សម្តេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យ ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន World Citi Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកបណ្ឌិត Arlyn Grace V. Guico ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន World Citi Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅសាធារណរដ្ឋហ្វីលីពីន នារសៀលថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។
សូមបញ្ជាក់ផងដែរថា៖ ក្រុមហ៊ុន World Citi Group បានបង្កើតឡើងក្នុងឆ្នាំ ១៩៧១ ដែលធ្វើអាជីវកម្មផ្សេងៗជាច្រើនដូចជា អាកាសចរណ៍ អប់រំ ថែទាំសុខភាព អចលនទ្រព្យ ចំណីអាហារ និងបច្ចេកវិទ្យា។ល។

