**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឯកឧត្ដមបណ្ឌិត​ លី​ ធុជ​ បាន​អំពាវនាវ​ឱ្យ​ប្រជាជន​កម្ពុជា​ បន្ត​​រួម​ដំណើរ​ដឹកនាំ​នាវា​កម្ពុជា​ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បានកសាង​ឡើង​អស់​រយៈពេល​ជាង​ ៤៦​ឆ្នាំ​មក​នេះ​

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥​ តាង​នាម​សម្តេច​កិត្តិសង្គហ​បណ្ឌិត​ ម៉ែន​ សំអន​ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ និង​ជា​ប្រធាន​ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ស្វាយរៀង​ ឯកឧត្ដមបណ្ឌិត​ លី​ ធុជ​ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណៈបក្សចុះមូលដ្ឋានក្រុងបាវិត បាន​អំពាវនាវ​ឱ្យ​​​ប្រជាជនកម្ពុជាទាំងអស់​​ បន្ត​រួម​ដំណើរ​ដឹកនាំ​នាវា​កម្ពុជា​ ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដែល​បានកសាង​ឡើង​អស់​រយៈពេល​ជាង​ ៤៦​ឆ្នាំ​មក​នេះ​ ឆ្ពោះ​ទៅ​មុខ​បន្ត​ទៀត​ ដេីម្បី​រក្សា​បាន​នូវ​សុខ​សន្តិភាព​ និង​ការអភិវឌ្ឍ​លេី​គ្រប់​វិស័យ​។

នេះ​ជាការ​លេីក​ឡេីង​របស់​ ឯកឧត្តមបណ្ឌិត​ លី​ ធុជ​ ក្នុង​ពិធីផ្សព្វផ្សាយនៃលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលលើកទី៤៥ អាណត្តិទី៥ របស់គណៈបក្សប្រជាជនកម្ពុជា នៅ​ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង​។

ឯកឧត្តមបណ្ឌិត​ លី​ ធុជ​ បានបន្ត​ទៀត​ថា​ គណបក្ស​ប្រជាជន​កម្ពុជា​ ក្រោម​ការ​ដឹកនាំ​របស់​ សម្តេច​តេជោ​ ហ៊ុន​ សែន​ ជា​ប្រធាន​ និង​រាជរដ្ឋាភិបាល​ ក្រោម​ការ​ដឹកនាំ​របស់​ សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ ជា​នាយករដ្ឋមន្ត្រី​ បាន​នឹង​កំពុង​ពលី​គ្រប់​បែបយ៉ាង​ និង​ខិតខំ​ប្រឹងប្រែង​ទាំង​យប់​ ទាំង​ថ្ងៃ​ ដេីម្បី​ជាតិ​មាតុភូមិ​ និង​ប្រជាជនកម្ពុជា​ ជា​ពិសេស​កំពុង​កាច់​ចង្កូត​ដឹកនាំ​នាវា​កម្ពុជា​ នាវា​សន្តិភាព​ ពុះពារ​គ្រប់​ឧបសគ្គ​ ដេីម្បី​ភាព​រីកចម្រើនរបស់​ប្រទេស​ជាតិ​​ និង​ភាព​សុខដុមរមនា​របស់​ប្រជាជន​កម្ពុជា​។

ពិធី​ផ្សព្វផ្សាយ​នេះ​ មាន​ការ​ចូលរួម​ពី​ក្រុម​ការងារ​គណបក្ស​ចុះ​មូលដ្ឋាន​ក្រុង​ គណបក្ស​ក្រុង​ គណបក្ស​សង្កាត់​ សាខា​បក្ស​ភូមិ​ សាខាបក្សចំណុះ អនុសាខាបក្ស​ និង​យុវជន​បក្ស​ សរុប​ចំនួន​ ៦១៣​ នាក់។

ក្នុង​ឱកាស​នោះ​ផង​ដែរ​ ឯកឧត្តមបណ្ឌិត​ លី​ ធុជ​ បាន​ពាំនាំ​នូវ​សេចក្ដី​នឹក​រលឹក​ និង​សាក​សួរ​សុខទុក្ខ​ពី​សម្តេច​តេជោ​ ​ហ៊ុន​ សែន​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ សម្តេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រី​ និងការ​សាកសួរ​សុខទុក្ខ​ដោយ​ផ្ទាល់​ពី​ សម្តេច​កិត្តិសង្គហបណ្ឌិត ម៉ែន​ សំអ​ន ជូន​ដល់សមាជិក​បក្ស​ និង​ប្រជាពលរដ្ឋ​ក្រុងបាវិតទាំងអស់ ៕

អត្ថបទដែលជាប់ទាក់ទង