ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកុម្ភៈ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច គឺ “ល្អណាស់”

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៣.៩៩ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អណាស់”។
ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់មានខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តកំពង់ចាម រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តកំពត ខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តរតនគិរី ខេត្តកែប ខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ ខេត្តឧត្តរមានជ័យ ខេត្តមណ្ឌលគីរី ខេត្តព្រះវិហារ ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ ។
ពណ៌បៃតងៈ គុណភាពខ្យល់ល្អមាន ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តប៉ៃលិន ។
ពណ៌លឿងៈ ខេត្តកោះកុង និងខេត្តពោធិ៍សាត់៕

