**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម**រដ្ឋបាលខេត្តបន្ទាយមានជ័យ រៀបចំព្រះរាជពិធីបុណ្យចម្រេីនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ គម្រប់៩០ យាងចូល៩១ព្រះវស្សា**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យសារធាតុរំលាយ (Solvent Sector)៖ ប្រភពកម្រិតទាប តែទាមទារដំណោះស្រាយឆ្លាតវៃ**មេដឹកនាំ G7 អំពាវនាវឱ្យមានការឆ្លើយតបរួមគ្នា ចំពោះការផ្ទុះឡើងនៃជំងឺអេបូឡា នៅក្នុងប្រទេសកុងហ្គោ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ ចែករំលែកបទពិសោធន៍ស្តីពី «វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ» ដល់និស្សិតសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិជាង២,២០០នាក់

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាវាគ្មិនកិត្តិយស ចែករំលែកបទពិសោធន៍ស្តីពី «វឌ្ឍនភាព នៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ» ជូនដល់គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតជាង២,២០០នាក់ នៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ ទីតាំងទី២ (ស្ពានអាកាសចោមចៅ) ដែលមានអ្នកចូលរួមផ្ទាល់ជាង១,៥០០នាក់ និងចូល រួមតាមប្រព័ន្ធ Zoom នៅទីតាំងទី១ (ទួលស្លែង) ជាង៧០០នាក់។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក និងជាអគ្គនាយក ប៊ែលធី គ្រុប បានគោរពកោតសរសើរ និងអបអរសាទរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ព្រមទាំងថ្នាក់ ដឹកនាំគ្រប់ជាន់ថ្នាក់ របស់ក្រសួងរៀបចំ ដែនដី នគរូបនីយកម្ម និងសំណង់ ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយការទទួលខុសត្រូវខ្ពស់ រហូតសម្រេចបានជោគជ័យ ដ៏ត្រចះត្រចង់គួរជាទីមោទនៈក្នុងការងារវាស់វែងដីធ្លី ក្នុងក្របខណ្ឌទូទាំងប្រទេស ជាពិសេស រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការដោះស្រាយ វិវាទដីធ្លី ដើម្បីធានាការគ្រប់គ្រង និងប្រើប្រាស់ដី ដោយសមធម៌ និងសុខសាន្ត។

ឯកឧត្តមបណ្ឌិត ក៏បានគោរពថ្លែងអំណរគុណ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលផ្តល់កិត្តិយសអញ្ជើញ ជាវាគ្មិនចែករំលែកចំណេះដឹង និងបទពិសោធន៍ដឹកនាំ ជូនគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតប៊ែលធី ព្រមទាំងបានផ្តាំផ្ញើអង្គពិធីទាំងមូល ត្រូវយកចិត្តទុកដាក់ស្តាប់ និងកត់ត្រានូវបទពិសោធន៍ និងចំណេះដឹងល្អៗ សម្រាប់ទុកប្រើប្រាស់ជាទុន ដើម្បីអភិវឌ្ឍសមត្ថភាពតទៅអនាគត។

ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណគណៈគ្រប់គ្រង ប៊ែលធីគ្រុប ដែលបានចាប់អារម្មណ៍នូវអ្វីដែលក្រសួងកំពុងតែអនុវត្តនិងស្នើសុំឱ្យមានការចែករំលែកចំណេះដឹង និងបទពិសោធន៍នាថ្ងៃនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា «យើងទាំងអស់គ្នាបានធ្វើការសម្រេចចិត្តមួយ ដ៏ត្រឹមត្រូវក្នុងខ្សែជីវិតរបស់ខ្លួន គឺការសម្រេចចិត្តមកសាលារៀន ការសម្រេចចិត្តជ្រើសរើសមុខវិជ្ជា ដែលជាចំណងចំណូលចិត្តរបស់ខ្លួន ប៉ុន្តែមិនប្រាកដ ថាការជ្រើសរើសនេះគឺត្រឹមត្រូវ១០០%នោះទេ។ នោះហើយគឺជាដំណើរ នៃការស្វែងយល់និងការស្គាល់ខ្លួនឯង ដែលនេះគឺជា ដំណើរការកសាងជីវិតរបស់ខ្លួនក្រោមការសម្រេចចិត្តដ៏ច្បាស់លាស់»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការកសាង ប្រទេសជាតិមួយប្រៀបដូចទៅ នឹងការកសាងគ្រួសារមួយដូច្នោះដែរ។ ប្រសិនបើ ការកសាងគ្រួសារបានត្រឹមត្រូវ ប្រកបដោយ សុភមង្គល កូនចៅទទួលបានការអប់រំរៀនសូត្រ មានការងារធ្វើសមរម្យ នោះប្រទេសជាតិប្រាកដ ជាមានភាពសុខសាន្ត ហើយ រាល់ជំហាន ដែលត្រូវបោះទៅមុខប្រាកដជាមានភាពត្រឹមត្រូវ និងអាចបន្តនិរន្តរភាពនៃសង្គមជាតិតទៅមុខទៀត។ ផ្ដើមចេញពី ការសម្រេចចិត្តត្រឹមត្រូវ ទាំងអស់គ្នា ដំណើររបស់សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់នាពេលនេះ គឺជាដំណើរ របស់ប្រទេសជាតិ ហើយដំណើររបស់ប៊ែលធីគ្រុប ក៏ជាដំណើររបស់ប្រទេសជាតិផងដែរ។

ជាមួយគ្នានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងនូវការងារចំនួន ៦ចំណុច ជាអាទិ៍ ការចុះបញ្ជីដីបង្ហើយ ការបញ្ចប់វិវាទដីធ្លី ការផ្តល់ សេវាគាប់ចិត្ត ការគ្រប់គ្រងតំបន់បឹងទន្លេសាប ការរៀបចំនិង គ្រប់គ្រងរមណីយដ្ឋានអង្គរ និងការដោះស្រាយវិវាទបុរី ដែលក្រសួង បានអនុវត្តដើម្បីបញ្ចប់ ភាពចម្រូងចម្រាស់នៅក្នុងសង្គមជាតិ បង្កើតបរិយាកាសគ្មាន វិវាទសម្រាប់ប្រជាពលរដ្ឋ ទូទាំងប្រទេស ដើម្បីជាគតិចែករំលែកដល់ គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងនិស្សិតប៊ែលធី បានយល់ដឹងផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង