោក លោកស្រី​ ជា​អនុប្រធាន​ សមាជិក​អចិន្ត្រៃយ៍​ និង​សមាជិក សមាជិកា​គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា​​​ក្រសួងធនធានទឹក និង​ឧតុនិយម​ប្រមាណជាង​ ៧០រូប។​

ជាកិច្ចចាប់ផ្តើម​ ឯកឧត្តម​ ថោ ជេដ្ឋា ​បានមានប្រសាសន៍​ថ្លែងនូវការ​កោតសរសើរ​ និង​វាយតម្លៃខ្ពស់​​​ចំពោះ​ ​ឯកឧត្តម​ លោកជំទាវ​ លោក លោកស្រី​ សមាជិក សមាជិកា​គណបក្ស​​គ្រប់លំដាប់ថ្នាក់​​ ដែល​បាន​ខិតខំយកអស់កម្លាំងកាយ ចិត្ត​ ស្មារតី​ និង​​ធនធាន​ផ្ទាល់ខ្លួន​ ​​រួបរួមគ្នា​បំពេញតួនាទី និង​ភារកិច្ច​​ ​​ប្រកបដោយការទទួលខុសត្រូវខ្ពស់​ រហូត​សម្រេចបានសមិទ្ធផល​ដ៏ត្រចះត្រចង់​ជាច្រើន​​លើ​​​ការងារនយោបាយ សតិអារម្មណ៍​​និងចាត់តាំង ការងារឃោសនាអប់រំ ការងារត្រួតពិនិត្យ ការងារហិរញ្ញវត្ថុ ការងារចលនាមហាជន និងការងារយុវជន ព្រមទាំងបានចូលរួមអនុវត្ត​ការងារ​សំខាន់ៗដទៃទៀត ដែលគណបក្សប្រគល់ជូន បានយ៉ាងល្អប្រសើរ។

លើសពីនេះ​ ឯកឧត្តម​​បានមានប្រសាសន៍លើកឡើង​ពី​ការបញ្ចប់សង្គ្រាម​ស៊ីវិល​ដ៏​រ៉ាំរ៉ៃ​បង្កើត​បាន​សន្តិភាព​ពេញ​លេញ​ និង​ការ​ឯក​ភាព​​​ជាតិ​ទឹក​ដី​ទាំង​ស្រុងតាំងពីឆ្នាំ​១៩៩៨​​ តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេចតេជោ ហ៊ុន សែន ដែលជាបិតាស្ថាបនិក និងប្រតិបត្តិករផ្ទាល់ក្នុងបេសកកម្មស្វែងរក​សន្តិភាព​និងការផ្សះ​ផ្សា​ជាតិ​​ជូនមាតុភូមិកម្ពុជា​​​ ហើយ​ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព​​ ការគោរព​សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ និង​ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម​។

ទន្ទឹមនឹងនេះ​ ឯកឧត្តម​​ប្រធានគណៈកម្មាធិការគណបក្សក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​ជំរុញ​ដល់សមាជិក​ សមាជិកា ក្រុមការងារគណបក្សទាំងអស់​ចូលរួម​ការពារជា​ដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ មិនឱ្យកម្លាំងអមិត្តណា ឬក្រុមជ្រុលនិយមណាមកបង្កកលិយុគបំផ្លាញការអភិវឌ្ឍ និងសេចក្តីសុខរបស់ប្រជាជនកម្ពុជាបានឡើយ​ ព្រមទាំង​​​​បំផុសស្មារតីប្រជាជនទាំងមូលឱ្យយល់ច្បាស់អំពី ​«គុណតម្លៃនៃសុខសន្តិភាព» ហើយចូលរួមថែរក្សា និងការពារឱ្យបានជា​ដាច់ខាតនូវ «សុខសន្តិភាព» ដែលជាអាយុជីវិតរបស់ជាតិ និងជាគ្រឹះដ៏មានតម្លៃបំផុតសម្រាប់ការអភិវឌ្ឍជាតិ និងភាពសុខសាន្តរបស់ប្រជាជនកម្ពុជា។

ឯកឧត្តម​បានបញ្ជក់ឱ្យដឹងថា​​ ក្រោម​ពន្លឺ​នៃ​សន្តិភាព​ ប្រជាជនកម្ពុជា​សម្រេចបាននូវ​ការ​ផ្លាស់ប្ដូរ​ធំៗ​ជាវិជ្ជមាន​ប្រកប​ដោយ​មោទនភាពបំផុត​ ជាពិសេស​នៅ​ក្នុង​វិស័យ​សេដ្ឋកិច្ច សង្គមកិច្ច។​ ការសម្រេច​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​ប្រកប​ដោយ​ចីរភាព​ក្នុង​រយៈពេល​ជាង​២ទសវត្សរ៍​មក​នេះ​​ បាន​ធ្វើ​ឱ្យ​កម្ពុជា​ចាកចេញ​ផុត​ពីប្រទេស​មាន​ចំណូល​ទាប​​ ទៅជាប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ ហើយ​កំពុង​ខិតខំ​ពុះពារ​សម្រេចនូវ​ចក្ខុវិស័យ​ជាប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅឆ្នាំ​២០៣០​។​​

ជាចុងក្រោយ​​ ឯកឧត្តម​​បាន​ស្នើឱ្យ​​មន្ត្រី​គណបក្សទាំងអស់​ត្រូវ​ពង្រឹងស្មារតីពុះពារអប់រំកសាងខ្លួន និង​​ខិតខំរៀនសូត្រជាប្រចាំ​​ ហើយ​ត្រូវមានទំនាក់ទំនងជិតស្និទ្ធជាមួយប្រជាជន មានពេលវេលាចុះដល់មូលដ្ឋានដែលប្រជាជនរស់នៅនិងប្រកបអាជីវកម្ម ស្វែងយល់ពីបញ្ហាដែលបានកើតឡើង និងជួយស្វែងរកដំណោះស្រាយឱ្យបានទាន់ពេលវេលា ហើយ​ជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ផែន​ការ​យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ និងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលឱ្យបានសកម្ម​ផុលផុសនៅតាមមូលដ្ឋាន​ ប្រកប​ដោយ​ប្រសិទ្ធភាពខ្ពស់ ព្រមទាំងបំផុស​ចលនាឱ្យមានការគាំទ្រ ការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន​ ក្នុងការកសាងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ៕

អត្ថបទដែលជាប់ទាក់ទង