**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

អាមេរិក៖ កិច្ចព្រមព្រៀងរវាងអ៉ីស្រាអែល និងលីបង់ ដែលនាំឱ្យមានបទឈប់បាញ់ អ៉ីស្រាអែល-ហេសបូឡា កាលពីឆ្នាំមុន នឹងនៅតែជាធរមាន

វ៉ាស៉ីតោន៖ សហរដ្ឋអាមេរិក បានប្រកាសថា កិច្ចព្រមព្រៀងរវាងអ៉ីស្រាអែល និងលីបង់ដែលនាំឱ្យមានបទឈប់បាញ់ អ៉ីស្រាអែល-ហេសបូឡាកាលពីឆ្នាំមុន នឹងនៅតែជាធរមាន រហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ក្រោយអ៉ីស្រាអែលអះអាងថា នឹងបន្តរក្សាកងទ័ពនៅភាគខាងត្បូង ហួសពីថ្ងៃឱសានវាទ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៧ ខែមករា ឆ្នាំ ២០២៥។

បទឈប់បាញ់សម្របសម្រួលដោយសហរដ្ឋអាមេរិក និងបារាំង កំណត់ឱ្យកងកម្លាំងអ៉ីស្រាអែល ចាកចេញពីលីបង់ភាគខាងត្បូងលីបង់ ខណៈដែលអាវុធ និងយុទ្ធជនហេសបូឡា ក៏ត្រូវតែដកចេញពីតំបន់នោះដែរ ហើយដាក់ពង្រាយកងទ័ពលីបង់ជំនួសវិញ អំឡុងពេលនៃបទឈប់បាញ់ ៦០ថ្ងៃ ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ ក្នុងសេចក្តីថ្លែងការណ៍មួយនាថ្ងៃអាទិត្យដដែលនោះ សេតវិមានលើកឡើងថា កិច្ចព្រមព្រៀងដែលអាមេរិកសម្របសម្រួល ជាមួយលីបង់ និងអ៉ីស្រាអែល នឹងបន្តអនុវត្តដល់ថ្ងៃទី១៨ ខែកុម្ភៈ។ រដ្ឋាភិបាលលីបង់ អ៉ីស្រាអែល សហរដ្ឋអាមេរិក ក៏នឹងចាប់ផ្តើមការចរចា ដើម្បីបញ្ជូនត្រឡប់មកវិញនូវអ្នកទោសលីបង់ ដែលត្រូវបានចាប់ខ្លួនបន្ទាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ ២០២៣ផងដែរ។

គួរបញ្ជាក់ថា សង្រ្គាមរវាងក្រុមហេសបូឡា និងអ៉ីស្រាអែល កើតឡើងស្របពេលនឹងសង្រ្គាមនៅតំបន់ហ្កាហ្សា ហើយបានឈានដល់ចំណុចធ្ងន់ធ្ងរ នៅក្នុងការវាយលុកដ៏ធំរបស់អ៉ីស្រាអែលលើប្រទេសលីបង់ នាំឱ្យមនុស្សជាងមួយលាននាក់រត់ភៀសខ្លួន។ នៅថ្ងៃឱសានវាទនៃបទឈប់បាញ់ អាជ្ញាធរលីបង់បារាយការណ៍ថា កងកម្លាំងអ៉ីស្រាអែលបានសម្លាប់ជនស៉ីវិលលីបង់ យ៉ាងតិច ១១ នាក់ នៅភាគខាងត្បូងប្រទេស ខណៈដែលប្រជាជនរាប់ពាន់នាក់ព្យាយាម វិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេវិញ៕

អត្ថបទដែលជាប់ទាក់ទង