**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្ដីនៃរដ្ឋសមាជិកអង្គការ ILO ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីពិភាក្សាលើប្រធានបទ បញ្ញាសិប្បនិម្មិត (AI)**កម្ពុជា-សិង្ហបុរី ពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យសំណង់ បដិសណ្ឋារកិច្ច និងសេវាកម្ម**កម្ពុជា-ចក្រភពអង់គ្លេស ឯកភាពលើការធ្វើពិពិធកម្មនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីទាំងអស់ ជៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ**សម្ដេចតេជោ ណែនាំអាជ្ញាធរមូលដ្ឋានយកចិត្ត ទុក ដាក់ចំពោះសុខទុក្ខគ្រួសាររបស់កងទ័ពកំពុងឈរជើងការពារទឹកដី យុទ្ធជនពលី ព្រម ទាំងអតីតយុទ្ធជន**សម្ដេចតេជោ ក្រើនរំលឹកដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ**សម្ដេចតេជោ មិនបានប្រកាសជំហរដោះស្រាយបញ្ហាព្រំដែនជាមួយថៃដោយប្រើប្រាស់កម្លាំងយោធា ដូចការចុះផ្សាយរបស់សារព័ត៌មានថៃមួយចំនួននោះឡើយ**សម្ដេចធិបតី៖ ទំនាក់ទំនងរវាងយុវជន នៃប្រទេសទាំងពីរ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ទំនាក់ទំនងកម្ពុជា-វៀតណាម**វិចារណកថា៖ ការប្រែប្រួលអាកាសធាតុ និងជីកសិកម្ម៖ ការធានាសន្តិសុខស្បៀងសកល ដោយមិនបង្កការឡើងកម្តៅភពផែនដី**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចែកពូជស្រូវជូនប្រជាពលរដ្ឋចំនួន ១០០គ្រួសារ ក្នុងភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក**បុរសបែកថ្នាំម្នាក់ អុកឡុក និងបង្កហិង្សាលើក្រុមគ្រួសារ ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួន!**អង្គការសហប្រជាជាតិ​ កោត​សរសេីរកម្ពុជាចំពោះជំនាញ​បោសសម្អាត​មីន**តួកគីយ៉េ បេ្តជ្ញាបង្កើនទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា យ៉ាងសកម្មលើវិស័យជាច្រើន រួមទាំងវិស័យបរិស្ថាននិងការអភិវឌ្ឍ**ឧបនាយករដ្ឋមន្ត្រី ស សុខា៖ ប្រព័ន្ធ CBMS-2 នឹងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីស្ថានភាពជាក់ស្តែងនៃការគ្រប់គ្រងច្រកទ្វារអន្តរជាតិ និងការចេញ-ចូលប្រទេស ជាពិសេសគឺការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនានា**សម្តេចតេជោ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សា ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តសៀមរាប និងឧត្តរមានជ័យ**អនុរដ្ឋមន្ត្រីការបរទេសអាមេរិក វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងអាមេរិក-កម្ពុជា**កម្ពុជា-វៀតណាម ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ**សម្ដេចធិបតី និងលោកជំទាវបណ្ឌិត អញ្ជើញធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចដោយជោគជ័យនៅវៀតណាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចនៅទីលានទុកដាក់សំរាម BENOWO និងទីតាំងកែច្នៃសំរាម JAMBANGAN ក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូណេស៊ី**អាជ្ញាធរមីន ស្ថានទូតសាធារណរដ្ឋកូរ៉េ និង UNDP ចុះពិនិត្យសកម្មភាពផ្តល់សេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដល់ជនមានពិការភាព នៅខេត្តបាត់ដំបង

ក្រោមវិធានការដោះស្រាយ វិបត្តិកំហាប់ភាគល្អិតនិចល PM2.5 ថៃ ផ្តល់សេវាផ្លូវដែកអគ្គិសនីដោយឥតគិតថ្លៃ

បាងកក៖ ក្រោមវិធានការដោះស្រាយវិបត្តិកំហាប់ភាគល្អិតនិចល PM2.5 ថៃបានផ្តល់សេវាផ្លូវដែកអគ្គិសនីដោយឥតគិតថ្លៃ នៅថ្ងៃដំបូងអ្នកដំណើរសរុបចំនួន១,៦៣ លាននាក់បានប្រើប្រាស់សេវាកម្មនេះ។

លោក ភីចិត គូណាថាំរ៉ាក់ (Pichet Kunathamraks) អគ្គនាយកនៃនាយកដ្ឋានដឹកជញ្ជូនផ្លូវដែក បានអោយដឹងថា នៅថ្ងៃទី២៥ ខែមករា ដែលជាថ្ងៃដំបូងនៃដំណើរការគំនិតផ្តួចផ្តើមលើកកម្ពស់ការប្រើប្រាស់ការដឹកជញ្ជូនសាធារណៈ ខ្សែរថភ្លើងអគ្គិសនី និងឡានក្រុងទាំងអស់របស់អាជ្ញាធរដឹកជញ្ជូនសាធារណៈរាជធានីបាងកក បានបើកជូនឱ្យប្រើប្រាស់ដោយឥតគិតថ្លៃចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមករា។ វិធានការនេះត្រូវបានអនុវត្តដើម្បីកាត់បន្ថយកំហាប់ភាគល្អិតនិចល PM2.5 ដែលបង្កឡើងដោយយានជំនិះ តាមការណែនាំរបស់លោកស្រីនាយករដ្ឋមន្រ្តី ផែថងថាន​ ស៊ីណាវ៉ាត្រា។

នៅថ្ងៃដំបូង អ្នកដំណើរសរុបចំនួន១ ៦៤៣ ៤៤៦ នាក់ បានប្រើប្រាស់ប្រព័ន្ធផ្លូវដែកអគ្គិសនី កើនឡើង ៤៥,២៩ភាគរយ ប្រៀបធៀបទៅនឹងកាលពីសប្តាហ៍មុនៗ។ រថភ្លើងខ្សែមាស (Gold Line) មានអ្នកដំណើរកើនឡើងខ្ពស់បំផុតដែលមានកំណើន២,៤២ ដងបើប្រៀបធៀបទៅនឹងអត្រាជាមធ្យម។ បន្ទាប់ពីនោះខ្សែពណ៌លឿង និងពណ៌ផ្កាឈូកបានកើនឡើង៩២,៦៨ ភាគរយ និង៨៦,២៨ ភាគរយរៀងគ្នា។ ខ្សែរថភ្លើងទាំងបីនេះគឺជាប្រព័ន្ធដឹកជញ្ជូនសាធារណៈដែលឆ្លងកាត់តំបន់លំនៅដ្ឋាន និងភ្ជាប់ទៅបណ្តាញឆ្លងកាត់ដ៏ធំ។

លោក ភីចិត បានសន្និដ្ឋានថា វាជាការប្រសើរដែលសាធារណជនកាន់តែច្រើនប្រើប្រព័ន្ធផ្លូវដែកអគ្គិសនីដែលមិនប៉ះពាល់ដល់បរិស្ថាន និងជួយកាត់បន្ថយការប្រើប្រាស់រថយន្តផ្ទាល់ខ្លួន។ នេះគឺជាជំហានឆ្ពោះទៅរកការបន្ថយការបំភាយកាបូនម៉ូណូអុកស៊ីត និងការបំពុលបរិយាកាសដែលនឹងរួមចំណែកដល់ការកាត់បន្ថយភាគល្អិត PM2.5 ។ ដោយឡែក សម្រាប់ថ្ងៃទី២៧ ខែមករានេះ អាជ្ញាធររំពឹងថា ចំនួនអ្នកដំណើរលើប្រព័ន្ធផ្លូវដែកអគ្គិសនីនឹងកើនឡើងបន្ថែមទៀតទាំងនៅពេលព្រឹក​ និងពេលរសៀល បើទោះជារាជរដ្ឋាភិបាលផ្សព្វផ្សាយគោលនយោបាយធ្វើការពីផ្ទះក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង