សម្ដេចធិបតី ណែនាំឲ្យក្រសួងស្ថាប័នផ្សេងៗ សហការជាមួយក្រសួងប្រៃសណីយ៍ រៀបចំប្រព័ន្ធទិន្នន័យដោយខ្លួនឯងឲ្យប្រទាក់ក្រឡាគ្នា ដើម្បីធានាសុវត្ថិភាព និងចីរភាព

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំដល់ក្រសួងស្ថាប័នផ្សេងៗសហការជាមួយក្រសួងប្រៃសណីយ៍និងទុរគមនាគមន៍រៀបចំប្រព័ន្ធទិន្នន័យដោយខ្លួនឯងឲ្យប្រទាក់ក្រឡាគ្នាដើម្បីធានាសុវត្ថិភាពនិងចីរភាព។
ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបការងាររយៈពេល៥ឆ្នាំ (២០២០-២០២៤) និងលើកទិសដៅការងារបន្តរបស់ ក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី៦ កុម្ភៈនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់ក្រសួងប្រៃសណីយ៍ ក្នុងការផ្ដល់អាហារូបករណ៍ដល់និស្សិត និងបង្កើតឲ្យមានកម្មវិធីការប្រកួតប្រជែងឌីជីថលតាម ក្រសួងផ្សេងៗនិងលើកទឹកចិត្តឲ្យក្រសួងជួយបណ្ដុះបណ្ដាលឌីជីថល ដល់មន្ត្រីរាជការនៅតាមក្រសួងផ្សេងៗដែលមិនទាន់បានរៀបចំ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការប្រើប្រាស់បច្ចេកវិទ្យាមានមុខពីរ ទីមួយវាបានជួយយើង ប៉ុន្ដែវាក៏បង្កហានិភ័យដល់យើងផងដែរ ដូច្នេះទាមទារឱ្យអ្នកប្រើត្រូវរៀនស្វែងយល់ និងប្រើប្រាស់ដោយប្រុងប្រយ័ត្ន។
សម្ដេចមហាបវរធិបតី បានលើកឡើងថា ទិសដៅនៅពេលខាងមុខ គឺយើងត្រូវបង្កើនសមត្ថភាពមន្ត្រីរបស់យើង ដើម្បីរៀបចំប្រព័ន្ធគ្រប់គ្រងទិន្នន័យដាក់ក្នុងប្រទេស ដើម្បីការពារសុវត្ថិភាពប្រព័ន្ធទិន្នន័យរបស់ប្រទេសយើង និងងាយនៅក្នុងការទាញយកមកប្រើប្រាស់ ៕

