**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

សហរដ្ឋអាមេរិក និងកូឡុំប៊ី ធ្លាក់ចូលក្នុងសង្គ្រាមពន្ធគយ ខណៈលោក ត្រាំ នឹងដាក់វិធានការសងសឹករួមទាំងពន្ធគយ និងទណ្ឌកម្មលើប្រទេសកូឡុំប៊ី

វ៉ាស៊ីនតោន៖ ប្រទេសតំបន់អាម៉េរិកចំនួន២ [សហរដ្ឋអាម៉េរិក និងកូឡុំប៊ី] បានធ្លាក់ចូលក្នុងសង្គ្រាមពន្ធគយ។ លោកប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសក្តែងៗកាលពីថ្ងៃអាទិត្យទី២៦ ខែមករាថា លោកនឹងដាក់វិធានការសងសឹករួមទាំងពន្ធគយ និងទណ្ឌកម្មលើប្រទេសកូឡុំប៊ី បន្ទាប់ពីប្រទេសនៅអាម៉េរិកខាងត្បូងបានបដិសេធមិនទទួលយន្តហោះយោធាអាម៉េរិកដឹកជនចំណាកស្រុកចំនួន២ គ្រឿង។ មេដឹកនាំកូឡុំប៊ីក៏បានប្រកាសដំឡើងពន្ធលើការនាំចូលរបស់សហរដ្ឋអាម៉េរិកជាការសងសឹក។

លោក ត្រាំ កាលពីថ្ងៃអាទិត្យបានប្រកាសដាក់ពន្ធ និងការរឹតបន្តឹងទិដ្ឋាការលើប្រទេសដែលមានប្រជាជនច្រើនជាងគេទីបីរបស់អាម៉េរិកឡាទីន បន្ទាប់ពីប្រធានាធិបតីកូឡុំប៊ី លោក ហ្គូស្តាវ៉ូ ប៉េត្រូ បានបដិសេធមិនទទួលយន្តហោះយោធាអាម៉េរិកពីរគ្រឿងដែលដឹកជននិរទេស។ កូឡុំប៊ី ដែលជាដៃគូពាណិជ្ជកម្មធំជាងគេទីបីរបស់សហរដ្ឋអាម៉េរិកនៅអាម៉េរិកឡាទីន បានឆ្លើយតបយ៉ាងរហ័ស ដោយបានគំរាមយកពន្ធ៥០ ភាគរយលើទំនិញរបស់សហរដ្ឋអាម៉េរិក។ ក្រោយមក ប្រធានាធិបតីឆ្វេងនិយម លោក ហ្គូស្តាវ៉ូ ប៉េត្រូ បានបង្ហោះនៅលើបណ្តាញសង្គម X ថា លោកបានប្រាប់រដ្ឋមន្ត្រីពាណិជ្ជកម្មឱ្យដំឡើងពន្ធលើការនាំចូលរបស់សហរដ្ឋអាម៉េរិកចំនួន២៥ ភាគរយ។ កូឡុំប៊ីគឺជាប្រទេសទីពីរនៅអាម៉េរិកឡាទីន បន្ទាប់ពីប្រទេសម៉ិកស៊ិកដែលបដិសេធមិនទទួលយន្តហោះយោធាអាម៉េរិកដឹកជនអន្តោប្រវេសន៍។

លោក ត្រាំ បានសរសេររាយរាប់នៅលើបណ្តាញសង្គម Truth Social ថាការបដិសេធរបស់លោក ប៉េត្រូ ក្នុងការទទួលយកជើងហោះហើរនេះធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក។ វិធានការសងសឹករួមមានការដាក់ពន្ធ២៥ ភាគរយលើទំនិញកូឡុំប៊ីទាំងអស់ដែលចូលមកក្នុងសហរដ្ឋអាម៉េរិក ដែលនឹងកើនឡើងដល់៥០ ភាគរយនៅសប្តាហ៍បន្ទាប់ ការហាមឃាត់ការធ្វើដំណើរ និងការដកទិដ្ឋាការលើមន្ត្រីរដ្ឋាភិបាលកូឡុំប៊ី និងទណ្ឌកម្មហិរញ្ញវត្ថុ។ លោកក៏នឹងដឹកនាំការត្រួតពិនិត្យព្រំដែនតឹងរឹងលើជនជាតិកូឡុំប៊ី និងទំនិញផងដែរ។

