**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

រដ្ឋមន្រ្តី ឈាង រ៉ា៖ ដើមទុនសំខាន់ក្នុងការអភិវឌ្ឍខ្លួន និង សហគមន៍ គឺផ្តើមចេញពីគំនិត ពេលវេលា និងសុចរិតភាព

ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញជា អធិបតីក្នុងពិធីបើកវេទិកាជម្រុញកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ រវាងវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងភាគីពាក់ព័ន្ធ ដែលរៀបចំឡើងនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈ។ វេទិកានេះ មានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិសរុបចំនួន ២៣នាក់ ក្នុងនោះចូលរួមដោយផ្ទាល់ចំនួន ១៥០នាក់ និងតាមប្រព័ន្ធនិមិ្មត ៨២នាក់។

វេទិកាជំរុញកិច្ចសហប្រតិបត្តិការនេះ មានគោលបំណងចម្បង ដើម្បីបង្ហាញពីគោលដៅ និងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ ២០២៦-២០៣០ របស់វិទ្យាស្ថានជាតិសុខភាពសាធារណៈ និងថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមជួយអភិវឌ្ឍវិទ្យាស្ថានកន្លងមក។ វិទ្យាស្ថានជាតិសុខភាពសាធារណៈ គឺជាសេនាធិការបច្ចេកទេសវិទ្យាសាស្រ្តរបស់ក្រសួងសុខាភិបាល ដែលមានបេសកកម្មចូលរួមលើកកម្ពស់សុខភាពប្រជាពលរដ្ឋកម្ពុជា តាមរយៈ (១). ការអប់រំ បណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពលើជំនាញសុខភាពសាធារណៈ, (២). ការពង្រឹង និងពង្រីកសមត្ថភាពមន្ទីរពិសោធន៍វេជ្ជសាស្រ្តទូទាំងប្រទេស និង (៣). ការស្រាវជ្រាវ និងគាំទ្រគោលនយោបាយសុខាភិបាល។

ក្នុងផែនការយុទ្ធសាស្ត្រ៥ឆ្នាំ ២០២៦-២០៣០ វិទ្យាស្ថានជាតិសុខភាពសាធារណៈ មានចក្ខុវិស័យប្រែក្លាយខ្លួនជា៖

-គ្រឹះស្ថានឧត្តមសិក្សាដែលឈានមុខក្នុងការអប់រំ និងបណ្តុះបណ្តាលជំនាញសុខភាពសាធារណៈ និងផ្នែកពាក់ព័ន្ធ ប្រកបដោយគុណភាព។

-មន្ទីរពិសោធន៍វេជ្ជសាស្រ្តបង្អែកជាតិដែលឈានមុខក្នុងការពង្រឹងគុណភាព និងពង្រីកសមត្ថភាពមន្ទីរពិសោធន៍វេជ្ជសាស្រ្តទូទាំងប្រទេស។

-មជ្ឈមណ្ឌលឈានមុខក្នុងការសិក្សាស្រាវជ្រាវ ផ្នែកសុខភាពសាធារណៈ និងប្រព័ន្ធសុខាភិបាល ប្រកបដោយគុណភាពវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់និងចូលរួមគាំទ្រការរៀបចំគោលនយោបាយសុខាភិបាលជាតិឱ្យស្របទៅនឹងស្ថានភាពក្នុងព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានកោតសរសើរដល់វិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលបានរៀបចំវេទិការដ៍មានសារៈសំខាន់នេះ ដើម្បីគៀងគរការចូលរួមពីភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ ក្នុងការងារពង្រឹងវិទ្យាស្ថាន ក្នុងការសម្រេចចក្ខុវិស័យរបស់ខ្លួន។ វិទ្យាស្ថានជាតិសុខភាពសាធារណៈ បាននិងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងប្រពន្ធ័សុខាភិបាល និងចូលរួមជាមួយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតនៃសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការពង្រឹងវិស័យសុខាភិបាល និង វិស័យអប់រំ ដែលវិស័យទាំងពីរនេះគឺជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងប្រទេសកម្ពុជាឱ្យឈានទៅសម្រេចចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ ក្នុងការលើកទឹកចិត្ត និងបន្តគាំទ្រដល់វិទ្យាស្ថាន ដូចខាងក្រោម៖

១. ក្នុងការងារកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ វិទ្យាស្ថានត្រូវប្រកាន់យកភាពជាម្ចាស់ក្នុងការអនុវត្តសកម្មភាព និងត្រូវរិះរកយន្តការដើម្បីធានាឱ្យមាននិរន្តរភាពនៃសកម្មភាពដែលមានផលជះជាវិជ្ជមានដល់ប្រពន្ធ័សុខាភិបាល។

២. ថ្នាក់ដឹកនាំ និងបុគ្គលិកវិទ្យាស្ថានត្រូវពង្រឹងសមត្ថភាពខ្លួនជានិច្ច ដើម្បីឆ្ពោះទៅរកឧត្តមភាពលើជំនាញសុខភាពសាធារណៈ មន្ទីរពិសោធន៍វេជ្ជសាស្រ្ត និងការសិក្សាស្រាវជ្រាវលើប្រពន្ធ័សុខាភិបាល ធ្វើយ៉ាងណាឲ្យសមនឹងវិសាលភាពនៃឈ្មោះរបស់ខ្លួន។

៣. នៅក្នុងបិរបទនៃសុខាភិបាលឌីជីថល វិទ្យាស្ថានត្រូវពង្រឹងសមត្ថភាពលើជំនាញគ្រប់គ្រងទិន្នន័យ និង ប្រើប្រាស់ទិន្នន័យឱ្យអស់លទ្ធភាព ដោយផ្សារភ្ជាប់ជាមួយបច្ចេកវិទ្យាទាន់សម័យ និងនវានុវត្តន៍ ដើម្បីជាប្រយោជន៍ដល់ការលើកកម្ពស់សុខភាពនៅកម្ពុជា។

៤. វិទ្យាស្ថានគួរពង្រីកវិសាលភាពរបស់ខ្លួនសម្រាប់ជួយបណ្តុះបណ្តាល និងពង្រឹងការសិក្សាស្រាវជ្រាវនៅតាមមន្ទីរពេទ្យសម្រាប់ប្រើប្រាស់ក្នុងការកែលម្អគុណភាពសេវា ជាពិសេសបណ្តុះធនធានលើផ្នែកអេពីដេមីសាស្ត្រ និងកម្រិតបណ្ឌិតសុខភាពសាធារណៈ ដែលជាតម្រូវការចាំបាច់របស់ក្រសួងសុខាភិបាល។

៥. វិទ្យាស្ថានត្រូវបន្តពង្រីកកម្មវិធីកែលម្អគុណភាពសេវាមន្ទីរពិសោធន៍របស់ខ្លួន សម្រាប់ប្រើប្រាស់ឱ្យបានទូលំទូលាយក្នុងការងារកែលម្អគុណភាពសេវាមន្ទីរពិសោធន៍នៅទូទាំងប្រទេស។

៦. វិទ្យាស្ថានត្រូវពង្រឹងបណ្តាញមន្ទីរពិសោធន៍សុខភាពសាធារណៈនៅក្នុងប្រទេស ដើម្បីបង្កើនប្រសិទ្ធិភាពនៃការងារតាមដានការរីករាលដាលនៃជំងឺឆ្លង និង គ្រោះអាសន្នសុខភាពសាធារណៈផ្សេងៗឱ្យកាន់តែមានប្រសិទ្ធិភាព និងទាន់ពេលវេលា។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានបំពាក់គ្រឿងឥស្សរិយយស មេដាយការងារដល់ថ្នាក់ដឹកនាំ សាស្រ្តាចារ្យនៃវិទ្យាស្ថានជាតិ និងភាគីពាក់ព័ន្ធ ចំនួន ២០រូប ដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយអភិវឌ្ឍវិទ្យាស្ថានក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ៕

អត្ថបទដែលជាប់ទាក់ទង