**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ស្លាប់ម្នាក់ និងរបួស៤នាក់ ក្នុងករណីយន្តហោះធុនមធ្យម១គ្រឿង រអិលចេញពីផ្លូវរត់ ខណៈកំពុងចុះចត នៅអាកាសយានដ្ឋាន Scottsdale


វ៉ាស៊ីនតោន៖ យ៉ាងហោចណាស់មនុស្សម្នាក់បានស្លាប់ និង៤នាក់ទៀតរងរបួស បន្ទាប់ពីយន្តហោះធុនមធ្យមមួយគ្រឿងបានរអិលចេញពីផ្លូវរត់ ខណៈកំពុងចុះចតនៅឯអាកាសយានដ្ឋាន Scottsdale នៃរដ្ឋអារីហ្សូណា និងបានបុកផ្ទប់ជាមួយយន្តហោះមួយគ្រឿងទៀតដែលកំពុងចតនៅទីនោះ។

លោក ដេវ ហ្វូលីអូ (Dave Folio) អ្នកនាំពាក្យរបស់នាយកដ្ឋានពន្លត់អគ្គីភ័យនៃអាកាសយានដ្ឋាន Scottsdale បានអះអាងនៅក្នុងសន្និសីទសារព័ត៌មានមួយថា យ៉ាងហោចណាស់មនុស្សម្នាក់ស្លាប់ និង៤នាក់ផ្សេងទៀតបានរងរបួសនៅក្នុងហេតុការណ៍បុកយន្តហោះនេះ។ អ្នកនាំពាក្យរូបនេះ បានអះអាងថា មនុស្សម្នាក់នៅតែជាប់នៅក្នុងយន្តហោះមួយ ហើយអ្នកជួយសង្គ្រោះកំពុងស្រាក់ដៃគ្នាដើម្បីជួយសង្គ្រោះ ខណៈមនុស្ស ៣នាក់ផ្សេងទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់។ យ៉ាងណា លោក ហ្វូលីអូ មិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតទេ ហើយវាមិនច្បាស់ភ្លាមៗទេថា តើហេតុអ្វីបណ្តាលឱ្យយន្តហោះនេះរអិលចេញពីផ្លូវរត់នោះទេ?

រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាម៉េរិកកំពុងស៊ើបអង្កេតហេតុការណ៍បុកគ្នានេះ ដោយពាក់ព័ន្ធនឹងយន្តហោះ Learjet 35A ដែលបានរអិលចេញពីផ្លូវរត់ បន្ទាប់មកបានបុកផ្ទប់ជាមួយយន្តហោះ Gulfstream 200។ គួរបញ្ជាក់ថា ឧបទ្ទវហេតុនេះកើតឡើងចំពេលការពិនិត្យមើលកាន់តែយកចិត្តទុកដាក់អំពីសុវត្ថិភាពផ្លូវអាកាសរបស់សហរដ្ឋអាម៉េរិក ខណៈក្រុមអ្នកស៊ើបអង្កេតក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិកំពុងស៊ើបអង្កេតលើគ្រោះថ្នាក់យន្តហោះចំនួនបីករណីជាប់ៗគ្នាក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៖ ការប៉ះទង្គិចគ្នានៅកណ្តាលអាកាសារវាងយន្តហោះដឹកអ្នកដំណើរ និងឧទ្ធម្ភាគចក្រ Black Hawk របស់កងទ័ពសហរដ្ឋអាម៉េរិកនៅរដ្ឋធានីវ៉ាស៊ីនតោនដែលបានផ្តាច់ជីវិតមនុស្ស ៦៧នាក់, ហេតុការណ៍ធ្លាក់យន្តហោះពេទ្យនៅទីក្រុង Philadelphia ដែលបានសម្លាប់មនុស្ស ៧នាក់, និងធ្លាក់យន្តហោះនៅអាឡាស្កាដែលបានសម្លាប់មនុស្ស ១០នាក់៕

អត្ថបទដែលជាប់ទាក់ទង