**សម្ដេចតេជោ៖ កម្ពុជាប្រកាន់ខ្ជាប់នូវដំណោះស្រាយសន្តិវិធី គឺមិនវ៉ៃគេ ប៉ុន្តែក៏មិនមែនសន្តិវិធីចំពោះនរណាដែលមកវ៉ៃកម្ពុជាដែរ**សម្ដេចតេជោ ថ្លែងអំណរគុណដល់ពលរដ្ឋដែលបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា**សម្ដេចតេជោ ណែនាំឱ្យស្រាវជ្រាវរកអ្នកពាក់ព័ន្ធទាំងអស់ ដែលនាំសាច់បង្កកថៃចូលកម្ពុជា**សម្តេចតេជោ ប្រាប់ឱ្យក្រុមប្រឆាំងរង់ចាំមើលថា តើថ្ងៃមុខវិស័យយោធារបស់កម្ពុជា នឹងរឹងមាំខ្លាំងយ៉ាងណា**សម្តេចតេជោ៖ ការផលិតសម្ភារៈយោធារបស់កម្ពុជាគឺមិនមែនសម្រាប់យកទៅឈ្លានពានអ្នកណានោះទេ**បទវិភាគ​៖​ “និមិត្តសញ្ញាថ្មី”នៃ​ទំនាក់ទំនង​ចិន-កូរ៉េខាងជើង​នឹង​ណែនាំ​ប្រ​ទេស​ទាំងពីរ​បើកទំព័រថ្មីនៃ​ការអភិវឌ្ឍ​**អាវុធហត្ថខេត្តបន្ទាយមានជ័យ អំពាវនាវដល់ម្ចាស់ម៉ូតូចំនួន២២គ្រឿង ដែលបាត់មកទំនាក់ទំនងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដោយភ្ជាប់ជាមួយឯកសារពាក់ព័ន្ធ**ឯកឧត្តម ឡេង ប៉េងឡុង៖ មន្ត្រីរាជការដែលពាក់ព័ន្ធនឹងគ្រឿងញៀន នឹងត្រូវបណ្តេញចេញពីក្របខណ្ឌដោយគ្មានការលើកលែង**សម្តេច ម៉ែន សំអន៖ ទំនាក់ទំនងរវាងកម្ពុជា និងវៀតណាម គឺជាទំនាក់ទំនងមិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ**សំណុំរឿងវិវាទដីធ្លី ដែលអូសបន្ទាយអស់រយៈពេលជាង ១២ឆ្នាំ នៅស្រុកអូរគ្រៀងសែនជ័យ ត្រូវបានដោះស្រាយបញ្ចប់ជោគជ័យ**អភិបាលរាជធានីភ្នំពេញ ដាក់បទបញ្ជាដល់អភិបាលខណ្ឌទាំង១៤ បន្តចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកទំនិញ ឬផលិតផលបង្កក ដែលសង្ស័យមានប្រភពនាំចូលពីថៃ**រដ្ឋសភាត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់និងបន្ថយថ្លៃឡូជីស្ទិក**វិចារណកថា! ការប្រែប្រួលអាកាសធាតុ និងថ្នាំកសិកម្ម៖ ការការពារដំណាំ ដោយមិនបង្កផលប៉ះពាល់ដល់ភពផែនដី**អភិបាលខេត្តរតនគិរី ណែនាំឱ្យសមត្ថកិច្ចពាក់ព័ន្ធ ក្រុង ស្រុក ត្រូវចុះតាមទីហាងទំនិញ និងផ្សារនានាដើម្បី ទប់ស្កាត់កុំឱ្យមានការលក់ទំនិញរបស់ថៃ**កម្ពុជាបន្តជម្រាបជូនអំពីបច្ចុប្បន្នភាពនៃបញ្ហាព្រំដែនកម្ពុជា-ថៃ ជូនឯកអគ្គរដ្ឋទូតបរទេស**អាមេរិក បើកការវាយប្រហារសាជាថ្មីលើអ៉ីរ៉ង់ ខណៈកិច្ចប្រឹងប្រែងបិទបញ្ចប់សង្រ្គាមកំពុងជាប់គាំង**ក្រុមមន្ត្រីសន្តិសុខលីបង់៖ ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើភាគខាងត្បូងលីបង់ បានសម្លាប់មនុស្សយ៉ាងហោច ១៣នាក់**យោធាប៉ាគីស្ថានប្រកាសថា បុគ្គលិកយោធាទាំងអស់ដែលស្ថិតនៅលើឧទ្ធម្ភាគចក្របានបាត់បង់ជីវិតទាំងស្រុង បន្ទាប់ពីជួបគ្រោះថ្នាក់ធ្លាក់នៅក្បែរទីក្រុងមុយហ្សាហ្វារ៉ាបាដ ក្នុងតំបន់កាស្មៀរ**សម្តេចតេជោ បង្ហាញពីវីរភាព និងគុណបំណាច់ដ៏ធំធេងចំពោះជាតិមាតុភូមិរបស់វីរកងទ័ព ដែលបានយកទ្រូងពាំងគ្រាប់ ដើម្បីជាតិទឹកដី និងប្រជាជន**សម្តេចតេជោ ណែនាំដល់អាជ្ញាធរត្រូវយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនប្រជាពលរដ្ឋឱ្យបានរហ័ស និងមានប្រសិទ្ធភាព

