**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ

អាមេរិក ប្រកាសពីការអនុម័ត ចំពោះការលក់មីស៉ីល គ្រាប់បែក និង​សម្ភារពាក់ព័ន្ធផ្សេងទៀត ក្នុងតម្លៃ ៧.៤ពាន់លានដុល្លារ ឱ្យទៅអ៉ីស្រាអែល

វ៉ាស៉ីនតោន៖ កាលពីថ្ងៃសុក្រ ទី៧ ខែកុម្ភៈ សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័ត ចំពោះការលក់មីស៉ីល គ្រាប់បែក និង​សម្ភារពាក់ព័ន្ធផ្សេងទៀត ក្នុងតម្លៃសរុប៧.៤ពាន់លានដុល្លារ ឱ្យទៅអ៉ីស្រាអែល ដែលកន្លងមកនេះ បានប្រើប្រាស់ឥតសំចៃដៃ នូវសព្វាវុធផលិត​ដោយអាមេរិក ក្នុងសង្រ្គាមនៅតំបន់ហ្កាហ្សា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការសន្តិសុខការពារជាតិ DSCA ដែលស្ថិតក្រោមក្រសួងការពារជាតិអាមេរិក បានប្រកាសឱ្យដឹងថា ក្រសួងការបរទេសអាមេរិក បានផ្តល់ការយល់ព្រមចំពោះ ការលក់គ្រាប់បែកនិងសម្ភារពាក់ព័ន្ធ ក្នុងតម្លៃ៦.៧៥ពាន់លានដុល្លារ រួមជាមួយមីស៉ីល Hellfire ក្នុងតម្លៃ៦៦០លានដុល្លារ។ អ៉ីស្រាអែល បានធ្វើសង្រ្គាមសងសឹកយ៉ាងខ្លាំងក្លា ប្រឆាំងក្រុមហាម៉ាស ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ខណៈបទឈប់បាញ់បានចូលជាធរមាន កាលពីខែមុន ដោយបន្សល់ទុកនូវភាពវិនាសហិនហោច ក្នុងតំបន់ហ្កាហ្សា។

គួរបញ្ជាក់ថា ឆ្លើយតបក្តីកង្វល់ ជុំវិញចំនួនបាត់បង់ជីវិតដ៏ច្រើនសម្បើមនៃជនស៉ីវិល អតីតរដ្ឋបាលប្រធានាធិបតី លោក ចូ បៃដិន ធ្លាប់បានរាំងខ្ទប់ ការបញ្ជូនគ្រាប់បែកប្រភេទទម្ងន់ ២០០០ផោន ទៅកាន់អ៉ីស្រាអែល ប៉ុន្តែលោក ដូណាល់ ត្រាំ ត្រូវគេរាយការណ៍ថា បានអនុញ្ញាតឡើងវិញ ក្រោយលោកស្បថចូលកាន់តំណែង។ ទោះជាបែបនេះក៏ដោយ គ្រាប់បែក ដែលត្រូវបានអនុម័តលក់ខាងលើ គឺមានទំហំតូចជាង គ្រាប់បែកប្រភេទ២០០០ផោន៕

អត្ថបទដែលជាប់ទាក់ទង