លោក Trump៖ ការទូទាត់តាមប្រព័ន្ធផ្សព្វផ្សាយរបស់ USAID អាចជារឿងអាស្រូវដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា លុយរាប់ពាន់លានដុល្លារត្រូវបានលួចនៅទីភ្នាក់ងារ USAID និងប្រើប្រាស់ដើម្បីចំណាយលើការផ្សាយព័ត៌មានវិជ្ជមានរបស់គណបក្សប្រជាធិបតេយ្យ។ សេតវិមានក៏បានប្រកាសថាខ្លួននឹងបញ្ឈប់ការឧបត្ថម្ភធន នេះបើតាម Politico បានចេញផ្សព្វផ្សាយ។
រដ្ឋបាលរបស់លោក Donald Trump បានផ្តួចផ្តើមការផ្លាស់ប្តូរយ៉ាងសំខាន់ចំពោះទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) ដោយបញ្ជាឱ្យផ្អាកជំនួយបរទេសដែលមានតម្លៃរាប់ពាន់លានដុល្លារក្នុងគោលបំណងដើម្បីតម្រឹមទីភ្នាក់ងារដែលមានថវិកាប្រហែល ៦០ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ ជាមួយនឹងគោលនយោបាយ America First របស់គាត់។
លោក Trump បានទៅកាន់ Truth Social កាលពីថ្ងៃព្រហស្បតិ៍ដើម្បីព្រមានថា រឿងអាស្រូវដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រ កំពុងផ្ទុះឡើង បន្ទាប់ពីលេខាធិការសារព័ត៌មានសេតវិមានលោកស្រី Karoline Leavitt បានទទួលស្គាល់ថាប្រាក់របស់អ្នកបង់ពន្ធអាមេរិកត្រូវបានប្រើប្រាស់ដើម្បីឧបត្ថម្ភធនការជាវរបស់រដ្ឋាភិបាលដល់ Politico និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត។
ការជាវ Politico Pro ដែលជាសេវាកម្មតាមដានច្បាប់ និងបទប្បញ្ញត្តិកម្រិតខ្ពស់ដែលប្រើប្រាស់ដោយភ្នាក់ងាររដ្ឋាភិបាលជាច្រើនត្រូវបានគេរាយការណ៍ថាមានតម្លៃរហូតដល់ ១០,០០០ដុល្លារក្នុងមួយឆ្នាំ។