បុរសសេដ្ឋកិច្ចរូបនេះបានសង្កត់ធ្ងន់ថា៖«វិធានការទាំងនេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ។ យើងនឹងមិនអនុញ្ញាតឱ្យរដ្ឋាភិបាលកូឡុំប៊ីរំលោភលើកាតព្វកិច្ចផ្លូវច្បាប់ទាក់ទងនឹងការទទួលយក និងការបញ្ជូនឧក្រិដ្ឋជនដែលពួកគេបានបង្ខំឱ្យចូលសហរដ្ឋអាម៉េរិកទេ!» លោក ត្រាំ បានប្រកាសថា អន្តោប្រវេសន៍ខុសច្បាប់ជាគ្រាអាសន្នជាតិ ហើយបានដាក់ការបង្រ្កាបយ៉ាងខ្លាំងក្លា ចាប់តាំងពីចូលកាន់តំណែងកាលពីសប្តាហ៍មុន។ លោក​បាន​ណែនាំ​យោធា​អាម៉េរិក​ឱ្យ​ជួយ​គ្រប់គ្រងសន្តិសុខ​តាម​ព្រំដែន ចេញ​បម្រាម​ទូលំទូលាយ​លើ​សិទ្ធិ​ជ្រកកោន និង​ចាត់​វិធានការ​រឹតត្បិតចំពោះការផ្ដល់​សិទ្ធិ​ពលរដ្ឋ​ចំពោះ​កុមារ​ដែល​កើត​លើ​ទឹកដី​អាម៉េរិក។

លោក ប៉េត្រូ បានថ្កោលទោសការអនុវត្តកាលពីថ្ងៃអាទិត្យរបស់រដ្ឋបាលលោក ត្រាំ។ លោកថា ការដឹកជនចំណាកស្រុកតាមយន្តហោះយោធា ប្រៀបដូចជាដឹកឧក្រិដ្ឋជន។ នៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X លោក ប៉េត្រូ បាននិយាយថា ៖«កូឡុំប៊ីនឹងស្វាគមន៍ជនចំណាកស្រុកដែលត្រូវបាននិរទេសដោយយន្តហោះស៊ីវិល។ សហរដ្ឋអាម៉េរិកមិនអាចចាត់ទុកជនចំណាកស្រុកកូឡុំប៊ីជាឧក្រិដ្ឋជនបានទេ»។ លោក ប៉េត្រូ បានឌឺដងថា ទោះបីជាមានជនជាតិអាម៉េរិកចំនួន១៥ ៦៦០ នាក់កំពុងរស់នៅដោយខុសច្បាប់នៅក្នុងប្រទេសកូឡុំប៊ីក៏ដោយ ក៏លោកនឹងមិននិរទេសជនជាតិអាម៉េរិកដោយដៃជាប់ខ្នោះទៅសហរដ្ឋអាម៉េរិកវិញឡើយ។ លោក​ថា​៖ «​យើង​គឺ​ផ្ទុយ​ពី​ពួក​ណាស៊ី»។

ម៉ិកស៊ិកក៏បានបដិសេធសំណើរបស់រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការអនុញ្ញាតឱ្យយន្តហោះយោធាអាម៉េរិក ដែលដឹកជនចំណាកស្រុកចូលចុះចត។ យ៉ាងណាមិញ លោក ត្រាំ មិនបានចាត់វិធានការស្រដៀងគ្នានេះប្រឆាំងនឹងម៉ិកស៊ិក ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សហរដ្ឋអាម៉េរិកនោះទេ ប៉ុន្តែបាននិយាយថា លោកកំពុងគិតអំពីការដាក់ពន្ធ២៥ ភាគរយលើការនាំចូលពីប្រទេសកាណាដា និងម៉ិកស៊ិកនៅថ្ងៃទី១ ខែកុម្ភៈ ដើម្បីបង្ខំឱ្យប្រទេសទាំង២ ចាត់វិធានការបន្ថែមទៀតប្រឆាំងនឹងជនអន្តោប្រវេសន៍ខុសច្បាប់ និងសារធាតុហ្វេតានីល ហូរចូលសហរដ្ឋអាម៉េរិក។

សហរដ្ឋអាម៉េរិកគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ប្រទេសកូឡុំប៊ី ដែលជំរុញដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីឆ្នាំ២០០៦ ជាមួយនឹងទំហំពាណិជ្ជកម្មពីរផ្លូវ៣៣,៨ ពាន់លានដុល្លារក្នុងឆ្នាំ២០២៣ និងអតិរេកពាណិជ្ជកម្មចំនួន១,៦ ពាន់លានដុល្លារអាម៉េរិក។ នេះបើយោងតាមទិន្នន័យរបស់ការិយាល័យជំរឿនសហរដ្ឋអាម៉េរិក។ ការ​នាំ​ចូល​ធំ​បំផុត​របស់​សហរដ្ឋ​អាម៉េរិក​ពី​ប្រទេស​កូឡុំប៊ី​ក្នុង​ឆ្នាំ​នោះ​មាន​ប្រេង​ឆៅ មាស កាហ្វេ និង​ផ្កា​កុលាប។ ការនាំចេញកំពូលរបស់សហរដ្ឋអាម៉េរិកទៅកាន់ប្រទេសកូឡុំប៊ីគឺប្រេងសាំង និងផលិតផលប្រេងផ្សេងទៀត យន្តហោះពាណិជ្ជកម្ម ពោត ប្រេងឆៅ និងសណ្តែកសៀង៕

អត្ថបទដែលជាប់ទាក់ទង