**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

អ្នកនាំពាក្យបរិស្ថាន៖ កម្ពុជាមិនមែនជាអ្នកបង្កឱ្យគុណភាពខ្យល់ ធ្លាក់ចុះ ដូចការលើកឡើងពីបណ្តាញផ្សព្វផ្សាយ ខណៈដែលគុណភាពខ្យល់ទូទាំងប្រទេសមានកម្រិតល្អប្រសើរ

ភ្នំពេញ៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥នេះថា កម្ពុជាមិនមែនជាអ្នកបំពុលខ្យល់ ខណៈដែលគុណភាពខ្យល់ទូទាំងប្រទេសមានកម្រិតល្អប្រសើ រហូតមកដល់ពេលនេះ ហើយកម្ពុជាមិនមែនជាអ្នកបង្កការបំពុលខ្យល់ដូចការលើកឡើងនៃបណ្តាញផ្សព្វផ្សាយរបស់បរទេសមួយចំនួននោះទេ បើទោះជាមានតំបន់ខ្លះក្នុងខេត្ត២ ឬ៣ នៅមានកម្រិតសន្ទស្សន៍គុណភាពខ្យល់ពណ៌លឿងក៏ដោយ។

អ្នកនាំពាក្យសូមបញ្ជាក់ថា ចំពោះករណីសន្ទស្សន៍ខ្យល់ពណ៌លឿង គឺមានការឆេះស្មៅ និងស្លឹកឈើ ស្ងួត បន្តិចបន្តួចនៅតាមកន្លែងតូចៗ មិនមែនជាការឆេះព្រៃនោះទេ ហើយអាចមានឆេះសំរាមខ្លះផងដែរ។

ឯកឧត្តម ខ្វៃ អាទិត្យា បានបង្ហាញថា ករណីនៅតំបន់មួយចំនួននៃស្រុកវាលវែង ខេត្តពោធិ៍សាត់ ត្រូវបានរាយការណ៍ថា មានការឆេះស្មៅ និងដែលជាធម្មតានៅក្នុងរដូវប្រាំង ប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ បានខិតខំប្រឹងប្រែងអន្តរាគមន៍ ទប់ស្កាត់ និងកាត់បន្ថយការឆេះនេះជាបន្តបន្ទាប់។ ម្យ៉ាងទៀតចំពោះករណីគុណភាពខ្យល់នៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ គឺត្រូវបានបង្ហាញជាមួយនឹងឧបករណ៍ត្រួតពិនិត្យគុណភាពខ្យល់ដែលក្រសួងបរិស្ថាន បានដាក់នៅទីនោះដើម្បីតាមដានគុណភាពខ្យល់ និងផ្សព្វផ្សាយជូនសាធារណជនឱ្យបានជ្រាបជាប្រចាំផងដែរ។

ឯកឧត្តមបន្តថា ដោយសារពេលនេះជារដូវប្រាំង ការប្រែប្រួលគុណភាពខ្យល់អាចកើតមានឡើង នៅតាមតំបន់មួយចំនួនក្នុងខេត្តខ្លះ ដែលមានស្មៅ ស្ងួត ដែលងាយរងការឆេះ។ ទោះបីជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បាននឹងកំពុងអនុវត្តសកម្មភាពយ៉ាងសកម្ម ផ្សព្វផ្សាយ និងចាត់វិធានការ ដើម្បីទប់ស្កាត់ការបំពុលខ្យល់ និងធ្វើឱ្យគុណភាពខ្យល់ប្រសើឡើង ជាពិសេសបន្ទាប់ពីការដាក់ចេញផែនការខ្យល់ស្អាត ដូចជា៖ បានពង្រឹងការតាមដានគុណភាពខ្យល់។ បច្ចុប្បន្នក្រសួងបរិស្ថានបានបំពាក់ឧបករណ៍ និងស្ថានីយ៍តាមដានត្រួតពិនិត្យគុណភាពខ្យល់បានចំនួន៦០ ដែលក្នុងនោះមានស្ថានីយ៍ធំៗ ចំនួន១០ស្ថានីយ៍ និងរថយន្តត្រួតពិនិត្យគុណភាពខ្យល់ចល័តចំនួន ៣គ្រឿង ប្រព័ន្ធត្រួតពិនិត្យតាមដានគុណភាពខ្យល់ពីផ្កាយរណបចំនួន ១គ្រឿង។

ដើម្បីដោះស្រាយនូវបញ្ហាខ្យល់កខ្វក់នេះក្រសួងខិតខំធ្វើការតាមដានគុណភាពខ្យល់ និងជូនដំណឹងដល់សាធារណជនជាទៀតទាត់ ដើម្បីមានវិធានការការពារសុខភាព ក្នុងករណីចាំបាច់។ លើសពីនេះ ក្រសួងក៏បានធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានអប់រំប្រជាពលរដ្ឋ និងអនុវត្តវិធានការទប់ស្កាត់ និងបញ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ។ លើសពីនេះ ក្រសួងបរិស្ថានក៏កំពុងបានធ្វើយុទ្ធនាការ ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិក កម្ពុជាស្អាត ខ្មែរធ្វើបាន និងយុទ្ធនាការផ្លូវជាតិគ្មានថង់ប្លាស្ទិក ដែលសុទ្ធសឹងតែជាការចូលរួមលើកកម្ពស់គុណភាពខ្យល់ តាមរយៈការសម្អាតប្លាស្ទិក និងការជៀសវាងការដុតប្លាស្ទិកនៅតាមទីសាធារណៈ។

បន្ថែមពីនេះទៀត ក្រសួងបរិស្ថានក៏បានពង្រឹងការទប់ស្កាត់កុំឱ្យភ្លើងឆេះព្រៃ និងជំរុញការផ្សព្វផ្សាយនូវសារាចរលេខ០១ របស់រាជរដ្ឋាភិបាលស្តីពី វិធានការទប់ស្កាត់ការបំពុលខ្យល់សាធារណៈ និងផ្សព្វផ្សាយអំពីការទប់ស្កាត់ការដុតសំណល់កំទេចក្រណាត់ និងប្រកាសស្តីពីវិធានការទប់ស្កាត់ភ្លើងឆេះព្រៃ។

ជាមួយគ្នានេះក្រសួងបរិស្ថាននឹងធ្វើការតាមដានអំពីការប្រែប្រួលស្ថានភាពគុណភាពខ្យល់ និងជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់ ដល់សាធារណជន ជាប្រចាំ និងសូមធ្វើការតាមដានវេបសាយ www.airquality.moe.gov.kh និងកម្មវិធី(APP) ឈ្មោះ CGS SPA ឬទាញយកកម្មវិធីនេះតាមទូរស័ព្ទដៃ សម្រាប់ Android និង IOS បានដោយសេរី។

គួរឱ្យដឹងថាបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថានអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៦ព្រឹក ដល់ម៉ោង ៦ល្ងាច ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៤៥.០៤ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់ (Air Quality Index) គឺ «ល្អ»៕

អត្ថបទដែលជាប់ទាក់ទង