**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ប្រធានវិទ្យាស្ថាន ERIA សង្កត់ធ្ងន់ពីភាពចាំបាច់មិនអាចខ្វះបាន ដែលពិភពលោកគួររៀនសូត្រពីតំបន់អាស៊ីអាគ្នេយ៍ ពិសេសការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចតេជោ ដែលត្រូវបានអនុវត្តជាក់ស្តែងនៅកម្ពុជា និងតំបន់

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យប្រតិភូវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់កិច្ចការអាស៊ាន និង អាស៊ីបូព៌ា (ERIA) ដឹកនាំដោយលោកសាស្រ្តាចារ្យតេតស៊ូយ៉ា វ៉ាតាណាបេ (Tetsuya Watanabe) ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា(ERIA) ចូលជួបសម្ដែងការគួរសម
នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបានអនុញ្ញាតឱ្យ លោកសាស្រ្តាចារ្យ Tetsuya Watanabe ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា (ERIA) និងសហការី ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម សម្តេចតេជោ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅលោកសាស្រ្តាចារ្យ Tetsuya Watanabe និងសហការី ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីការរៀបចំដំណើរទស្សនកិច្ចរបស់ សម្តេចតេជោ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី ជាពិសេស ការៀបចំបាឋកថាគន្លឹះស្តីពីភាពជាអ្នកដឹកនាំ នៅវិទ្យាស្ថាន ERIA។ ជាមួយគ្នានេះ នៅដំណើរទស្សនកិច្ចខាងមុខនេះ សម្តេចតេជោ បានសម្តែងនូវក្តីរីករាយនឹងជួប ឯកឧត្តមប្រធានាធិបតី ឥណ្ឌូនេស៊ី Prabowo Subianto ដែលជាមិត្តចាស់ និង ទស្សនាអគ្គលេខាធិការដ្ឋានអាស៊ានផងដែរ។ សម្តេចតេជោ បានអបអរសាទរ សាលាសិក្សាស្តីពីរដ្ឋាភិបាលនៃវិទ្យាស្ថាន ERIA ដែលទើបសម្ពោធកាលពីពេលថ្មីៗ ក្នុងឆ្នាំ២០២៤ នៅរដ្ឋធានីហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី និងសង្ឃឹមថាសាលាសិក្សាស្តីពីរដ្ឋាភិបាលនេះ នឹងសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួន ដើម្បីជំរុញភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ នៅក្នុងតំបន់អាស៊ាន។

នាឱកាសជំនួបនេះ លោកសាស្រ្តាចារ្យ Tetsuya Watanabe បានសម្តែងនូវក្តីសោមនស្សរីករាយ និង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោ ដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃទទួលជួបជាមួយលោក និងសហការី ជាពិសេស ការទទួលយកការអញ្ជើញរបស់វិទ្យាស្ថាន ERIA ក្នុងការថ្លែងបាឋកថាពិសេស ស្តីពីបទពិសោធន៍របស់សម្តេចផ្ទាល់ អំពីដំណើរស្វែងរកសន្តិភាព ការឯកភាពទឹកដី និងការអភិវឌ្ឍកម្ពុជា។ លោកសាស្រ្តាចារ្យ Tetsuya Watanabe បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស ពីពេលសម្តេចតេជោនៅជានាយករដ្ឋមន្ត្រី ចាប់តាំងពីដំណាក់កាលផ្តួចផ្តើមបង្កើតវិទ្យាស្ថាននៅឆ្នាំ២០០៧ និងដំណើរការរហូតមកដល់ពេលនេះ។

លោកសាស្រ្តាចារ្យ Tetsuya Watanabe បានបន្តថា ក្នុងនាមជាអ្នកបន្តវេនពីលោកសាស្រ្តាចារ្យ Hidetoshi Nishimura, លោកកំពុងធ្វើការងារយ៉ាងជិតស្និតជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងបានពិភាក្សាភាពជាដៃគូរវាងវិទ្យាស្ថាន ERIA និងកម្ពុជា លើកិច្ចការស្រាវជ្រាវ និងសហប្រតិបត្តិការលើវិស័យនានា រួមមាន ធនធានមនុស្ស សេដ្ឋកិច្ច ឧស្សហកម្ម ថាមពល បច្ចេកវិទ្យា និងនវានុវត្តន៍….។ លោកសាស្រ្តាចា្យ ក៏បានសហការជាមួយ ឯកឧត្តមបណ្ឌិត កៅ គឹមហ៊ួន អគ្គលេខាធិការអាស៊ាន ដើម្បីជំរុញសមាហរណកម្ម សេដ្ឋ កិច្ច អាស៊ាន ជាពិសេសតួនាទីរបស់សាលាសិក្សាអំពីរដ្ឋាភិបាលនៃវិទ្យាស្ថាន ERIA ដើម្បីជំរុញ និងចែករំលែកភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចឱ្យបានល្អប្រសើរនៅក្នុងអាស៊ាន និងតំបន់អាស៊ីអាគ្នេយ៍ ដល់ថ្នាក់ដឹកនាំវ័យក្មេង។

នាឱកាសជំនួបនេះដែរ លោកសាស្រ្តាចារ្យ Nobuhiro Aizawa ព្រឹទ្ធបុរស និងជាប្រធានសាលាសិក្សាអំពីរដ្ឋាភិបាលនៃវិទ្យាស្ថាន ERIA បានសង្កត់ធ្ងន់អំពីភាពចាំបាច់មិនអាចខ្វះបាន ដែលពិភពលោកគួររៀនសូត្រពីតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចតេជោ ដែលត្រូវបានអនុវត្តជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា និងតំបន់ផងដែរ។ លោកសាស្រ្តាចារ្យ ក៏បានគូសបញ្ជាក់ថា កិច្ចការជាច្រើនដែលសម្តេចតេជោបានធ្វើ និងសម្រេចបានមិនទាន់ត្រូវបានសិក្សាស្រាវជ្រាវវាយតម្លៃ និងទាញយកបទពិសោធដ៏មានតម្លៃនេះ គ្រប់គ្រាន់នៅឡើយ។លោកសាស្រ្តាចារ្យ បានបន្តថា លោក ចង់ឱ្យអាស៊ាន និងតំបន់អាស៊ីអាគ្នេយ៍បានស្តាប់អំពីកិច្ចការដែលសម្តេចតេជោសម្រេចបាននៅកម្ពុជា និងជាមួយដៃគូនានា រួមទាំងប្រទេសជិតខាងក្នុងការកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ច និងអនាគតរបស់កម្ពុជា និងតំបន់។ លោកសាស្រ្តាចារ្យ បានវាយតម្លៃខ្ពស់ចំពោះបាឋកថាគន្លឹះ របស់សម្តេចតេជា ថានឹងជួយឱ្យអ្នកជំនាន់ក្រោយ សិក្សារៀនសូត្រកាន់តែស៊ីជម្រៅអំពីអាស៊ាន និងថ្នាក់ដឹកនាំកំពូលរបស់អាស៊ាន តួយ៉ាង សម្តេចតេជោ។
ជាកិច្ចឆ្លើយតប សម្តេចតេជោ បានអរគុណ លោកសាស្រ្តាចារ្យ Tetsuya Watanabe និង លោកសាស្រ្តាចារ្យ Nobuhiro Aizawa ចំពោះពាក្យពេចន៍ និងការវាយតម្លៃខ្ពស់ចំពោះបទពិសោធ និងតួនាទីសម្តេចតេជោ ក្នុងការកសាងសន្តិភាពនៅកម្ពុជា និងតំបន់។ សម្តេចតេជោ បានកត់សម្គាល់អំពីតួនាទីនិងសារៈសំខាន់នៃវិទ្យាស្ថាន ERIA ក្នុងការសិក្សាស្រាវជ្រាវ និងការរៀបចំវេទិកាសេដ្ឋកិច្ចតំបន់ ដោយមានការចូលរួមពីប្រទេសអាស៊ីបូព៌ា ប្រទេសសេដ្ឋកិច្ចធំ និងប្រទេសនានាលើពិភពលោកផងដែរ។ សម្តេចតេជោ បានបន្តថា ការរៀបចំវេទិកាក្នុងទម្រងង់ពីតូចទៅធំរបៀបនេះ ជាជំហានយុទ្ធសាស្រ្តដែលវិទ្យាស្ថាន ERIA គួរគិតគូរ។

សម្តេចតេជោ បានបញ្ជាក់ថា សម្តេចរីករាយនឹងចែករំលែកនូវ បទពិសោធគន្លឹះជាច្រើនដែល សម្តេច មិនមានពេលគ្រប់គ្រាន់ក្នុងការចែករំលែកក្នុងវេទិកានានា ក្នុងពេលកន្លងទៅ។ សម្តេច បានលើកឡើងថា បទពិសោធរបស់ សម្តេច ក្នុងការបញ្ចប់សង្រ្គាមនៅកម្ពុជា តាមរយៈគោលនយោបាយឈ្នះ-ឈ្នះ ដោយមិនប្រើគ្រាប់កាំភ្លើងសូម្បីមួយគ្រាប់ ប្រហែលជាគ្មានទេនៅលើពិភពលោក។ សម្តេចតេជោ ក៏បានរំឭកអំពីការយកជីវិតទៅប្តូរនឹងការទទួលបានសន្តិភាពទាំងមូលនៅកម្ពុជាសម្រាប់រយៈពេលវែងនេះ។ សម្តេចតេជោ គូសបញ្ជាក់ថា រយៈកាល ២៦ឆ្នាំកន្លងមកនេះ កម្ពុជាកសាងនិង រក្សាបានសន្តិភាព ដែលជាសន្តិភាពវែងជាងគេក្នុងប្រវត្តិសាស្រ្ត ៥០០ឆ្នាំចុងក្រោយរបស់កម្ពុជា។ សម្តេចតេជោ បានបន្ថែមថា ក្រោយពីបញ្ចប់សង្រ្គាមផ្ទៃក្នុងទាំងស្រុង សម្តេចបានដាក់ចេញនូវគោលដៅយុទ្ធសាស្រ្តប្រែក្លាយតំបន់អតីតសមរភូមិឱ្យទៅជាទីផ្សារនិងតំបន់អភិវឌ្ឍ និងការប្រែក្លាយតំបន់តាមព្រំដែនជាតំបន់កិច្ចសហប្រតិបត្តិការល្អ។ សម្តេចតេជោ ក៏បានថ្លែងថាគោលដៅយុទ្ធសាស្រ្តទាំងពីរនេះ សម្តេច សម្រេចបានជាង ៩០% រួចហើយមកទល់នឹងពេលនេះ ហើយទំហំពាណិជ្ជកម្មរវាងកម្ពុជានិងប្រទេសជិតខាងយើងក៏បានកើនឡើងជាលំដាប់។ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ទាំងនេះ គឺជាទ្រឹស្តី និងយុទ្ធសាស្រ្តរបស់ សម្តេច ផ្ទាល់ដែលនៅកម្ពុជា គេស្គាល់ថាជា “ទ្រឹស្តី និងយុទ្ធសាស្រ្ត ហ៊ុន សែន”។

សម្តេចតេជោ បានរំឭកផងដែរពីមូលហេតុដែលសម្តេច ត្រូវតែដឹកនាំកម្ពុជាចូលជាសមាជិកអាស៊ាន។ សម្តេចតេជោ បន្តបញ្ជាក់ថា ប្រទេសសមាជិកអាស៊ានមានវប្បធម៌ប្រហាក់ប្រហែលគ្នា ដែលនេះជាកាលានុវត្តភាពក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងគ្នា និងរវាងអាស៊ានជាមួយដៃគូផ្សេងៗទៀត តាមរយៈ កិច្ចព្រមព្រៀងផ្លាស់ប្តូរពាណិជ្ជកម្មសេរី កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម។ សម្តេចតេជោ ក៏បានបន្តថា យើងមិនអាចធៀបខ្លួនជាមួយនឹងតំបន់ណាមួយទេ គួរសំលឹងមើលអាស៊ានខ្លួនឯង តាមបែបប្រាកដនិយម និងសិក្សាពីខ្លួនឯង និងអ្នកជិតខាងឱ្យបានម៉ត់ចត់ ដោយ “យើងមិនអាចរត់រកឡានទឹកឆ្ងាយ នៅពេលភ្លើងឆេះផ្ទះនោះទេ”។

លោកសាស្រ្តាចារ្យ Tetsuya Watanabe បានសម្តែងនូវក្តីសោមនស្សរីករាយជាទីបំផុតដោយបានសិក្សារៀនសូត្របានច្រើននាឱកាសជំនួបនេះ និងថ្លែងថា បាឋកថារបស់សម្តេចតេជោ នៅវិទ្យាស្ថាន ERIA នាពេលខាងមុខនេះ គឺជាប្រវត្តិសាស្រ្ត ដើម្បីអាចឱ្យតំបន់បានសិក្សារៀនសូត្របន្ថែម។ តាមរយៈបាឋកថានេះ លោកសាស្រ្តាចារ្យ យល់ថា ប្រទេសជាសមាជិកអាស៊ាន ប្រទេសនានានៅក្នុងតំបន់ និងក្រៅតំបន់ នឹងបានស្តាប់ឮអំពីកិច្ចខិតខំប្រឹងប្រែង និងកិច្ចផ្តួចផ្តើម របស់កម្ពុជាក្នុងការកសាង និងរក្សាបានសន្តិភាពក្នុងប្រទេស ក៏ដូចជាតំបន់ និងពិភពលោក។
ជាចុងក្រោយនៃជំនួប សម្តេចតេជោ បានជូនពរ លោកសាស្រ្តាចារ្យTetsuya Watanabe និងសហការី ទទួលបានជោគជ័យគ្រប់ភារកិច្ច និងទទួលផាសុកភាពពេលស្នាក់នៅកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង