**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មាន​សំណង់អគារ ចាស់ បាក់បែកទ្រុឌទ្រោម ២១កន្លែង

ភ្នំពេញ៖ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញមាន​សំណង់អគារ ចាស់ បាក់បែកទ្រុឌទ្រោម ២១ កន្លែង ស្ថិតនៅខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌ​បឹងកេងកង ។ នេះបើយោងតាមរបាយការណ៍ ដែលបញ្ចេញឱ្យដឹងដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្ត្រីក្រសូងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីចុងសប្ដាហ៍កន្លងទៅ បានដឹកនាំកិច្ចប្រជុំពិភាក្សា និងស្តាប់នូវសំណូមពររបស់បងប្អូនប្រជាជនដែលរស់នៅលើសំណង់អគារចាស់បាក់បែកទ្រុឌទ្រោម ទាំង ២១ កន្លែង ស្ថិតនៅខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីរកដំណោះស្រាយជូន ។

ក្នុងជំនួបដ៏កក់ក្តៅនិងបើកចំហសម្រាប់ការបញ្ចេញមតិយោបល់របស់ប្រជាពលរដ្ឋដែលរស់នៅក្នុងអគារដែលងាយរងហានិភ័យទាំងនេះដើម្បីរួមគ្នារកដំណោះស្រាយចំពោះអគារដែលមានសភាពចាស់ទ្រុឌទ្រោមដើម្បីបង្ការកុំឱ្យមានគ្រោះថ្នាក់ប៉ះពាល់ដល់អាយុជីវិតរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងអគារ និង​បញ្ជៀស​​ពីផលប៉ះពាល់នៃអំពើហិង្សា​និងគ្រឿងញៀនចំពោះ​កូន​ចៅ​ដែល​រស់នៅ​ក្នុងប្លុកអគារចាស់ទ្រុឌទ្រោមទាំងនេះ ។

មានប្រសាសន៍ក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បាន​លើកឡើងថា ការជួបជុំគ្នានាពេលនេះគឺ​ដើម្បី​ស្នើសុំកិច្ចសហការយោគយល់​និងទទួលយកសំណើរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងប្លុកអគារចាស់ទ្រុឌទ្រោមទាំងនេះថាតើពួកគាត់ចង់ទទួលបានផ្ទះសមរម្យសម្រាប់រស់នៅឬចង់បានជាសំណងបែបណាមួយដើម្បីឱ្យក្រុមការងារដោះស្រាយជូន ។

ឯកឧត្តមបន្តថា ទាក់ទិននឹងកិច្ចការនេះ រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញ​ពីការគាំទ្រដល់ក្រសួងរៀបចំដែនដី លើ​បញ្ហា​ចម្បង គឺការគិតគូរចំពោះ​សុវត្ថិភាព ពីព្រោះបញ្ហាគ្រោះថ្នាក់ដោយសារការបាក់រលំអគារដែលមានសភាព​ចាស់ទ្រុឌ​ទ្រោមនេះ មិនអាចទស្សន៍ទាយទុកមុនបានទេ ។ឯកឧត្តមបានបរិយាយអំពីហានិភ័យថា ដូច្នេះប្រសិនបើមានការ​បាក់​រលំអគារចាស់ទ្រុឌទ្រោមទាំងនេះ ហើយបង្កឱ្យមានការស្លាប់​និងរបួសមនុស្ស​នៅពេលណាមួយ​នោះនឹងផ្ដល់​នូវវិប្បដិសារីសម្រាប់ជាតិ សម្រាប់រាជរដ្ឋា​ភិបាល​ក៏ដូចជាយើងទាំងអស់គ្នា ។
ឯកឧត្តមបានទាញអារម្មណ៍អ្នកចូលរួម ដែលភាគច្រើនមានវ័យចំណាស់ថា ខ្លឹមសារវេទិកានៃជំនួបនេះ អ្វីដែលត្រូវផ្ដោត​ការគិតគូរជា​ចម្បងនោះ គឺសុវត្ថិភាពជាមុនសិន ។បន្ទាប់មកទើបត្រូវរៀបចំគណៈកម្មការ​ត្រួតពិនិត្យថាតើត្រូវប្ដូរ​ទីតាំង​ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋឬដោះដូរជា​សំណងបែបណាមួយ ?។

ក្នុងឱកាសនេះដែរប្រជាពលរដ្ឋបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានគិតគូរដោះស្រាយចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងអគារចាស់ទ្រុឌទ្រោមដើម្បីបញ្ជៀសនូវហានិភ័យប៉ះពាល់ដល់អាយុជីវិតនិងផ្ដល់នូវជម្រើសដ៏សមស្របសម្រាប់ប្រជាពលរដ្ឋក្នុងការដោះដូរចាកចេញពីទីតាំងកំពុងរស់នៅដែលប្រកបដោយហានិភ័យពីការបាក់រលំនេះ ៕

អត្ថបទដែលជាប់ទាក់ទង