**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

រដ្ឋមន្ត្រីការពារជាតិអាមេរិក និយាយថា ខ្សែបន្ទាត់ព្រំដែនអ៊ុយក្រែន ទំនងជាមិនអាចត្រឡប់ទៅដូចកាលពី មុនឆ្នាំ២០១៤បានទេ

ព្រុចសែល៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយថា ខ្សែបន្ទាត់ព្រំដែនអ៊ុយក្រែន ទំនងជាមិនអាចត្រឡប់ទៅដូចកាលពីមុនឆ្នាំ ២០១៤បានទេ ហើយរដ្ឋបាលលោកប្រធានាធិបតី ត្រាំ ក៏មិនយល់ឃើញថា សមាជិកភាពទីក្រុងកៀវនៅក្នុងអង្គការណាតូ (NATO) អាចដោះស្រាយសង្រ្គាមឈ្លានពានរបស់រុស្ស៉ីបានដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៥។

ថ្លែងក្នុងកិច្ចប្រជុំនៃសម្ព័ន្ធមិត្តយោធារបស់អ៊ុយក្រែន នៅឯទីស្នាក់ការរបស់អង្គការណាតូ ក្នុងទីក្រុងព្រុចសែល កាលពីថ្ងៃពុធ លោក Hegseth បានបញ្ចេញសេចក្តីថ្លែងការណ៍ជាសាធារណៈ យ៉ាងច្បាស់លាស់មួយមិនធ្លាប់មានឡើយ ជុំវិញវិធីសាស្រ្តរបស់រដ្ឋបាលអាមេរិកថ្មី ចំពោះសង្រ្គាមជិត ៣ឆ្នាំរវាងអ៊ុយក្រែន និងរុស្ស៉ី។

លោក Hegseth បានប្រាប់កិច្ចប្រជុំជាមួយក្រុមមន្ត្រីអ៊ុយក្រែន និងសម្ព័ន្ធមិត្តជាង ៤០ផ្សេងទៀត ដូច្នេះថា «យើងចង់បាន ដូចអ្នកទាំងអស់ដែរ គឺអធិបតេយ្យភាព និងវិបុលភាពរបស់អ៊ុយក្រែន។ ប៉ុន្តែយើងត្រូវតែទទួលស្គាល់ថា ការត្រឡប់ទៅកាន់ព្រំដែនមុនឆ្នាំ ២០១៤ គឺជាវត្ថុបំណងដែលប្រហែលជាមិនអាចទៅរួចទេ»។ លោក​បន្ថែម​ថា​ «​ការ​ដេញ​ចាប់​គោលដៅទាំងភាន់ច្រឡំ​ ​នឹង​ធ្វើ​ឲ្យ​សង្គ្រាម​អូស​បន្លាយ​ពេលកាន់តែ​យូរ ហើយបង្ក​នូវការ​រងទុក្ខ​ថែម​ទៀត»។

គួរបញ្ជាក់ថា ការកត់សម្គាល់របស់ប្រមុខការពារជាតិអាមេរិកថ្មីនេះ បានបង្ហាញយ៉ាងច្បាស់នូវការផ្លាស់ប្តូរ ដោយផ្ទុយពីគោលជំហររបស់អតីតរដ្ឋបាល លោក បៃដិន ដែលតែងប្រកាសគាំទ្រទីក្រុងកៀវឱ្យបានយូរតាមតម្រូវការ និងសង្កត់ធ្ងន់លើសារៈសំខាន់នៃបូរណភាពទឹកដី៕

អត្ថបទដែលជាប់ទាក់ទង