**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP

សកម្មភាពការងាររបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ចាប់ពីថ្ងៃទី១០ ដល់ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥

នាវេលាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋហ្វីលីពីន ចាប់ពីថ្ងៃទី ១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥ ។

ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋហ្វីលីពីននេះ បានបញ្ចប់ដោយជោគជ័យ ប្រកបដោយផ្លែផ្កា ដោយបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យផ្សេងៗ ដែលរួមមាននយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងសង្គម។

នេះគឺជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកទី១៨ និងជាលើកទី៧ក្នុងតំបន់អាស៊ាន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីកម្ពុជា និងជាដំណើរទស្សនកិច្ចក្រៅប្រទេសលើកដំបូងក្នុងឆ្នាំ២០២៥។ ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋហ្វីលីពីននាពេលនេះ គឺជាការបន្តបេសកកម្មការទូតដ៏សកម្មក្លៀវក្លារបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ទាំងផ្នែកការទូត និងសេដ្ឋកិច្ចដើម្បីឧត្តមប្រយោជន៍ជាតិ មាតុភូមិ និងប្រជាពលរដ្ឋ ជាពិសេស គឺការលើកស្ទួយកិត្យានុភាពជាតិកម្ពុជានៅលើឆាកតំបន់ និងអន្តរជាតិ។ ដំណើរបំពេញទស្សនកិច្ចផ្លូវការនេះធ្វើឡើងរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន។ ដំណើរបំពេញទស្សនកិច្ចផ្លូវការនេះ បានផ្តល់សន្ទុះថ្មីក្នុង ការពង្រឹងនិងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់រវាងប្រទេសទាំងពីរ។

ក្របខ័ណ្ឌនយោបាយ និងការទូត៖ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ត្រូវបានទទួលបដិសណ្ឋារកិច្ចផ្លូវការ ប្រកបដោយកិត្តិយស ភាពកក់ក្តៅ និងរាក់ទាក់ពីសំណាក់ ឯកឧត្តម Ferdinand R. Marcos Jr. ប្រធានាធិបតី នៃ សាធារណរដ្ឋហ្វីលីពីន និងលោកជំទាវ នៅវិមានប្រធានាធិបតី (MALACANAN Palace) រដ្ឋធានីម៉ានីល មុនថ្នាក់ ដឹកនាំកំពូលទាំងពីរបើកកិច្ចប្រជុំទ្វេភាគី។ ក្នុងជំនួបទ្វេភាគីនេះ ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវការពេញចិត្ត និង វាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងចំណងមិត្តភាពដ៏យូរលង់រវាងប្រទេសទាំងពីរ។ ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំទាំងពីរក៏បានគូសបញ្ជាក់អំពីការបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានទៅដល់កម្រិតខ្ពស់ ក៏ដូចជាការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត។ ថ្នាក់ដឹកនាំ ទាំងពីរក៏បានពិភាក្សាលើការលើកកម្ពស់ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគីលើវិស័យសំខាន់ៗ ជាច្រើនរួមមាន វិស័យពាណិជ្ជកម្ម វិនិយោគ ធុរកិច្ច ការពារជាតិនិងសន្តិសុខ កសិកម្ម សុខាភិបាល វប្បធម៌ អប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកវិទ្យា និងការជំរុញការតភ្ជាប់ប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។ ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងក្របខ័ណ្ឌអាស៊ាន តំបន់ និងអន្តរជាតិផងដែរ។

ក្នុងឱកាសនោះ សម្តេចធិបតី និងឯកឧត្តមប្រធានាធិបតី បានអញ្ជើញជាអធិបតីក្នុងពិធីផ្លាស់ប្ដូរឯកសារលើកិច្ចសហប្រតិបត្តិការចំនួន ០៨ រួមមាន ១. កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ២. អនុស្សរណៈនៃការសម្តែងបំណង សម្រាប់កិច្ចសហប្រតិបត្តិការវិនិយោគរវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងគណៈកម្មាធិការវិនិយោគហ្វីលីពីន ៣. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបង្ការអំពើលួច និងជួញដូរខុសច្បាប់នៃទ្រព្យសម្បត្តិវប្បធម៌ ៤. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើកសិកម្ម និងកសិ-ពាណិជ្ជកម្ម ៥. អនុស្សរណៈ នៃការយោគយល់គ្នាស្តីពីការអនុវត្តច្បាប់ប្រកួតប្រជែង ៦. កម្មវិធីនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ ៧. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យ អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ៨. អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការ នៅក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន និងបរិវត្តន៍កម្មរដ្ឋាភិបាលឌីជីថល។

នៅក្នុងឱកាសដ៏វិសេសវិសាលនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Ferdinand Martin Gomez Romualdez ប្រធានសភា នៃសាធារណរដ្ឋ ហ្វីលីពីន និងឯកឧត្តម Francis Joseph G. Escudero ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីពីន ដើម្បីបន្ត ពូនជ្រំចំណងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រស់រវើក និងសកម្មរវាងស្ថាប័ននីតិប្បញ្ញ នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។
ក្របខ័ណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ៖ សម្តេចធិបតី បានអញ្ជើញចូលរួមជាអធិបតីក្នុងវេទិកា ធុរកិច្ចកម្ពុជា-ហ្វីលីពីន រៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា ដែលមានវិនិយោគិនចូលរួមសរុបចំនួន ២០៩នាក់ មកពីបណ្តាក្រុមហ៊ុនចំនួន ១៥១។ នៅចំពោះមុខបណ្តាក្រុមហ៊ុនវិនិយោគហ្វីលីពីន សម្តេចធិបតី បានបង្ហាញពី សក្តានុពលវិនិយោគជាមួយនឹងការផ្តល់ជូនអត្ថប្រយោជន៍យ៉ាងច្រើនសម្បូរបែបរបស់កម្ពុជា ដែលផ្តល់នូវ កាលានុវត្តភាពប្លែកពីគេ ព្រមទាំងអំណោយផលសម្រាប់ការបោះទុនវិនិយោគ។ សម្តេចធិបតី បានលើកឡើងថា កម្ពុជារក្សាបានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ភាគរយ ក្នុងមួយឆ្នាំ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សន្ទុះនៃការវិនិយោគ ដោយផ្ទាល់ពីបរទេសបានកើនឡើង ១៥ដង ចន្លោះឆ្នាំ២០០៧-២០២២ ជាមួយនឹងភាពសម្បូរបែបនៃកម្លាំង ពលកម្មវ័យក្មេង និងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដែលកម្ពុជាស្ថិតនៅទីតាំងយុទ្ធសាស្ត្រចំកណ្តាល នៃអាស៊ាន ងាយស្រួលសម្រាប់ដឹកជញ្ជូន និងការតភ្ជាប់។ ជាពិសេស លទ្ធភាពក្នុងការចូលទីផ្សារតំបន់ និង សកលដ៏ទូលំទូលាយតាមរយៈកិច្ចព្រមព្រៀងនានា ដូចជាកិច្ចព្រមព្រៀងអាសិប កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយចិន កូរ៉េ និងអេមីរ៉ាត់អារ៉ាប់រួម ជាដើម។ សម្តេចធិបតី បានស្នើក្រុមហ៊ុនហ្វីលីពីននាំចូលអង្ករក្រអូបប្រណិត របស់កម្ពុជាដោយផ្ទាល់ ដោយធ្វើការវិនិយោគទំនើបកម្មចង្វាក់តម្លៃអង្ករកម្ពុជា និងយុទ្ធសាស្ត្រទីផ្សារ ដើម្បីផ្សព្វផ្សាយ អង្ករនៅទីផ្សារហ្វីលីពីន។

ក្នុងវេទិកាធុរកិច្ចនោះដែរ សម្តេចធិបតី បានបញ្ជាក់បន្ថែមថា កម្ពុជា-ហ្វីលីពីនកំពុងសហការគ្នាយ៉ាងសកម្ម ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ និងសម្រួលដល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរ តាមរយៈ ការបន្តចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ឆ្នាំ២០២៥-២០២៨ ។ ក្នុងន័យនេះសម្ដេចធិបតី បានស្នើឲ្យមានការតភ្ជាប់ជើងហោះហើរត្រង់ថ្មីបន្ថែមទៀតរវាងកម្ពុជា-ហ្វីលីពីន (សៀមរាប-សេប៊ូ) ជាពិសេសទៅកាន់គោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ដើម្បីជំរុញវិស័យទេសចរណ៍ទាំងតំបន់ទេសចរណ៍វប្បធម៌ និងតំបន់ទេសចរណ៍មាត់សមុទ្រ។ សម្តេចធិបតី បានស្វាគមន៍វិនិយោគិនពីគ្រប់ទិសទី ទាំងអស់ មកឈ្វេងយល់អំពីកាលានុវត្តភាពដ៏សម្បូរបែបនៅក្នុងទីផ្សារដែលកំពុងរីកលូតលាស់យ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព តាមរយៈយន្តការគាំទ្រ និងគន្លឹះដ៏គ្រប់ជ្រុងជ្រោយ ហើយរាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញា សម្របសម្រួល និងធ្វើឱ្យការវិនិយោគទទួលបាននូវបទពិសោធដោយរលូននិងជោគជ័យ។

ក្នុងអំឡុងនៃវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីននេះដែរ សម្តេចធិបតី ក៏បានផ្តល់កិត្តិយសអញ្ជើញជាអធិបតី ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នាលើឯកសារចំនួន ០២ រួមមាន ១. អនុស្សរណៈនៃការយោគយល់ គ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការ ពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ២. អនុស្សរណៈនៃការយោគយល់គ្នារវាងសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប និងសាកលវិទ្យាល័យ World Citi College ដើម្បីរួមគ្នាអភិវឌ្ឍវិស័យអប់រំ ជាពិសេសបង្កើត វគ្គបណ្តុះបណ្តាលលើជំនាញគិលានុបដ្ឋាយិកា។
ក្រៅពីវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបន្តទាក់ទាញវិនិយោគិននានា ក្រោមគោលការណ៍ «រក្សាចាស់ បង្កើតថ្មី» តាមរយៈជំនួបពិភាក្សាការងារផ្ទាល់ជាមួយក្រុមហ៊ុនឯកជនចំនួន ៣ រួមមាន ក្រុមហ៊ុន San Miguel Corporation, World Citi Group និង Exellent Associates Group Limited។ ក្រុមហ៊ុនទាំងនេះ មានប្រតិបត្តិការអាជីវកម្មលើវិស័យចំណីអាហារនិងភេសជ្ជៈ ការវេចខ្ចប់ រោងចក្រចម្រាញ់ប្រេង ថាមពល ហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ អាកាសចរណ៍ អប់រំ ថែទាំសុខភាព បច្ចេកវិទ្យា សំណង់ ឧស្សាហកម្មរ៉ែ ការផលិតដែក សំណ និងស័ង្កសី ជាដើម។ ជាលទ្ធផល ក្រុមហ៊ុនទាំងនេះបានបង្ហាញចំណាប់អារម្មណ៍ពី សក្តានុពល និងស្វែងរកឱកាសវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ អប់រំ និងសុខាភិបាលនៅកម្ពុជា។

នៅក្នុងឱកាសនៃដំណើរបំពេញទស្សនកិច្ចផ្លូវការនេះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត បានអញ្ជើញទៅ ដាក់កម្រងផ្កានៅស្តូប RIZAL Park ដែលជាទីកន្លែងកំណើតនៃជាតិនិយមហ្វីលីពីន។ បន្ទាប់ពីនេះ លោកជំទាវបណ្ឌិត ក៏បានអញ្ជើញទស្សនាសារមន្ទីរ Centro de Turismo ដែលជាមជ្ឈមណ្ឌលទេសចរណ៍ និងសារមន្ទីរដែលមាន តាំងពិព័រណ៍វត្ថុបុរាណប្រវត្តិសាស្ត្រ និងជាសម្បត្តិវប្បធម៌ដ៏មានតម្លៃពិសេស នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
គួរកត់សម្គាល់ថា នេះជាដំណើរទស្សនកិច្ចក្រៅប្រទេស លើកទី១៨ និងជាលើកទី៧ ក្នុងតំបន់អាស៊ាន របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងក៏ជាដំណើរ ទស្សនកិច្ចក្រៅប្រទេសលើកដំបូងក្នុង ឆ្នាំ២០២៥។ ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋហ្វីលីពីននាពេលនេះ គឺជាការបន្តបេសកកម្មការទូតដ៏សកម្មក្លៀវក្លារបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីបង្កើតសមិទ្ធផលថ្មីៗបន្ថែមទៀត ទាំងផ្នែកការទូតនិងសេដ្ឋកិច្ចដើម្បី ឧត្តមប្រយោជន៍ជាតិមាតុភូមិនិងប្រជាពលរដ្ឋ ជាពិសេសគឺការលើកស្ទួយកិត្យានុភាពជាតិកម្ពុជានៅលើឆាកតំបន់ និងអន្តរជាតិ។

នាវេលាព្រឹកថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចមហាបវរធិតី បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ដឹកនាំសន្និបាតបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅវិមានសន្តិភាព។
រាជរដ្ឋាភិបាលចាត់ទុកការចុះបំពេញការងារតាមមូលដ្ឋាន គឺជាវិធីសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ។ ការចូលរួមចំណែកប្រកបដោយការយកចិត្តទុកដាក់ និងការអនុវត្តភារកិច្ចយ៉ាងសកម្ម ដោយការទទួលខុសត្រូវខ្ពស់ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ សម្រេចបាននូវវឌ្ឍនភាពនិងសមិទ្ធផលជាច្រើន ក្នុងការអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ វិធានការគន្លឹះទាំង៥ ព្រមទាំងកិច្ចការ កែទម្រង់សំខាន់នានា របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា សំដៅរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ឱ្យកាន់តែរឹងមាំប្រកបដោយចីរភាព បរិយាបន្ន និងផ្ដល់ផលប្រយោជន៍ដល់ប្រជាជន។

នៅក្នុងឱកាសនោះសម្ដេចបវរធិបតី គូសបញ្ជាក់ថា សុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ គឺជាអាទិភាពចម្បងមួយនៃគោលនយោបាយរបស់រាជរដ្ឋាភិបាល។ សម្ដេចបន្តថា ចាប់តាំងពីដើមអណត្តិ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានកំណត់គោលដៅច្បាស់លាស់ក្នុងការពង្រឹង និងលើកកម្ពស់សមត្ថភាពរបស់មូលដ្ឋានសុខាភិបាលសាធារណៈជួរមុខ ជាពិសេសមណ្ឌលសុខភាព និងពេទ្យបង្អែកស្រុក។

ជាមួយគ្នានោះសម្ដេចក៏បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចគោលដៅនេះ ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមក រាជរដ្ឋាភិបាលសម្រេចបាននូវកិច្ចការមួយចំនួនដែលរួមមាន៖

១. បានជ្រើសរើសបុគ្គលិកសុខាភិបាល ៧០០នាក់ នៅក្នុងឆ្នាំ២០២៤ និងត្រូវជ្រើសរើសបន្ថែមជាង ៦៥០នាក់ បន្ថែមទៀតនៅឆ្នាំ២០២៥ ដើម្បីបំពេញនៅតាមមណ្ឌលសុខភាពនៅទូទាំងប្រទេស។ ការបំពេញបបុគ្គលិកសុខាភិបាល នឹងជួយបង្កើនប្រសិទ្ធភាពនិងសមត្ថភាពរបស់មណ្ឌលសុខភាព ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋ ដែលឈានទៅរកការផ្ដល់សេវា ២៤ម៉ោង/២៤ម៉ោងនៅពេលអនាគត។

២. បានទម្លាក់ថវិកាបន្ថែមជាង ៣០ពាន់លានរៀល នៅឆ្នាំ២០២៤ និងថវិកាពិសេសបន្ថែមចំនួន ១៨លានដុល្លារសហរដ្ឋអាមេរិក នៅឆ្នាំ២០២៥និងឆ្នាំបន្ទាប់ ដើម្បីបង្កើនបរិមាណថ្នាំសម្រាប់ព្យាបាលជំងឺលើសឈាមនិងជំងឺទឹកនោមផ្អែម ដែលត្រូវផ្តល់ជូនដល់ប្រជាពលរដ្ឋ (ពេលមុនអាចផ្តល់ថ្នាំជូនប្រជាពលរដ្ឋថ្នាំសម្រាប់លេបរយៈពេលត្រឹម ១សប្តាហ៍ រហូតដល់ពេលបច្ចុប្បនអាចផ្ដល់ថ្នាំជូនសម្រាប់លេបរហូតដល់រយៈពេល ១ខែ នៅកន្លែងខ្លះ)។ ការបង្កើនបរិមាណថ្នាំជូនដល់ប្រជាពលរដ្ឋ បាននិងកំពុងជួយកាត់បន្ថយតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅទទួលថ្នាំនៅមណ្ឌលសុខភាពច្រើនដងក្នុងមួយខែៗ ដែលជួយកាត់បន្ថយការចំណាយពេលវេលានិងថវិកា។

៣. បានសម្រេចផ្ដល់ថវិកាជាង ១៨លានដុល្លារសហរដ្ឋអាមេរិក ក្នុងឆ្នាំឆ្នាំ២០២៥នេះ ដើម្បីពង្រឹងសមត្ថភាពវះកាត់សង្គ្រោះបន្ទាន់ (ICU) នៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត២ ដែលនឹងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋដែលត្រូវការវះកាត់ចាំបាច់នឹងបន្ទាន់ ដោយមិនរង់ចាំការបញ្ជូនទៅមន្ទីរពេទ្យខេត្ត។

សូមបញ្ជាក់ថាក្រៅពីសមិទ្ធផលដែលខ្ញុំបានរៀបរាប់ខាងលើ រាជរដ្ឋាភិបាល ដែលមានក្រសួងសុខាភិបាលជាសេនាធិការ បានសម្រេចនូវសមិទ្ធផលធំៗផ្សេងទៀតជាច្រើន ក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ ក្នុងការពង្រឹងនិងលើកកម្ពស់វិស័យសុខាភិបាលនៅគ្រប់កម្រិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង