សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាលបន្តវេន បានកំពុងបង្កើនល្បឿនក្នុងការអភិវឌ្ឍប្រទេស ហើយថែមទាំងធានានូវសុខសន្តិភាព និងការអភិវឌ្ឍ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបន្តវេន ពោលគឺក្នុងអាណត្តិទី៧ នៃនីតិកាលរដ្ឋសភា នេះបានកំពុងបង្កើនល្បឿនក្នុងការអភិវឌ្ឍប្រទេស ហើយថែមទាំងធានានូវសុខសន្តិភាព និងការអភិវឌ្ឍដែលកំពុងមានសព្វថ្ងៃផងដែរ។
សម្ដេចបានលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធអគារសិក្សា និងសមិទ្ធផលនានា នៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំង ក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងរយៈពេលជាង១៧ខែ នៃការដឹកនាំរបស់រាជរដ្ឋាភិបាលបន្ត វេនកន្លងមកនេះ បានថែរក្សា ការពារ នូវសុខសន្តិភាព និងធ្វើការអភិវឌ្ឍប្រទេសបានជាបន្តបន្ទាប់។
ព្រមជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានសម្តែងទំនុកចិត្តចំពោះអ្នកបន្តវេនផងដែរ ដែលមិនបានធ្វើឲ្យប្រទេសមានការច្របូកច្របល់នោះ៕

