**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

អភិបាលខេត្តបាត់ដំបង៖ បញ្ហាគ្រឿងញៀនជាបញ្ហាប្រឈមមួយក្នុងសង្គម និងជារឿងចាំបាច់ត្រូវតែយកចិត្តទុកដាក់ក្នុងការដោះស្រាយ

ភ្នំពេញ៖ ឯកឧត្តម សុខ លូ អភិបាល នៃអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង បានលើកឡើងថា បញ្ហាគ្រឿងញៀនជាបញ្ហាប្រឈមមួយក្នុងសង្គម និងជារឿងចាំបាច់ត្រូវតែយកចិត្តទុកដាក់ក្នុងការដោះស្រាយ ហើយរឿងនេះអាចលុបបំបាត់បាន និងទប់ស្កាត់បានលុះត្រាតែមានការចូលរួមពីសំណាក់យើងទាំងអស់គ្នា។

ឯកឧត្ដមបានលើកឡើងបែបនេះ នាព្រឹកថ្ងៃទី០៥ ខែកុម្ភ: ឆ្នាំ ២០២៥ ក្នុងពេលអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយចំណេះដឹង ជាមូលដ្ឋានស្ដីពីបញ្ហាគ្រឿងញៀន ដល់អាជ្ញធរ សមត្ថកិច្ច កងកម្លាំងទាំងបី ក្នុងខេត្តបាត់ដំបង ពិធីនេះបានធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី អភិបាលក្រុង ស្រុកទាំង១៤ អធិការក្រុង ស្រុក ការិយាល័យជំនាញគ្រឿងញៀនមន្ទីរអង្គភាពពាក់ព័ន្ធនានាក្នុងខេត្ត កងរាជអាវុធហត្ថ យោធា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ជាច្រើននាក់ចូលរួមផងដែរ។

ឯកឧត្តម សុខ លូ អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង បានអញ្ជើញមានមតិបើកពិធីផ្សព្វផ្សាយចំណេះដឹងជាមូលដ្ឋានស្ដីពីបញ្ហាគ្រឿងញៀន ដល់អាជ្ញធរ សមត្ថកិច្ច ក្នុងខេត្ត ត្រូវតែយកចិត្តទុកដាក់ឱ្យបានខ្ពស់ ដែលការផ្សព្វផ្សាយនេះមានសារ:សំខាន់ណាស់ ក៏ដូចជាការរំលឹកដល់សមត្ថកិច្ច ពាក់ព័ន្ធ ទាំងអស់ ដែលជាចំណេះដឹង មូលដ្ឋានគ្រិះ បង្កើនស្មារតី ប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងខិតខំអនុវត្ត ទប់ស្កាត់ ករណីគ្រឿងញៀន បារីអេឡិចត្រូនិចផ្សេងៗ ត្រូវបង្កើនការផ្សព្វផ្សាយឱ្យបានដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ និងទូលំទូលាយជាពិសេសនៅតាមសាលារៀន ទីសាធារណៈ ប្រជុំជនជាដើម ត្រូវធ្វើការបង្រ្កាបឲ្យអស់នៅតាមមូលដ្ឋាន ដែលខ្លួនទទួលខុសត្រូវ ដើម្បីខេត្តយើង និងដើម្បីប្រទេសជាតិមានសុខសុវត្តិភាព។

ឯកឧត្តម ធូ ភា អភិបាលរងខេត្តនិងជាប្រធានលេខាធិការដ្ឋាននៃគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបាត់ដំបង បានឡើងធ្វើបទបង្ហាញក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ចំណេះដឹង ជាមូលដ្ឋានស្ដីពីបញ្ហាគ្រឿងញៀន ដល់អាជ្ញធរ សមត្ថកិច្ច កងកម្លាំងទាំងបី ក្នុងខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម ធូ ភា បានលើកពីបញ្ហាប្រឈម នៃការ ជួញដូរគ្រឿង ចែកចាយ គ្រឿងញៀន តាមគ្រប់រូបភាព ដែលធ្វើឲ្យ កងកម្លាំង អាជ្ញាធរ បង្រ្កាបបានជាបន្តបន្ទាប់ និងជួបការលំបាកផ្សេងៗ ក្នុងការបង្រ្កាបបទល្មើស ព្រោះជនល្មើសទាំងនោះឈានដល់ការជួញដូរគ្រឿងញៀន តាមរយ:ប្រព័ន្ធអនឡានជាដើម។

ជាកិច្ចបញ្ចប់ ឯកឧត្តម សុខ លូ មានប្រសាសន៍ផ្តាំផ្ញើថាបញ្ហាគ្រឿងញៀនជាបញ្ហាប្រឈមមួយក្នុងសង្គម និងជារឿងចាំបាច់ត្រូវតែយកចិត្តទុកដាក់ក្នុងការដោះស្រាយ ហើយរឿងនេះអាចលុបបំបាត់បាន និងទប់ស្កាត់បានលុះត្រាតែមានការចូលរួមពីសំណាក់យើងទាំងអស់គ្នា មិនត្រូវឃុបឃិតនឹងបទល្មើសគ្រឿងញៀនជាដាច់ខាត ហើយត្រូវមានស្មារតីភ្ញាក់រលឹកទាំងអស់គ្នាបង្កើនការយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយបំផុត៕

អត្ថបទដែលជាប់ទាក់ទង