គណៈប្រតិភូគណៈកម្មការនៃរដ្ឋសភា ស្វែងយល់អំពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លី ខេត្តប៉ៃលិន

ភ្នំពេញ៖ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា (គណៈកម្មការទី១) ដឹកនាំគណៈប្រតិភូគណៈកមកមការទី១ នៃរដ្ឋសភា នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ បានអញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយលោក គោស៊ី ប៊ុនសឿត អភិបាលរងខេត្តប៉ៃលិន និងប្រធានមន្ទីរជំនាញពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការដើម្បីស្វែងយល់អំពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់អាជ្ញាធរខេត្ត នៅសាលប្រជុំសាលាខេត្តប៉ៃលិន។

ឯកឧត្តម សរ ចំរុង បានជម្រាបជូនរដ្ឋបាលខេត្តអំពីតួនាទីសំខាន់ៗរបស់រដ្ឋសភា និងបានលើកឡើងអំពីតួនាទីរបស់គណៈកម្មការទី១នៃរដ្ឋសភាផ្ទាល់ និងសកម្មភាពការងារដែរគណៈកម្មការបានអនុវត្តកន្លងមក គឺចុះតាមដានអង្កេត និងស្វែងយល់អំពីការគោរពសិទ្ធិមនុស្សនៅកម្ពុជា នៅតាមក្រសួងស្ថាប័ន ក្នុងការអនុវត្តន៍ឱ្យបានសមស្រប តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស ព្រមទាំងរាល់លិខិតបទដ្ឋានគតិយុត្តជាតិ និងអន្តរជាតិនានា ដែលពាក់ព័ន្ធកនឹងវិស័យសិទ្ធិមនុស្ស ។ គណៈកម្មការមានយន្តការសម្របសម្រួល ឬធ្វើអន្តរាគមន៍ទៅក្រសួង ស្ថាប័ន ឬអាជ្ញាធរពាក់ព័ន្ធនានា ដើម្បីពិនិត្យដោះស្រាយទៅតាមសមត្ថកិច្ចជូនម្ចាស់បណ្ដឹង តាមរយៈប្រធានរដ្ឋសភា ។

ឯកឧត្តមបានមានប្រសាសន៍ជំ្រាបរដ្ឋបាលខេត្តអំពីសេចក្តីព្រាងច្បាប់ពាក់ព័ន្ធនឹង វិស័យសិទ្ធិមនុស្សដែលគណៈកម្មការបានទទួលយកមកពិនិត្យសិក្សា និងបានដាក់ជូនសម័យប្រជុំរដ្ឋសភាធ្វើការពិភាក្សានិងអនុម័តកាលពីពេលកន្លងមក និងថា នៅក្នុងឆ្នាំ២០២៥ ចាប់ពីខែមករា ដល់ខែកុម្ភៈ គណៈកម្មការបានទទួលពាក្យបណ្តឹងចំនួន ៤រឿង តម្កល់ទុកឥតចាត់ការចំនួន ៣រឿង កំពុងពិនិត្យចំនួន ១រឿង និងលិខិតឆ្លើយតបពីក្រសួង ស្ថាប័នពាក់ព័ន្ធបានចំនួន ២ង។

លោក គោស៊ី ប៊ុនសឿត បានធ្វើសេចក្តីរាយការណ៍អំពីស្ថានភាពទូទៅរបស់រដ្ឋបាលខេត្ត ដែលសម្រេចបានលទ្ធផលការងារនាពេលកន្លងមក លើវិស័យសំខាន់ៗដែលជាមូលដ្ឋានចំណូលដ៏សំខាន់នៃសេដ្ឋកិច្ចខេត្តមានដូចជា ផលិតកម្មដំណាំស្រូវ ផលិតកម្មដំណាំសាកវប្បកម្មរយៈពេលវែង (ឈើហូបផ្លែ ស្វាយកែវ រមៀត និងមៀនប៉ៃលិន) ផលិតកម្មដំណាំឧស្សាហកម្ម ផលិតកម្មសត្វ ជលផល ព្រៃឈើ កៅស៊ូ។

ឯកឧត្តមបានើលើកឡើងទៀតថា យន្តការដោះស្រាយវិវាទក្នុងតំបន់វិនិច្ឆ័យដែលចុះបញ្ជីមានលក្ខណៈជាប្រព័ន្ធ រូមមាន៖ យន្តការគណៈកម្មាធិការសុរិយោដី ១.គណៈកម្មាធិការសុរិយោដីក្រុង/ស្រុក ២.គណៈកម្មការសុរិយោដីថ្នាក់ខេត្ត ៣.យន្តការសម្រុះសម្រួលរបស់អាជ្ញាធរដែនដី។

ឯកឧត្តមបានបន្តថា រដ្ឋបាលខេត្តបានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានចំនួន ២៧ករណី និងនៅសល់២ករណីកំពុងដោះស្រាយបន្ត។ ដោយឡែកមន្ទីររៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តប៉ៃលិនបាន ដោះស្រាយវិវាទថ្នាក់ជាតិ មានចំនួន ១៤ករណី ដោះស្រាយតាមយន្តការសុរិយោដី មានចំនួន ១៣ករណី ។
ចំណែកការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ខេត្តប៉ៃលិនមានភូមិសរុបចំនួន៩៣ភូមិ មានក្បាលដីប៉ាន់ស្មានសរុបចំនួន ៦៦,៧៤៩ ក្បាលដី។

ក្រោយពីបានស្តាប់នូវរបាយការណ៍របស់ថ្នាក់ដឹកនាំខេត្ត ឯកឧត្តម សរ ចំរុង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងាររបស់រដ្ឋបាលខេត្តប៉ៃលិន ដែលជានិច្ចកាលបានយកចិត្តទុកដាក់ក្នុងការបម្រើសេវា និងខិតខំដោះស្រាយរាល់ការលំបាកជូនប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មការ បានធ្វើការចែករំលែកនូវបទពិសោធន៍ និងផ្តល់នូវអនុសាសន៍មួយចំនួនជូនដល់រដ្ឋបាលខេត្ត និងបន្ទាប់មកគណៈប្រតិភូក៏បានអញ្ជើញពិនិត្យមើល ការផ្ដល់រសេវាជូនប្រជាពលរដ្ឋនៅការិយាល័យច្រកចេញចូលតែមួយផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង