នាយករដ្ឋមន្ត្រីហុងគ្រី ជឿជាក់លើទីក្រុងមូស្គូ ច្រើនជាងទីក្រុង Brussels ដោយសារតែប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានគោរពយ៉ាងខ្ជាប់ខ្ជួននូវការប្តេជ្ញាចិត្តនិង ការសន្យារ

បរទេស៖ នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា លោកជឿជាក់លើទីក្រុងមូស្គូ ច្រើនជាងទីក្រុង Brussels ដោយសារតែប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានគោរពយ៉ាងខ្ជាប់ខ្ជួននូវការប្តេជ្ញាចិត្តនិង ការសន្យារបស់គាត់។នេះបើយោងតាមការចេញផ្សាយ របស់ RT ។
មេដឹកនាំហុងគ្រី និងលោកPutin បានជួបប្រជុំគ្នាជាច្រើនដង ដែលភាគច្រើនបំផុតនៅទីក្រុងមូស្គូ កាលពីខែកក្កដា កន្លងទៅនេះ។
នៅក្នុងបទសម្ភាសន៍ជាមួយកាសែតស្វីស NZZ កាលពីថ្ងៃចន្ទ លោក Orban ត្រូវបានគេសួរថា តើគាត់ទុកចិត្តលោក Putin ដែរឬទេនិងក្នុងកម្រិតណា។
ជាការឆ្លើយតបលោក បាន សង្កត់ ធ្ងន់ ថា បទពិសោធន៍ របស់ ប្រទេស ហុងគ្រី ក្នុង រយៈពេល ១៥ ឆ្នាំ កន្លង មក នេះ បាន បង្ហាញ ថា ខ្លួន អាច ពឹង ផ្អែក លើ រុស្ស៊ីបាន ។
លោកក៏បានរំលឹកថា កាលពីក្នុងឆ្នាំ ២០០៩ ខណៈពេលដែលកំពុងរៀបចំវិល ត្រឡប់ទៅកាន់ការិយាល័យនាយករដ្ឋមន្ត្រី លោកបានជួបជាមួយលោក Putinហើយអ្នកទាំងពីរបានយល់ ព្រមផ្តល់អាទិភាពដល់កិច្ច សហប្រតិបត្តិការ នាពេលអនាគតជាមួយគ្នាផងដែរ។
លោក Orban បាននិយាយថា ៖យើងបានបញ្ចប់កិច្ចព្រមព្រៀងជាច្រើនជាមួយគ្នា ដោយបន្ថែមថា លោកPutinតែងតែរក្សាពាក្យ របស់គាត់ជាប់មករហូត។
មេដឹកនាំហុងគ្រីក៏បានអះអាង បន្ថែមដែរថា ខណៈពេលដែលវាជារឿងងាយស្រួល” ក្នុងការចរចាកិច្ចព្រមព្រៀង សមហេតុផលជាមួយរុស្ស៊ី នោះដោយឡែកក្នុងការ ធ្វើដូចគ្នាជាមួយទីក្រុងប្រ៊ុសែល គឺស្ទើរតែមិនអាច ទៅរួចទេនៅក្នុងពេលនេះ៕
