**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់**ជនជាតិវៀតណាម ១៨០នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីកម្ពុជា**អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យបន្តចុះរកទីតាំងសង្ស័យប្រព្រឹត្តបទល្មើស Online Scams**ឯកឧត្តម សួស ប្រាថ្នា កោតសរសើរចំពោះថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធខេត្តកំពង់ស្ពឺ ក្នុងការខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ**សភាតំណាងរាស្ត្រអាមេរិកដឹកនាំដោយគណបក្សសាធារណរដ្ឋ បោះឆ្នោតអនុម័តរារាំង មិនឱ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ បន្តធ្វើសង្រ្គាមជាមួយអ៉ីរ៉ង់**កូរ៉េខាងត្បូង និងចិន ព្រមព្រៀងគ្នាក្នុងការបង្កើនជើងហោះហើរប្រចាំសប្តាហ៍ រវាងប្រទេសទាំងពីរ**គណៈកម្មការទី៧ នៃរដ្ឋសភា ចុះស្វែងយល់ពីស្ថានភាពអប់រំ និងបញ្ហាប្រឈមក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង**ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញផ្តល់បាឋកថាស្តីពី «បរិវត្តកម្មនៃរដ្ឋបាលសាធារណៈ ឬការកែទម្រង់រដ្ឋបាលសាធារណៈ» លើកទី៤ ជូនដល់គណៈគ្រប់គ្រង សិស្សមន្រ្តី និងកម្មសិក្សាការីនៃសាលាភូមិន្ទរដ្ឋបាល**អភិបាលខេត្តបាត់ដំបង ណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុត្រូវទុកដាក់ឱ្យបានល្អ កុំលក់ដីត្រូវថែរក្សាទុកចែកកូនចៅជំនាន់ក្រោយ**សាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន៤៧ គ្រួសារ នៅស្រុកភ្នំព្រឹក**កម្លាំងសមត្ថកិច្ចចម្រុះខេត្តប៉ៃលិន ឡោមព័ទ្ធទីតាំង នៅតំបន់ដាច់ស្រយ៉ាលភ្នំក្បែរព្រំដែន សង្ស័យពាក់ព័ន្ធបទល្មើស Online Scam**វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក**អភិបាល ខេត្ត បន្ទាយមានជ័យ នាំយកអំណោយ ជាសម្ភារៈសិក្សា ផ្តល់ជូនកុមារភៀសសឹកនៅស្រុកស្វាយចេក**កម្ពុជាត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ប្រតិភូមកពីជុំវិញពិភពលោក ក្នុងមហាសន្និបាតកាយឫទ្ធិនារីពិភពលោក WAGGGS លើកទី៣៩!**កម្ពុជា និងចិន ចុះពិធីសារបើកផ្លូវនាំចេញមៀនសម្ងួត ពីកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន**រយៈពេល៥ខែដើមឆ្នាំ២០២៦ ក្រសួងបរិស្ថានបានចុះល្បាត និងបង្រ្កាបបទល្មើសធនធានធម្មជាតិបានចំនួន ៨៩៦ករណី និងឃាត់ខ្លួនជនល្មើសបញ្ជូនទៅតុលាការចំនួន៤៣នាក់**ឯកឧត្តម ស សុខា លើកទឹកចិត្តលោកគ្រូ អ្នកគ្រូ បន្តយកចិត្តទុកដាក់អប់រំកុមារតូចៗឱ្យស្រឡាញ់ការសិក្សា ដើម្បីកសាងមូលដ្ឋានគ្រឹះសម្រាប់អនាគត

ស្វែងយល់ពី អគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ !

ភ្នំពេញ៖ អគ្គាធិការដ្ឋាន គឺជាអង្គភាពចំណុះក្រសួងមហាផ្ទៃ និងមានតួនាទីធ្វើជាសេនាធិការ ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយមានរចនាសម្ព័ន្ធចំនួន៦។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃៈ អគ្គាធិការដ្ឋាន មានភារកិច្ច ធ្វើអធិការកិច្ច ត្រួតពិនិត្យសកម្មភាពការងារ និងកិច្ចប្រតិបត្តិការរបស់មន្ត្រីរាជការនៅថ្នាក់ជាតិ លើកសំណើផ្អាកជាបណ្តោះអាសន្ននូវដីកា និងសេចក្តីសម្រេចនានារបស់អង្គភាពថ្នាក់ជាតិ និងក្រោមជាតិ។

ក្រៅពីនេះ អគ្គាធិការដ្ឋាន សហការជាមួយអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ក្នុងការលើកសំណើជូនរដ្ឋមន្ត្រី ពិនិត្យ សម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះមន្ត្រីដែលមានកំហុសធ្ងន់ធ្ងរ អង្កេតស្រាវជ្រាវពីកំហុសរបស់មន្ត្រីរាជការ ស្ថិតក្នុងក្របខ័ណ្ឌរបស់ក្រសួងមហាផ្ទៃ សហការជាមួយអង្គភាពពាក់ព័ន្ធនានា ចំណុះក្រសួងមហាផ្ទៃ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីប្រមូល និងវិភាគព័ត៌មាន ដែលទាក់ទងដល់ការធ្វើអង្កេតស្រាវជ្រាវ និងធ្វើអធិការកិច្ច។

អ្នកនាំពាក្យរងបន្ថែមថា អគ្គាធិការដ្ឋាន ក៏មានភារកិច្ច ទទួលពាក្យបណ្ដឹងតវ៉ា បណ្តឹងបរិហាររបស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធដល់សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីដោះស្រាយសម្របសម្រួលក្រៅប្រព័ន្ធតុលាការតាមសមត្ថកិច្ចដែលច្បាប់ ប្រគល់ឱ្យ លើកសំណើសុំបង្កើត ឬចូលរួមពិនិត្យ ស្រាវជ្រាវ និងដោះស្រាយបណ្ដឹងនានាជាមួយគណៈកម្មការ ចម្រុះអន្តរក្រសួងតាមការសម្រេចរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចូលរួមសហការផ្តល់យោបល់តាមនីតិវិធី ក្នុងការលើកសរសើរ ជូនរង្វាន់ ដាក់វិន័យលើមន្ត្រីរាជការជាដើម។

ជាមួយគ្នានេះ អគ្គាធិការដ្ឋាន មានភារកិច្ចគ្រប់គ្រងមន្ត្រីរាជការស៊ីវិល និងមន្ត្រីនគរបាលក្រោមឱវាទ និងវាយតម្លៃស្នើសុំតែងតាំង ដំឡើងឋានន្តរស័ក្តិ ឬថ្នាក់ ឬផ្លាស់ប្តូរភារកិច្ច លើកសរសើរ ឬដាក់វិន័យ តាមបែបបទ និងនីតិវិធី ដើម្បីដាក់ជូន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិនិត្យសម្រេច សហការបណ្តុះបណ្តាលដល់មន្ត្រីរាជការក្រោមឱវាទអគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ លើកិច្ចការ ជំនាញអធិការកិច្ច និងការពិនិត្យដោះស្រាយបណ្តឹងតវ៉ា និងបណ្តឹងបរិហាររបស់ពលរដ្ឋ និងជំរុញការអនុវត្ត។

សូមបញ្ជាក់ថា អគ្គាធិការដ្ឋានបច្ចុប្បន្ន ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ។ រចនាសម្ព័ន្ធចំណុះ អគ្គាធិការដ្ឋាន រួមមាន ១- នាយកដ្ឋានរដ្ឋបាលសរុប ២- នាយកដ្ឋានអធិការកិច្ច កិច្ចការរដ្ឋបាល ៣- នាយកដ្ឋានទទួលពាក្យបណ្ដឹងនិងអង្កេតស្រាវជ្រាវកិច្ចការរដ្ឋបាល ៤- នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់កណ្តាល ៥- នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានី ខេត្ត ៦- នាយកដ្ឋានទទួលពាក្យបណ្តឹងនិងអង្កេតស្រាវជ្រាវកិច្ចការនគរបាល៕

អត្ថបទដែលជាប់ទាក់ទង