**ដាក់ឱ្យប្រើប្រាស់ ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត អនាម័យ និងប្រគល់ជំនួយខ្នាតតូចរបស់គម្រោង ប្រព័ន្ធសិក្សាពីចម្ងាយ គម្រោងសាលាបៃតង ដំណាក់កាលទី៤**សម្ដេចធិបតី៖ ក្រសួងមុខងារសាធារណៈ មានភារកិច្ចដឹកនាំសម្របសម្រួលជំរុញ និងតាមដានការអនុវត្តការងារអាទិភាពចំនួន ៣ ក្នុងវិធានការគន្លឹះកំណែទម្រង់រដ្ឋបាលសាធារណៈ**សម្ដេចធិបតី បញ្ជាក់ជាថ្មីណែនាំឱ្យទីស្ដីការគណៈរដ្ឋមន្រ្ដីស្រង់ឈ្មោះមន្រ្ដីដែលធ្វើការ១០ ឆ្នាំឡើងមិនដែលបានមេដាយដើម្បីរៀបចំផ្ដល់មេដាយជូន**សម្តេចធិបតី កោតសរសើរចំពោះការប្រឡងជ្រើសរើសមន្រ្ដីរាជការស៊ីវិលនាពេលកន្លងទៅ បានអនុវត្តប្រកបដោយតម្លាភាព និងយុត្តិធម៌**សម្ដេចធិបតី៖ កិច្ចការងារកំណែទម្រង់មុខងារសាធារណៈ គឺជាការងាររសើប ស្មុគស្មាញ**សម្ដេចធិបតី៖ ការប្រឡងបានផ្តល់ក្តីសង្ឃឹមសម្រាប់យុវជនដែលពឹងលើសមត្ថភាពខ្លួនឯង**សម្ដេចធិបតី៖ ប្រព័ន្ធរដ្ឋបាលសាធារណៈ បានរួមចំណែកយ៉ាងសំខាន់ក្នុងការងើបឡើងវិញ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ចរបស់កម្ពុជា**សម្ដេចនាយករដ្ឋមន្ត្រី មិនបម្រួមក្រសួងកសិកម្ម ក្រសួងធនធានទឹក និងក្រសួងអភិវឌ្ឍន៍ជនបទ ទៅជាក្រសួងតែមួយឡើយ**សម្ដេចធិបតី មិនឯកភាពឱ្យពង្រីក ឬបង្កើតគ្រឹះស្ថានសិក្សាថ្មី នៅក្នុងក្រសួង-ស្ថាប័នឡើយ**សម្ដេចធិបតី៖ ការផ្ដល់មេដាយជូនមន្រ្ដី ត្រូវពិនិត្យមើលឱ្យច្បាស់លាស់**សម្ដេចនាយករដ្ឋន្ត្រី កោតសរសើរក្រសួងមុខងារសាធារណៈ ដែលសហការជាមួយក្រសួងផ្សេងៗ និង ACU រៀបចំការប្រឡងជ្រើសរើសមន្ត្រីប្រកបដោយតម្លាភាព**សម្ដេចធិបតី ណែនាំឱ្យពិនិត្យមើលដើម្បីចងក្រងមន្ទីរពិសោធន៍នានា ដែលនៅរាយប៉ាយ**សម្ដេចធិបតី៖ រាជរដ្ឋាភិបាល នីតិកាលទី៧ បាននិងកំពុងបន្តយកចិត្តទុកដាក់យ៉ាងខ្លាំងក្លា ក្នុងការជំរុញអភិវឌ្ឍប្រទេសជាតិ**សម្ដេចធិបតី គាំទ្រក្នុងការពង្រឹងគុណភាពនិស្សិតពេទ្យ ដោយតម្រូវឲ្យរៀន ៦ឆ្នាំដដែល មិនបាច់សិក្សាដូចពីមុន៨ឆ្នាំទេ**សម្ដេចធិបតី ណែនាំរដ្ឋបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងដឹកប្រជាពលរដ្ឋទៅស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំថ្មី**សម្ដេចធិបតី៖ សុខសន្តិភាព គឺជាមរតកដ៏ថ្លៃថ្លារបស់អ្នកជំនាន់មុនបន្សល់ទុកឱ្យ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសង្គមជាតិ**សម្ដេចធិបតី៖ សុខសន្តិភាព គឺសម្ដេចធិបតី៖ សុខសន្តិភាព គឺជាមរតកដ៏ថ្លៃថ្លារបស់អ្នកជំនាន់មុនបន្សល់ទុកឱ្យ ដែលជាគ្រឹះដ៏រឹងមាំសម្រាប់កសាងសង្គមជាតិ**ក្រសួងការងារ សហការជាមួយក្រុមហ៊ុន ម៊ូហ្វាស (ខេមបូឌា) ឯ.ក បើកប្រាក់ឈ្នួល និងប្រាក់បំណាច់ជូនដល់កម្មករនិយោជិតចំនួន ៥៣នាក់**ស្នងការនគរបាលខេត្តកែប ណែនាំដល់កងកម្លាំងត្រូវពង្រឹងវេនប្រចាំការ និងចេញល្បាតគ្រប់អង្គភាព ពីថ្នាក់ខេត្តដល់ថ្នាក់មូលដ្ឋានដើម្បីបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ**រដ្ឋមន្ត្រី ហួត ហាក់៖ ក្រោយអាកាសយានដ្ឋានអន្តរជាតិតេជោបើកដំណើរ បូករួមចក្ខុវិស័យអភិវឌ្ឍវិស័យទេសចរណ៍ ភ្ញៀវទេសចរអន្តជាតិនឹងកើនលើសការរំពឹងទុក

