ក្រសួងបរិស្ថាន៖ ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា សម្រាប់ថ្ងៃទី៣ ខែកុម្ភៈ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច គឺ “ល្អ”

ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចេញសេចក្ដីជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ ព្រឹក ដល់ម៉ោង ៦ ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤៧.៤៥ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ “ល្អ”។
ពណ៌ខៀវៈ គុណភាពខ្យល់ល្អណាស់ មាន៖ ខេត្តកំពង់ឆ្នាំង ខេត្តកំពត ខេត្តមណ្ឌលគីរី ខេត្តស្វាយរៀង ខេត្តក្រចេះ ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ។
ពណ៌បៃតងៈ គុណភាពខ្យល់ល្អមាន៖ ខេត្តបាត់ដំបង ខេត្តកំពង់ចាម រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តព្រៃវែង ខេត្តរតនគិរី ខេត្តកែប ខេត្តព្រះសីហនុ និងខេត្តព្រះវិហារ
ពណ៌លឿងៈ ខេត្តបន្ទាយមានជ័យ ខេត្តកណ្តាល ខេត្តពោធិ័សាត់ ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តស្ទឹងត្រែង ខេត្តកោះកុង ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ៕

