សម្តេចតេជោ ហ៊ុន សែន ប្រកាសថាអាចនឹងបង្ហោះសារឆ្លើយឆ្លងជាមួយលោក សេង សារីទាំងអស់ក្នុងឆាណែលតេលេក្រាម ប្រសិនសេង សារី ឈានហួសបន្ទាន់ក្រហម

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេ ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជន កម្ពុជា បានប្រកាសថា អាចនឹងធ្វើការបង្ហោះសារឆ្លើយឆ្លងរបស់សម្តេច និងលោក សេង សារី ទាំង២៩៥សារនៅក្នុងឆាណែលតេលេក្រាមរបស់សម្តេចនាពេលខាងមុខនេះ ប្រសិនជាលោកសេង សារី ឈានហួស បន្ទាន់ក្រហមនោះ។
តាមរយៈបណ្តាញសង្គមហ្វេសបុក និងឆាណែលតេលេក្រាម នាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា«ក្នុងការបង្ហាះសារយប់មិញខ្ញុំបាននិយាយថាមិនបញ្ចេញនូវសារឆ្លងឆ្លើយរវាងខ្ញុំនិងសេង សារីទេ ដោយយល់ដល់ទំនាក់ទំនងឪពុកនិងកូន។ ប៉ុន្តែខ្ញុំក៏អាចនិងបង្ហោះសារឆ្លងឆ្លើយទាំង២៩៥នៃសារក្នុងករណី សេង សារី ឈានហួសបន្ទាត់ក្រហមដោយចាត់ទុកខ្ញុំជាសត្រូវ»។
សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា «នៅពេលសម្តេចបញ្ចេញនូវសារនេះទាំងសម្លេងទាំងសំណេរ សម្តេចនឹងបញ្ចេញតាមChannel telegram របស់សម្តេច ដែលសមាជិកជាង៨០ម៉ឺននាក់។ សម្តេចបានបញ្ជាក់បន្ថែមទៀតថា ទាំងសារ និងសំណេរឆ្លងឆ្លើយរបស់សម្តេច ជាមួយលោកសេង សារីនោះត្រូវបានសហការីរបស់សម្តេច តម្រៀបតាមលំដាប់លំដោយរួចហើយ ដោយសម្តេចគ្រាន់តែforward ចូលទៅchannel telegram ជាការស្រេច។
ជាមួយគ្នានោះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា ពេលដែលសម្តេចបញ្ចេញសារឆ្លងឆ្លើយទាំងនោះហើយគេអាចវាយតម្លៃបានប្រៀបជាមួយការនិយាយរបស់ សេង សារីជាមួយអាស៊ីសេរីយប់មិញនេះផងដែរ៕