នាយករដ្ឋមន្ត្រីជប៉ុន បង្ហាញសុទិដ្ឋិនិយមថាអាចបញ្ចៀសការដំឡើងពន្ធ ក្រោយជួបលោក ដូណាល់ ត្រាំ

បរទេស៖ នាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានបង្ហាញសុទិដ្ឋិនិយមនៅថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ថាប្រទេសរបស់លោកអាចគេចផុតពីការដំឡើងពន្ធពីសហរដ្ឋអាមេរិក ដោយសង្កត់ធ្ងន់ថាលោកប្រធានាធិបតី ដូណាល់ ត្រាំ បានទទួលស្គាល់ពីការវិនិយោគយ៉ាងធំសម្បើមនៅក្នុងសហរដ្ឋអាមេរិក ដែលជួយបង្កើតការងារឱ្យប្រជាជនអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅឯកិច្ចប្រជុំកំពូលជាលើកដំបូង នៅឯសេតវិមានកាលពីថ្ងៃសុក្រ លោក Ishiba បានប្រាប់ទូរទស្សន៍ជប៉ុន NHK ថាលោកបានពន្យល់លោក ត្រាំ ពីរបៀបដែលក្រុមហ៊ុនផលិតរថយន្ដជប៉ុនបានជួយបង្កើតការងារនៅក្នុង សហរដ្ឋអាមេរិក។ ប៉ុន្តែ មេដឹកនាំនៃប្រទេសទាំង២ មិនបានបញ្ជាក់លម្អិតអំពីកិច្ចពិភាក្សាស្ដីពីការយកពន្ធលើរថយន្ដនោះទេ ខណៈលោក Ishiba បាននិយាយថាលោកផ្ទាល់ក៏មិនច្បាស់នោះដែរថាតើជប៉ុនអាចនឹងក្លាយជា កម្មវត្ថុនៃការដំឡើងពន្ធដាក់គ្នាទៅវិញទៅមកដែរឬក៏យ៉ាងណានោះទេ បន្ទាប់ពីលោក ត្រាំ បានសន្យាថាយកពន្ធលើការនាំចូល។

តែទោះជាបែបនេះក្ដី លោកនាយករដ្ឋមន្ត្រីជប៉ុន បានបញ្ជាក់ថាលោកនៅតែជឿជាក់ថាលោក ត្រាំ បានទទួលស្គាល់ការពិត នោះគឺជប៉ុនជាអ្នកវិនិយោគធំបំផុតរបស់ពិភពលោកនៅក្នុងសហរដ្ឋអាមេរិក អស់រយៈពេល ៥ឆ្នាំ ជាប់ៗគ្នា និងមានភាពខុសប្លែកពីប្រទេសផ្សេងដទៃ។

ជប៉ុនបានបង្កើតការងារជាច្រើននៅក្នុងសហរដ្ឋអាមេរិក។ ដូច្នេះខ្ញុំជឿថាវ៉ាស៊ីនតោន នឹងមិនអនុវត្តគំនិតដំឡើងពន្ធនោះទេ។ នេះជាការបន្ថែមរបស់លោក Ishiba ជាមួយការបង្ហាញពីគំនិតសុទុដ្ឋិនិយមថាជប៉ុន និងសហរដ្ឋអាមេរិកអាចបញ្ចៀសការសង្រ្គាមដំឡើងពន្ធដាក់គ្នាទៅវិញទៅមក ហើយថាការយកពន្ធគួរតែធ្វើឡើងក្នុងផ្លូវមួយដែលផ្ដល់ផលចំណេញដល់ ភាគីទាំង សងខាង។

គួរបញ្ជាក់ថា បើតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មអាមេរិក ជប៉ុនគឺជាអ្នកវិនិយោគបរទេសធំបំផុតនៅក្នុងសហរដ្ឋអាមេរិក កាលពីឆ្នាំ២០២៣ ជាមួយការបោះទុនវិនិយោគក្នុងទំហំទឹកប្រាក់ ៧៨៣.៣ពាន់លានដុល្លារ តាមពីក្រោយដោយកាណាដា និងអាល្លឺម៉ង់។

អត្ថបទដែលជាប់ទាក់ទង