**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស

ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អំពាវនាវបន្ថែមទៅដល់គ្រប់ស្ថាប័ន ទប់ស្កាត់ការកេងប្រវ័ញ្ចកម្លាំងពលកម្មលើស្រ្តី និងកុមារ តាមគ្រប់រូបភាព

បន្ទាយមានជ័យ៖ ឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ អញ្ជើញ ជាអធិបតីភាព បូកសរុបកិច្ចប្រជុំលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រី្ដ និងកុមារខេត្ត ប្រារព្ធ ធ្វើ ឡើង នៅសាលាខេត្តបន្ទាយមានជ័យ។

លោកជំទាវ ឈុត ដាលីន ប្រធាន គ.កសក ខេត្ត មានប្រសាសន៍ ថា កិច្ចប្រជុំនេះមានរយៈពេលមួយថ្ងៃពេញហើយមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ អភិបាលក្រុង-ស្រុក មេបញ្ជាការកងកម្លាំងគ្រប់ជាន់ថ្នាក់ មេឃុំចៅ-សង្កាត់ និងអង្គការដៃគូពាក់ព័ន្ធបានចូលរួម បានធ្វេីបទបង្ហាញ និងបានបែងចែកជាក្រុមពិភាក្សា ពិគ្រោះយោបល់ជាមួយអ្នកចូលរួមទាំងអស់យ៉ាងផុលផុស ព្រមទាំងបានរកឃើញនូវបញ្ហាជាអាទិភាពសំខាន់ៗសម្រាប់រដ្ឋបាលខេត្ត យកទៅពិនិត្យពិចារណាក្នុងការឆ្លើយតប ដើម្បីលើកកម្ពស់ស្ត្រី កុមារ និងជនងាយរងគ្រោះក្នងខេត្ត ឱ្យកាន់តែល្អប្រសើរឡើង ។

ឯកឧត្តម ប្លែក វ៉ារី មានប្រសាសន៍ថា តាមរយៈ កិច្ចប្រជុំមួយថ្ងៃពេញ ពិតជាបានផ្តល់ឱកាសដល់គ្រប់អ្នកពាក់ព័ន្ធ ទទួលបាននូវព័ត៌មានទាំងឡាយរបស់គណៈកម្មាធិការពិគ្រោះយោ បល់ កិច្ចការស្រ្តី និងកុមារខេត្ត ដែលបានអនុវត្តក្នុងឆ្នាំ២០២៤ និងទិសដៅសកម្មភាពជាអាទិភាពនានា សម្រាប់កិច្ចអភិវឌ្ឍឆ្នាំ២០២៥ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត ហើយក៏ជាឱកាសមួយសម្រាប់សមាជិក សមាជិកាបញ្ចេញមតិយោបល់ លើកឡើងនូវបញ្ហាប្រឈម និងសំណូមពរ ព្រមទាំងចូលរួម ពិភាក្សាគ្នាប្រកប ដោយស្មារតី ទទួលខុសត្រូវមានតម្លាភាពគ្រប់ជ្រុងជ្រោយ ដែលជាមូលដ្ឋានសម្រាប់ធ្វើការផ្ទៀងផ្ទាត់ និងឆ្លុះបញ្ចាំងនូវភាពពិតភាពច្បាស់លាស់ជាក់ស្តែង អំពីសកម្មភាពអភិវឌ្ឍមូលដ្ឋាន និងការផ្តល់សេវារបស់រដ្ឋបាលខេត្ត ក្រុង ស្រុក និង ឃុំ សង្កាត់កន្លងមក។

ដើម្បីឱ្យកិច្ចការងារនេះសម្រេចទៅបានប្រកបដោយប្រសិទ្ធភាពឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានធ្វើការអំពាវនាវបន្ថែមទៅដល់គ្រប់ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូ កងកម្លាំងសមត្ថកិច្ចគ្រប់ស្ថាប័ន បន្តរួមគ្នាទប់ស្កាត់ការកេងប្រវ័ញ្ច កម្លាំងពលកម្មលើស្រ្តី និងកុមារ តាមគ្រប់រូបភាព ជាពិសេសកម្លាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែន ត្រូវបង្កើនការទទួលខុសត្រូវដោយយកចិត្តទុកដាក់គ្រប់គ្រងព្រំដែន និងលំហូរឆ្លងកាត់ព្រំដែនគ្រប់ទីតាំងឱ្យបានគត់មត់ ដើម្បីទប់ស្កាត់មូលហេតុរួមផ្សំ ដែលនាំឱ្យមានអំពើ កេងប្រវ័ញ្ចកម្លាំងពលកម្មលើស្រ្តី និងកុមារ ក៏ដូចជាអំពេីជួញដូរមនុស្ស និងការរំលោភបំពានផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង